សុខភាពបេះដូង ជារឿងសំខាន់បំផុត គ្នាយើងទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើន ព្រោះជំងឺបេះដូង ពិសេស ជំងឺថប់បារម្ភ បានឆក់យកជីវិតមនុស្សរៀងរាល់ឆ្នាំ ពិសេសបើមានបញ្ហាបេះដូងហើយ ក៏មិនអាចព្យាបាលជាសះស្បើយនោះដែរ។ យ៉ាងណា យើងអាចរក្សាសុខភាពបេះដូងឲ្យបានល្អ ដោយកុំជក់បារី កុំផឹកស្រាលើសកម្រិត និងញ៉ាំអាហារល្អ “Hello គ្រូពេទ្យ’ នឹងណែនាំក្នុងអត្ថបទនេះ។
១- ប្រូតេអ៊ីនសណ្តែក
សណ្តែក មិនត្រឹមតែមានតម្លៃទាបនោះទេ ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ វីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ សម្រាប់ជំនួយបេះដូង។ លើលពីទៀត អ្នកជំនាញបានសិក្សារកឃើញថា អាហារសម្បូរជាតិប្រូតេអ៊ីន ដូចជា សណ្តែក អាចជួយកាត់បន្ថយកម្រិតខ្លាញ់អាក្រក់ Triglycerides ជួយឲ្យបេះដូងមានសុខភាពល្អ។ សណ្តែក មានផ្ទុកខ្លាញ់ឆ្អែតខ្លះៗ ប៉ុន្តែសម្បូរជាតិខ្លាញ់ Polyunsaturated បន្ថែមលើវីតាមីន និងសារធាតុរ៉ែ ដែលមានស្រាប់សម្រាប់ជំនួយបេះដូង។
យើងងាយបានសារធាតុប្រូតេអ៊ីនពីសណ្តែក ដូចជា តៅហ៊ូ ឬសណ្តែកបារាំង។ ពេលញ៉ាំគ្រាប់ធញ្ញជាតិ គួរចាក់ទឹកសណ្តែកបន្ថែម ប៉ុន្តែពេលញ៉ាំសណ្តែក គួរតាមដានកម្រិតអំបិលមានក្នុងសណ្តែកដូចគ្នា ព្រោះជាតិសូដ្យូម អាចធ្វើឲ្យសម្ពាធឈាមកើនឡើងបាន។
២- ផ្លែប៊ើរី
ផ្លែប៊ើរី គឺមានជាច្រើនប្រភេទ រាប់បញ្ចូលទាំង Raspberry ស្ត្រប៊ើរី ដែលសុទ្ធសឹងមានផ្ទុកសារធាតុប្រឆាំងការរលាក (Anti-inflammatories) ហើយសារធាតុនេះ ជួយយើងកាត់បន្ថយការកកើតជំងឺមហារីក និងជំងឺបេះដូង។ ផ្លែប្ល៊ូប៊ើរី (Blueberries) ត្រូវគេទទួលស្គាល់ ជាអាហារប្រយុទ្ធថប្រឆាំងជាមួយជំងឺខ្លាំងក្លាជាងគេ ដោយសារតែជាតិ Anthocyanins មានក្នុងផ្លែប្ល៊ូប៊ើរី ដែលជាពពួកសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះ ផ្លែឈើមួយប្រភេទនេះ ក៏សម្បូរវីតាមីន C និងសារធាតុសរសៃ ដែលសារធាតុទាំងពីរ ដើរតួជាអ្នកជួយបន្ថែមថាមពលដល់ប្រព័ន្ធបេះដូង និងសរសៃឈាម។ ផ្លែ Raspberry សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Polyphenols មានសមត្ថភាពកម្ចាត់ពពួករ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារធ្វើឲ្យរាងកាយយើងខូចខាត។
៣- ផ្លែប៊ើ
ផ្លែប៊ើរ មិនត្រឹមតែមានរស់ជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងសម្បូរទៅដោយជាតិ Monounsaturated fats គេស្គាល់ថា ជាពពួកខ្លាញ់ល្អ មានតួនាទីកាត់បន្ថយខ្លាញ់អាក្រក់ LDL cholesterol ជួយបន្ថែមកម្រិតខ្លាញ់ HDL cholesterol ក្នុងខ្លួនយើង។ ដោយសារតែផ្លែប៊ើរ មានផ្ទុកជាតិប្រឆាំងការរលាក (Anti-inflammatories) ដូចនេះ មិនអាចមានជំងឺរលាកធ្ងន់ធ្ងរ បណ្តាលឲ្យខូចសរសៃឈាមអាក់ទែបាននោះឡើយ។ អាចយកផ្លែប៊ើរដាក់ក្នុងសាំងវិច ឬក្នុងសាឡាដ លាយជាមួយសណ្តែកក្រហម ឬអាចយកផ្លែប៊ើរកិន ប្រើជំនួសប៊ឺរធម្មតា ដើម្បីជួយសុខភាពបេះដូងបានល្អ។
អត្ថបទពាក់ព័ន្ធ៖
- អាហារល្អៗជួយបេះដូង គួរញ៉ាំជាប្រចាំ
- ក្រៅពីហាត់ប្រាណ កំណត់របបអាហារត្រឹមត្រូវ អាយុកាន់តែវែង
៤- ប្រេងអូលីវ
ប្រេងអូលីវ ជាជម្រើសល្អសម្រាប់ប្រើជំនួសខ្លាញ់មិនល្អ មានក្នុងសាច់សត្វ ឬក្នុងគ្រឿងចម្អិនអាហារប្រចាំថ្ងៃ ដូចជា ទឹកដោះគោជាដើម។ ញ៉ាំខ្លាញ់សត្វ គឺធ្វើឲ្យខ្លាញ់ LDL cholesterol កើនឡើង ហើយប្រមូលផ្តុំក្នុងសរសៃអាក់ទែ បង្កឲ្យមាន ជំងឺសរសៃឈាមបេះដូង។
ប្រេងអូលីវ អាចជួយកាត់បន្ថយខ្លាញ់មិនល្អក្នុងខ្លួន ជួយកាត់បន្ថយកត្តាប្រឈមកើតជំងឺបេះដូងសរសៃឈាមបាន។ នៅតំបន់ មេឌីទែរ៉េណេប្រេងមួយប្រភេទនេះ ពិតជាសំខាន់សម្រាប់ពួកគេណាស់ ដោយសារតែគេបានដឹងអំពីគុណសម្បត្តិដ៏អស្ចារ្យរបស់វា។
៥- អាហារផ្សេងៗទៀត
អាហារផ្សេងៗ សម្រាប់ជំនួយដល់សុខភាពបេះដូងរួមមាន៖
– គ្រាប់ធញ្ញជាតិ
– គ្រាប់សណ្តែកខៀវ
– សូកូឡាខ្មៅ
– ទំពាំងបាយជូរក្រហម
– គ្រាប់ផ្កាមួយចំនួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]