brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ប្រភេទអាហារទាំងនេះ ញ៉ាំហើយអាចធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

ចង្វាក់បេះដូងជាចំនួនហ្រ្វេកង់បេះដូង​លោតក្នុងមួយនាទី ហើយវាអាចរងការប៉ះពាល់​ពីកត្តាមួយចំនួន ដូចជា សកម្មភាព ស្ថានភាពផ្លូវចិត្ត និងការប្រើថ្នាំខ្លះៗ ពិសេសសារធាតុក្នុងអាហារតែម្តង។ បេះដូងមានសុខភាពល្អ លោតចន្លោះពី ៦០-១០០ ដងក្នុងមួយនាទី។ យ៉ាងណា មានសារធាតុមួយចំនួនក្នុងអាហារ បង្កឲ្យចង្វាក់បេះដូងលោតខុសធម្មតា។

ប្រភេទអាហារទាំងនេះ ញ៉ាំហើយអាចធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

១- ជាតិកាហ្វេអ៊ីន

កាហ្វេអ៊ីន មានក្នុងកាហ្វេ តែខ្មៅ តែបៃតង ទឹកក្រូច និងភេសជ្ជៈជំនួយកម្លាំង ដែលភ្ញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយរំញោចដល់ខួរក្បាល និងសរសៃប្រសាទ។ កាហ្វេអាចធ្វើឲ្យញ័រទ្រូង ប៉ុន្តែគេសិក្សារកឃើញថា កាហ្វេមិនមែនធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះមានប្រភេទកាហ្វេខ្លះ អាចជួយសម្រួលសុខភាពបានទៀតផង។

ញ៉ាំកាហ្វេខ្មៅ

២- ស្រា

ស្រាធ្វើឲ្យបេះដូងលោតខុសចង្វាក់ ថតបេះដូងខាងលើកន្ត្រាក់ញាប់ និងថតបេះដូងខាងក្រោម លោតខុសប្រក្រតី។ ជាតិអាល់កុលក្នុងស្រា អាចបំផ្លាញកោសិកាបេះដូង។ បើឈប់ផឹកស្រា អាចកាត់បន្ថយការប្រឈម​ស្ថានភាព​បេះដូង​លោត​ខុសចង្វាក់ ជួយឲ្យបេះដូងត្រលប់មកដូចដើមវិញ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៣- សារជាតិតេអូប្រូម៉ីន (Theobromine)

វាអាចភ្ញោចប្រព័ន្ធប្រសាទបាន។ វាមានក្នុងសូកូឡា ការ៉េមសូកូឡា នំប្រោននី នំខេក ស្ករគ្រាប់ ទឹកដោះគោរសជាតិសូកូឡា។ ញ៉ាំជាតិតេអូប្រូម៉ីនកាន់តែច្រើន ធ្វើឲ្យបេះដូងលោតកាន់តែញាប់។ ចៀសវាង ឬបន្ថយញ៉ាំសូកូឡា ពិសេសគ្នាយើង ឬម៉ាក់ប៉ា អ៊ំៗដែលមានជំងឺបេះដូងតែម្តង។

៤- ទីរ៉ាម៉ីន (Tyramine)

អាហារ និងភេសជ្ជៈដែលមានកម្រិតអាស៊ីដ អាមីណូទីរ៉ាម៉ីន ខ្ពស់ អាចធ្វើឲ្យឡើងសម្ពាធឈាម ញ័រទ្រូង ហើយអាហារទាំងនោះមាន៖

– ស្រា

– ហ្វ្រូម៉ាដែលទុកយូរ

– សាច់ផ្អាប់ទុកយូរ

– ផ្លែឈើក្រៀម ឬទុំជ្រុល។

អត្ថបទគួរអាន៖

៥- ញ៉ាំស្ករច្រើនពេក

ញ៉ាំអាហារមានកាបូអ៊ីដ្រាត (ជាតិស្ករ) ខ្ពស់ ធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង នាំឲ្យញ័រទ្រូងដូចគ្នា។ អាហារទាំងនោះ មានដូចជា ភេសជ្ជៈជាតិស្ករខ្ពស់ ស្ករគ្រាប់ បង្អែម អាហារកញ្ចប់ នំបុ័ង ប៉ាស្តា និងអង្ករខ្សាយ។ ត្រូវញុំាអាហារមានជាតិសរសៃខ្ពស់ ដូចជា អង្ករសម្រូប នំបុ័ងស្រូវសាឡី បន្លែ និងសណ្តែកវិញ ព្រោះមានផ្ទុកជាតិស្ករតិច។

ដើម្បីទទួលបានសុខភាពបេះដូងល្អ ព្យាយាមញ៉ាំអាហារឲ្យបានត្រឹមត្រូវ ចៀសវាងអាហារនាំឲ្យបេះដូងដើរញាប់។

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Leng Pechsovatey · កែ 07/06/2022