ជំងឺទឹកនោមប្រៃ គឺជាជំងឺតម្រងនោមដែលបណ្ដាលឱ្យរាងកាយរបស់យើងបញ្ជេញប្រូតេអ៊ីនច្រើនពេកនៅក្នុងទឹកនោម។ ជំងឺទឹកនោមប្រៃជាធម្មតាបណ្ដាលមកពីការខូចខាតសរសៃឈាមតូចៗនៅក្នុងតម្រងនោមរបស់យើង ដែលតម្រងនោមមាននាទីច្រោះកាកសំណល់និងទឹកលើសពីក្នុងឈាម។ ស្ថានភាពនេះវាអាចបណ្ដាលឱ្យហើម ជាពិសេសនៅជើង និងកជើង របស់យើង ហើយបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀត។
ចំពោះការព្យាបាលជំងឺទឹកនោមប្រៃរួមមានការព្យាបាលទៅតាមស្ថានភាពបណ្ដាលឱ្យកើតមាន និងការប្រើថ្នាំ។ ជំងឺទឹកនោមប្រៃអាចបង្កើនហានិភ័យនៃការបង្ករោគ និងកំណកឈាម។ គ្រូពេទ្យអាចណែនាំថ្នាំ និងការផ្លាស់ប្ដូររបបអាហារដើម្បីការពារផលវិបាក។
រោគសញ្ញា
សញ្ញានិងរោគសញ្ញានៃជំងឺទឹកនោមប្រៃរួមមាន៖
- ហើមធ្ងន់ធ្ងរ ជាពិសេសនៅជុំវិញភ្នែក នៅកជើង និងជើង
- ទឹកនោមមានពណ៌ស្រអាប់ដែលជាលទ្ធផល នៃប្រូតេអ៊ីនលើសនៅក្នុងទឹកនោម
- ការឡើងទម្ងន់ដោយសារតែការរក្សាសារធាតុរាវ
- អស់កម្លាំង
- បាត់បង់ចំណង់អាហារ
បើមានចេញរោគសញ្ញា គួរឲ្យសង្ស័យណាមួយ គ្នាយើងគួរស្វែងរកជំនួយពីគ្រូពេទ្យទើបជាការប្រសើរ ដើម្បីបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេល។
កត្តាហានិភ័យ
កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺទឹកនោមប្រៃរួមមាន៖
- បញ្ហាសុខភាពអាចបំផ្លាញតម្រងនោម៖ ជំងឺជាក់លាក់មួយចំនួនអាចបង្កហានិភ័យជាជំងឺទឹកនោមប្រៃបាន ដូចជាជំងឺទឹកនោមផ្អែម ជំងឺឡូយពុស(Lupus) និងជំងឺតម្រងនោមផ្សេងទៀត។
- ថ្នាំមួយចំនួន៖ ថ្នាំដែលអាចបង្កឱ្យមានជំងឺទឹកនោមប្រៃរួមមានថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដនិងថ្នាំដែលប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។
- ការឆ្លងមេរោគជាក់លាក់៖ ការបង្ករោគបង្កើនហានិភ័យនៃជំងឺទឹកនោមប្រៃរួមមានអេដស៍ ជំងឺរលាកថ្លើមប្រភេទB ជំងឺរលាកថ្លើមប្រភេទC និងជំងឺគ្រុនចាញ់។
[embed-health-tool-bmi]