backup og meta

លេចនោមពេលក្អក ឬកណ្ដាស់ ជាបញ្ហាសុខភាពធ្ងន់ធ្ងរ?

លេចនោមពេលក្អក ឬកណ្ដាស់ ជាបញ្ហាសុខភាពធ្ងន់ធ្ងរ?

គ្នា​យើង​មួយ​ចំនួន​ពិសេស​ស្រី​ៗ ច្រើន​ជួប​បញ្ហា​លេច​នោម​ពេលក្អក ឬ​កណ្ដាស់។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ខ្មាស​អៀន ឬ​អាច​ធ្វើ​ឲ្យ​យើង​ផ្ដាច់​ខ្លួន​ពី​សកម្មភាព​សង្គម​មួយ​ចំនួន​ក៏​ថា​បាន​។ តើ​បញ្ហា​នេះ ជា​សញ្ញា​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​?

១. មូលហេតុ​

បញ្ហា​លេច​នោម​ពេល​ក្អក ឬ​កណ្ដាស់​នេះ កើតឡើង​នៅ​ពេល​សាច់ដុំ និង​ជាលិកា​ផ្សេងៗ​ទៀត​ដែល​ទ្រទ្រង់​បំពង់​បង្ហួរនោម​(សាច់​ដុំ​បាត​អាង​ត្រគាក) និង​សាច់ដុំ​ខ្ជឹប​នោម​ចុះ​ខ្សោយ​។

ប្លោកនោម​នឹង​រីក​ពេល​ពេញ​ដោយ​ទឹក​នោម។ ជា​ធម្មតា​សាច់​ដុំ​វ៉ាល់​​នៅ​ក្នុង​បំពង់​បង្ហួរ​នោម បិទ​ជានិច្ច​ពេល​​ប្លោក​នោម​រីក​ ការពារ​កុំ​ឲ្យ​លេច​នោម​ដោយ​ចៃដន្យ រហូត​យើង​ទៅ​ដល់​បន្ទប់​ទឹក​។ ប៉ុន្តែ​នៅ​ពេល​សាច់​ដុំ​ទាំង​នោះ​ចុះ​ខ្សោយ ពេល​មាន​សម្ពាធ ឬ​កម្លាំង​សង្កត់​លើ​ពោះ ឬ​លើសាច់ដុំ​ត្រគាក ដូច​ជា​កណ្ដាស់ ឱន​ចុះ​ក្រោម លើក​របស់​ធ្ងន់​ៗ ក្អក ឬ​សើច​ខ្លាំង​ៗ សុទ្ធ​តែ​អាច​ដាក់​សម្ពាធ​ដល់​ប្លោក​នោម និង​ធ្វើ​ឲ្យ​លេច​នោម​បាន​។​

សាច់​ដុំ​បាត​អាង​ត្រគាក និង​សាច់​ដុំ​ខ្ជឹប​នោម​អាច​ចុះ​ខ្សោយ​ដោយ​សារ​៖

សម្រាល​កូន​៖ សម្រាប់​ស្រ្តី ជាលិកា និង​ប្រព័ន្ធ​ប្រសាទ​មួយ​ចំនួន​អាច​ខូច​ខាត​នៅ​ពេល​ឆ្លង​ទន្លេ ដែល​អាច​ធ្វើ​ឲ្យ​សាច់ដុំ​បាត​អាង​ត្រគាក ឬ​​សាច់ដុំ​ខ្ជឹប​ចុះ​ខ្សោយ​។ បញ្ហា​លេច​នោម​ដោយចៃដន្យ​នេះ​ ក៏​អាច​កើត​ឡើង​បាន​ដែរ​ក្រោយ​សម្រាល​កូន​ភ្លាម​ៗ ឬ​ច្រើន​ឆ្នាំ​បន្ទាប់​។

វះ​កាត់​ក្រពេញ​ប្រូស្ដាត៖ សម្រាប់​បុរស ការវះកាត់​ក្រពេញ​ប្រូស្តាត ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ជា​មូល​ហេតុ​ទូ​ទៅ​មួយ​ធ្វើ​ឲ្យ​មានការ​លេច​នោម​បែប​នេះ។ នីតិវិធី​វះកាត់​ព្យាបាល​នេះ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ជឹប​ចុះ​ខ្សោយ ដែល​សាច់​ដុំនេះ​​ស្ថិត​នៅ​ពី​ក្រោម​ផ្ទាល់​នៃ​ក្រពេញ​ប្រូស្ដាត និង​ជុំវិញ​បំពង់​បង្ហួរ​នោម​។

​​​

កត្តា​ប្រឈម​ផ្សេង​ទៀត​​ធ្វើ​ឲ្យ​លេច​នោម​ពេល​ក្អក ឬ​កណ្ដាស់ មាន​ដូច​ជា​ធាត់​ខ្លាំង ជក់​បារី ឬ​អ្នក​ធ្វើ​ការ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ ជា​ដើម​។

ក្នុង​ករណី បញ្ហា​លេច​នោម​នេះ​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ ឬ​សកម្មភាព​សង្គម គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ ដើម្បី​បាន​ការ​ព្យាបាល ធ្វើ​ឲ្យ​ជីវិត​យើង​ប្រសើរ​ឡើង​វិញ​។

លេចនោម

២. ផល​វិបាក​

បញ្ហា​លេច​នោម​បែប​នេះ​អាច​បង្ក​ជា​ផល​វិបាក​ដូច​ជា៖

ប៉ះ​ពាល់​ផ្លូវ​ចិត្ត​៖ បើ​សិន​ជា​យើង​ជួប​បញ្ហា​លេច​នោម​បែប​នេះ​ប្រចាំ​ថ្ងៃ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខ្មាស​អៀន ឬ​ធុញ​ថប់​បាន​។ បញ្ហា​លេច​នោម​បែប​នេះ​អាច​រំខាន​ដល់​ការ​បំពេញ​ការងារ​ប្រចាំថ្ងៃ សកម្មភាព​សង្គម និង​សកម្មភាព​ផ្លូវ​ភេទ​ផ​ង​ដែរ​។

រមាស់​ស្បែក​៖ ស្បែក​ដែល​ប៉ះ​ពាល់​នឹង​ទឹក​នោម​ញឹកញាប់​អាច​ធ្វើ​ឲ្យ​ចេញ​រមាស់ ឈឺ ឬ​ប្រេះ​។ ការណ៍​នេះ​អាច​កើត​ឡើង​បាន​នៅ​ពេល​យើង​មាន​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​​ធ្ងន់​ធ្ងរ និង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​។ ចូរ​ស្វែង​រក​ការ​ព្យាបាល បើ​បញ្ហា​នេះ​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Stress incontinence https://www.mayoclinic.org/diseases-conditions/stress-incontinence/symptoms-causes/syc-20355727

I Pee When I Sneeze—What Can I Do About It? https://healthtalk.unchealthcare.org/i-pee-when-i-sneeze-what-can-i-do-about-it/

Urinary Incontinence in Women https://www.mottchildren.org/health-library/hw220313

កំណែ​ប្រែបច្ចុប្បន្ន

18/08/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រុសៗប្រយ័ត្នបន្តិច! ស្ទះនោម អាចបណ្ដាលមកពីកើតគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម

Home Test For Urinary Tract Infection (តេស្តបង្ករោគលើផ្លូវទឹកនោមនៅផ្ទះ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម