ការបង្ករោគក្នុងពោះវៀន

ការបង្ក​រោគ​ក្នុង​ពោះ​វៀន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ បង្ក​រោគ​ក្នុង​ពោះវៀន​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ការបង្ករោគក្នុងពោះវៀន

ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ កុំប្រហែស

ឆ្លង​រោគ​ក្នុង​​ពោះវៀន បង្កឡើង​ដោយ​ពពួក​មីក្រូ​សារពាង្គ​កាយ ដែល​បាន​ចូល​ទៅ​ក្នុង​​ពោះ​វៀន​របស់​យើង​។ ជា​ទូទៅ​មនុស្ស​យើង​​អាច​ឆ្លង​រោគ​នេះ​បាន​តាម​រយៈ​ការ​ញ៉ាំ ឬ​ផឹក​ទឹក​មិន​ស្អាត ឬ​ពេល​ខ្លះ​គេ​ហៅ​ថា​ពុល​អាហារ។ មួយ​វិញ​ទៀត ការ​ប៉ះ​ពាល់​ជាមួយ​អ្នក​ឆ្លង​រោគ ឬ​សម្ភារៈ​មាន​ជាប់​មេរោគ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​រោគ​ក្នុង​ពោះ​វៀន​ដូច​គ្នា​។ ១. រោគ​សញ្ញា​ឆ្លង​រោគ​ក្នុង​ពោះវៀន​ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​មាន​ដូច​ជា៖ រាករូស ចង្អោរ ក្អួត ឈឺចុក​ក្នុង​ពោះ ក្ដៅ​ខ្លួន​ ឈឺក្បាល​។ អ្នក​ខ្លះ ពេល​ឆ្លង​រោគ​ក្នុង​ពោះ​វៀន​​អាច​មាន​ឈាម​ក្នុង​លាមក​ដែរ។ ឈាម​ក្នុង​លាមក​ អាច​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី ឬ​បារ៉ាស៊ីត​ ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​។​ រោគ​សញ្ញា​ធ្ងន់​ធ្ងរ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​ខ្លាំង លាមក​មាន​​ឈាម ឬ​សម្បោរ រាក​យូរ​ជាង​ពីរ ឬ​បី​ថ្ងៃ និង​មាន​ចេញ​សញ្ញា​បាត់​បង់​ជាតិ​ទឹក​ខ្លាំង ហើយ​បើ​មាន​រោគ​សញ្ញា​ទាំងនេះ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ដោយ​ឡែក បើ​ជា​​ទារក​អាយុ​ក្រោម​បី​ខែ មាន​ចេញ​អាការៈ​រាក​រូស ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​ពេទ្យ​ដែរ​។ ២. ការ​ព្យាបាល​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​ ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ ប៉ុន្តែ​អ្នក​ជំងឺ​ត្រូវ​ព្យាយាម​ផឹកទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បង្ការ​ការ​បាត់​បង់​ជាតិទឹក​។ រាក បង្ក​ឲ្យ​បាត់​បង់​សារធាតុ​រាវ​ពី​ក្នុង​រាង​កាយ ដូច​នេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ថែ​ទាំ​ជន​ងាយ​រងគ្រោះ​ដូច​ជា​កុមារ​តូចៗ​ មនុស្ស​វ័យ​ចំណាស់ និង​អ្នក​មាន​សុខភាព​ខ្សោយ​។ មនុស្ស​ខ្លះ​ត្រូវ​ការ​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​ក្នុង​​ពោះវៀន​នេះ ដើម្បី​កម្ចាត់​ពពួក​បារ៉ាស៊ីត ឬ​បាក់តេរី ​ហើយ​មាន​តែ​គ្រូពេទ្យ​ទេ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ប្រាស់​បាន។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​​​រោគ​សញ្ញា​មិន​ល្អ​ប្រសើរ​ឡើង​វិញ​។​​ ៣. វិធី​បង្ការ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​ ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​ជា​ច្រើន​ករណី​អាច​បង្ការ​បាន​តាម​រយៈ​ការ​ថែទាំ និង​រក្សា​អនាម័យ​ក្នុង​ការ​ហូប​ចុក និង​ផឹក​ទឹក​ស្អាត​។ អនុវត្ត​វិធានការ​អនាម័យ​ខាង​ក្រោម​នេះ ដើម្បី​បង្ការ​បញ្ហា​ឆ្លង​រោគ​នៅ​ពោះ​វៀន​៖ ចម្អិន​អាហារ ដូច​ជា​សាច់ ស៊ុត ឲ្យ​ឆ្អិន​ល្អ […]

ស្វែងរក ការបង្ករោគក្នុងពោះវៀន

ការបង្ករោគក្នុងពោះវៀន

កុំ​ចូលចិត្ត​ញ៉ាំ​លៀស ខ្ចៅ ខ្យង ពេក ព្រោះ​អាច​ឆ្លង​សត្វ​ល្អិត​ទៅ​ក្នុង​ពោះវៀន (វីដេអូ)

វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ពន្យល់​ថា៖ “ខ្យង ខ្មៅ​ខ្លះ​មិនមែន​ធម្មជាតិ​ឡើយ ព្រោះ​គ្មាន​អ្នក​នៅ​តាម​ស្រុកស្រែ​ចុះ​ទៅ​ចាប់​ទៅ​រាវ​នៅ​បឹង នៅ​ទន្លេ​បាន​ច្រើន​រាល់ថ្ងៃ​យក​មក​ផ្គត់ផ្គង់​គ្រប់​កន្លែង ព្រម​ទាំង​ហាង​ធំ​ៗ​ដែរ​នោះ​ទេ។ មាន​ខ្លះ​គេ​ចិញ្ចឹម និង​យក​មក​ពី​ប្រទេស​ជិតខាង​យើង ហើយ​បើ​ខ្លះ​ទៀត​វា​រស់នៅ​ក្នុង​ទឹក​កខ្វក់ ហើយ​ជា​ធម្មតា​របស់​ចិញ្ចឹម​គឺ​គេ​ឲ្យ​ស៊ី​កាក​សំណល់​គ្រប់​ប្រភេទ ភាគច្រើន​របស់​មិន​ល្អ”។   អត្ថបទពាក់ព័ន្ធ: ពេល​ពពោះ​ម៉ាក់ៗ​ញ៉ាំ​លៀស ខ្យង ខ្ចៅ កូន​កើត​មក​ហៀរ​ទឹក​មាត់? អ្នកស្រឡាញ់​សត្វ​ចិញ្ចឹមប្រយ័ត្ន​បន្តិច ព្រោះ​​​អាច​​​បង្ក​បញ្ហា​រលាក​ពោះ​វៀន​ធ្ងន់​ធ្ងរ​​​ ដឹងហើយលែងហ៊ានញ៉ាំ បន្លែ​នៅ​​ផ្សារ មាន​ជាតិ​គីមី​ច្រើន​មុខ ប៉ះពាល់​សុខភាព​ខ្លាំង​ សារធាតុគីមីធ្វើឲ្យបន្លែសៗ ឃើញចង់ញ៉ាំនោះ ប៉ះពាល់សុខភាពណាស់ ពិតទេ បន្លែ​ផ្លែឈើមិនសូវ​ថ្លោស ​ដង្កូវ​ស៊ី អត់ជាតិ​គីមី?​ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត


ការបង្ករោគក្នុងពោះវៀន

Infectious colitis (ជំងឺរលាក​ពោះវៀន​ធំដោយសារបង្ករោគ)

និយមន័យ១- អ្វី​​ជា​ជំងឺរលាក​ពោះវៀន​ធំដោយ​សារ​បង្ករោគ? ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារបង្ក​រោគ ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Infectious Colitis គឺ​ជា​ការ​រលាក​ទៅ​លើ​ពោះ​វៀន​ធំ ដោយ​សារ​តែ​ការ​បង្ក​រោគ​ពី ពពួក​បាក់តេរី វីរុស ពពួក​ប្រូតូហ្សូអែ  ឬ​ពពួក​ផ្សិត ហើយ​វា​ច្រើន​តែ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ចុក​រមួលភ្លាម​ៗ​លើ​ពោះ​ផ្នែក​ខាង​ក្រោម និង​បង្ក​ឲ្យ​មាន​អាការៈ​រាក​រូស។ ជំងឺរលាក​ពោះវៀន​ធំដោយ​សារបង្ក​រោគ ពិសេស​ករណី​ពុល​អាហារ ជា​ទូទៅ​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ក្រពះ​និង​ពោះវៀន​តូច (Gastroenteritis) ​ធ្វើ​ឲ្យ​ឈឺ​ចាប់​ពី​ខាង​លើ​ពោះ​ រហូត​ដល់​រន្ធ​គូទ (Rectum) ដែល​ជា​ផ្នែក​ខាង​ចុង​របស់​ពោះ​វៀន​ធំ។ ភាគ​ច្រើន​ជំងឺ​នេះ ​ជា​ជំងឺ​ស្រួច​ស្រាវ ដោយ​រោគ​សញ្ញា​របស់​ ​គឺ​ធ្ងន់ធ្ងរ ប៉ុន្តែ​នឹង​ធូរ​ស្រាល​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ដោយ​មាន​ត្រឹម​ការ​ព្យាបាល​បន្តិច​បន្តួច ខណៈ​បញ្ហា​ប្រឈម​ខ្លាំង​នោះនៅ​ពេល​មាន​ជំងឺ​រលាក​ពោះ​វៀន​ធំដោយ​សារ​ឆ្លង​រោគ គឺបញ្ហា​​បាត់បង់​ជាតិ​ទឹក។ តែ​ទោះ​ជា​យ៉ាង​ណា ប្រភេទ​ខ្លះ​នៃអា​ការៈ​រាករូស​ដោយ​សារ​មាន​ការ​បង្ក​រោគ គឺ​ធ្ងន់​ធ្ងរ​ខ្លាំង អាច​នាំ​ឲ្យ​មានអាការៈ​រាក​លាយ​ឡំ​ជា​មួយ​​ឈាម  អាច​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​រយៈពេល​យ៉ាង​ខ្លី។ ២- ​ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារ​បង្ករោគកើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​រលាក​ពោះវៀន​ធំដោយ​សារបង្ក​​រោគ ​កើត​មាន​ញឹក​ញាប់ មិន​ថា​ក្មេង​ មិន​ថា​ចាស់ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគ​សញ្ញា​ជំងឺ​រលាក​ពោះវៀន​ធំ​ដោយ​សារបង្ក​រោគ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ទូទៅ​របស់​ជំងឺរលាក​ពោះវៀន​ធំដោយ​សារ​បង្ក​រោគ (Infectious Colitis) រួម​មាន៖ – រាកច្រើន​ជាង​ ៣ ដង​ក្នុង​មួយ​ថ្ងៃ – បត់​ជើង​ធំមាន​ឈាម​ ឬ​ស្លេស្ម – ឈឺ​ក្បាល ​ឈឺ​ខ្លួន​ – គ្រុន​ក្ដៅ​ក្នុង​កម្រិត​ទាប (តិច​ជាង ៣៨ ​អង្សារ​សេ) – ឈឺ​ពោះ ហើម​ពោះ និង​ចុក​រមួល​ពោះ។ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ