backup og meta

និយម​ខាត់​ប្រើ​ថ្នាំ​ខាត់​ស្បែកឲ្យ​សខ្ចី​ មាន​ដឹង​ពី​ផល​លំបាក ៣ យ៉ាង​នេះ​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 06, 2019

    និយម​ខាត់​ប្រើ​ថ្នាំ​ខាត់​ស្បែកឲ្យ​សខ្ចី​ មាន​ដឹង​ពី​ផល​លំបាក ៣ យ៉ាង​នេះ​អត់?

    ស្រី​ៗ​ដែល​មាន​សម្បុរ​ខ្មៅ ឬ​ស្រអែម​ខ្លះ ចង់​ប្ដូរ​​ឲ្យ​ទៅ​ជា​ស តែងតែ​និយម​លាប​ឡេ ហើយ​បន្ថែម​ដោយ​ការ​ប្រើ​ថ្នាំ​ខាត់​ស្បែក ទើប​រឹតតែ​ឃើញ​ប្រសិទ្ធភាព។ ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​បែប​នោះ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន ព្រោះ​ថ្នាំ​ខាត់​ស្បែក​ខ្លះ​មាន​ផ្ទុក​នូវ​សារធាតុ​គីមី​ខ្លាំង​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក រហូត​ទៅ​ជា​មហារីក​ក៏​មាន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង​ថែរក្សា​សម្រស់​មួយ​រូប។

    អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​មាន​បទ​ពិសោធ​បើក​ហាង​ថែរក្សា​សម្រស់​នេះ​ជិត ២០ ឆ្នាំ​នៅ​ម្ដុំ​ផ្សារ​ចាស់ បាន​បញ្ជាក់​ពី​ផល​វិបាក​មួយ​ចំនួន តែ​យើង​មិន​បាន​ចាប់អារម្មណ៍ ឬ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ពី​បញ្ហា​នេះ​ដូច​ខាងក្រោម៖

    ១- ធ្វើ​ឲ្យ​ស្បែក​រលាក

    ការ​ខាត់​ស្បែក​ច្រើន​ពេក​​ធ្វើឲ្យ​បាត់បង់​ពណ៌​ដើម​នៃ​ស្បែកជាតិមេឡានីន ដែលជាអ្នកផ្តល់ព៍ណដល់ស្បែក សក់ ភ្នែក។ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ស្បែក ប្រសិនបើ​យើង​​មិន​បាន​ពិនិត្យ​មើល​សារធាតុ​ផ្សំ​ផ្សេង​ៗ​ក្នុង​ថ្នាំ។សំរាប់អ្នកមានស្បែកខ្មៅគឺមានជាតិពណ៌​មេឡានីនច្រើន ភាគច្រើន​ថ្នាំ​ខាត់​ស្បែក​មាន​ជាតិ​កាត់​ដែល​បង្ក​ឡើង​ពី​អាល់ហ្វាអ៊ីដ្រូស៊ីអ៊ីត ដែល​ជា​ក្រុម​មួយ​នៃ​ទឹក​អាស៊ីដ​រលាយ​ក្នុង​ទឹក និង​មាន​នៅ​ក្នុង​កញ្ចប់​ថ្នាំ​ខាត់ ដើម្បី​ឲ្យ​ឃើញ​ស។ អ្នកស្រី​បាន​បន្ត​ថា ជា​ធម្មតា​ថ្នាំ​ដែល​ប្រើ​ទៅ​ឃើញ​ស​លឿន កម្រិត​នៃ​ជាតិ​គីមី​កាន់តែ​ខ្លាំង ហើយ​ថ្នាំ​ប្រើ​ហើយ​មិន​សូវ​ឃើញ​ស គឺ​មិន​សូវ​មាន​សារធាតុ​កាត់​ឡើយ តែ​យក​ល្អ​គួរ​ប្រើ​វិធី​បែប​ធម្មជាតិ​ៗ​វិញ។

    អត្ថបទពាក់ព័ន្ធ៖ លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់

    ២- សម្បុរ​ស្បែក​ស​មិន​ស្មើ​គ្នា

    ម្ចាស់ហាង​​ដដែល​បាន​បញ្ជាក់​ថា ថ្នាំ​ខាត់​ស្បែក​ត្បិត​ជួយ​ឲ្យ​ស​មែន តែ​នៅ​ពេល​យើង​ប្រើ​វា​ច្រើន​ទៅ​ៗ ស្បែក​ចាប់ផ្ដើម​ស្ដើង និង​មាន​​សភាព​ស​មិន​ស្មើ​សាច់​ ដោយ​កន្លែង​ខ្លះ​ខ្មៅ កន្លែង​ខ្លះ​ស ឬ​ហៅ​ថា​ពពាល ព្រោះ​ពេល​ខាត់​ សាច់​ថ្នាំ​មិន​ស្មើ​គ្នា​គ្រប់​កន្លែង។ មួយ​វិញ​ទៀត​វា​ក៏​បណ្ដាល​ឲ្យ​ស្បែក​ប្រែ​ជា​ងាប់ ដោយ​អាច​សម្គាល់​ឃើញ​តាម​រយៈ​ការ​លាប​ឡេ​ឃើញ​បែប​ស​សំព្រុសៗ ហើយ​បែរ​មិន​លាបឡេ​វិញ ស្បែក​ដូច​បែក​ស្រកា។

    ៣- កាត់​បន្ថយ​កូលេជែន​របស់​ស្បែក

    កូលេជែន​មាន​តួនាទី​សំខាន់​​​ធ្វើឲ្យ​ស្បែក​មាន​សំណើម និង​ការពារ​មិន​ឲ្យ​ចាស់​ជ្រីវជ្រួញ។ ប៉ុន្តែ​នៅ​ពេល​​យើង​ព្យាយាម​​ប្រើ​ថ្នាំ​ខាត់​ច្រើន​ពេក​ទៅ អាច​បំផ្លាញ​កូលេជែននៅ​ក្រោម​ស្បែក និង​បង្កទៅជា​រមាស់ក៏​មាន ហើយ​បើ​ទោះ​ជា​ស​មែន​ពិត តែ​ស្បែក​មិន​ទន់​រលោង។

    ដើម្បី​ឲ្យ​កាន់តែ​មាន​សុវត្ថិភាព អ្នក​ស្រី សានីតា បាន​ឲ្យ​ផ្ដាំផ្ញើ​ដល់​ស្រី​ៗ​ថា គួរ​កុំ​ជ្រើសរើស​វិធី​ខាត់​ស្បែក ដោយ​ប្រើ​ថ្នាំ​អី ព្រោះ​វា​មិន​ត្រឹម​ប៉ះពាល់​ស្បែក​ប៉ុណ្ណោះ​ទេ អាច​បណ្ដាល​ឲ្យ​ឈឺក្បាល​វិលមុខ ឬ​ក្អួត​ចង្អោរ​ពេល​ធុំ​ក្លិន​នោះ​ទៀត​ផង។

    អត្ថបទ​ពាក់ព័ន្ធ៖ ចង់​កែ​សម្ផស្ស​ដោយ​ប្រើ​ថ្នាំ Botox ត្រូវ​ដឹង​ពី​ថ្នាំ​នេះ​ឲ្យ​ច្បាស់​សិន

    ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម