ការលូតលាស់បាក់តេរីក្នុងពោះវៀន

ការលូតលាស់​បាក់តេរី​​ក្នុង​ពោះ​វៀន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ បង្ក​ការលូតលាស់​បាក់តេរី​​ក្នុង​ពោះវៀន​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ការលូតលាស់បាក់តេរីក្នុងពោះវៀន

ផឹកទឹកក្រោយភ្ញាក់ពីគេងភ្លាម ជួយកម្ចាត់ជាតិពុលពីរាងកាយ

ការ​​គេង​អស់​ពេល​ប្រាំ​មួយ​ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់ ជា​ពេល​វេលា​មួយ​ដែល​រាង​កាយ​យើង​មិន​បាន​ទទួល​ជាតិ​ទឹក​បន្ថែម​នោះ​ទេ​។ ការ​ផឹក​ទឹក​មួយ​កែវ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​ភ្លាម​នឹង​ជួយ​​បំពេញ​ជាតិ ទឹក​ដល់​រាង​កាយ​ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​ និង​ប្រយោជន៍​ផ្សេងៗ​ទៀត​។​ ១. ជួយ​ប្រព័ន្ធ​រំលាយអាហារ និង​កម្ចាត់​ជាតិ​ពុល ការ​ផឹក​ទឹក​​ភ្លាម​ៗ​ក្រោយ​ភ្ញាក់​ពី​គេង​មិនបាន​ជួយ​អ្វី​ច្រើន​ដល់​ការ​ដុត​កាឡូរី​នោះ​ទេ តែ​វា​ពិត​ជា​បាន​ជួយ​ដល់​ដំណើរ​ការ​មេតាប៉ូលិស​ក្នុង​រាង​កាយ ឲ្យ​​ដំណើរ​ការ​បាន​ល្អ​។ អ្នក​ជំនាញ​​ផ្នែក​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា​ក្រៅពី​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​រាង​កាយ ការ​ញ៉ាំទឹក​មួយ​កែវ​ក្រោយ​ភ្ញាក់​ពី​គេង ក៏​ជួយ​កម្ចាត់​បាក់តេរី​អាក្រក់​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​លូតលាស់​បាន​ល្អ​​។​ ក្រៅពី​នេះ ការ​ផឹក​ទឹក​ក៏​ជួយ​ឲ្យ​​យើង​បត់ជើង​តូច​ច្រើន និង​បទ​ជើង​ធំ​បាន​ច្រើន​ដែរ ដែល​អ្វី​ទាំង​នេះ​ជា​វិធី​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ​។ ការ​បញ្ចេញ​កាក​សំណល់​ពី​រាង​កាយ គឺ​ជា​ការ​កម្ចាត់​ជាតិ​ពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​​។ ២. ជួយ​ពង្រឹង​ភាព​ស្វាហាប់​ ​ពេល​យើង​មាន​អារម្មណ៍​អស់កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន អាច​មកពី​យើង​ខ្វះ​ជាតិទឹក​។ ជាតិទឹក​ជួយ​គ្រប់​គ្រង​ដំណើរ​ការ​រាង​កាយ និង​ខួរក្បាល​។ ដូច​គ្នា​ដែរ ជាតិទឹក​ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​​ផង​ដែរ​។ បន្ទាប់​ពី​មិន​មាន​អ្វី​ចូល​ពោះ​អស់​ជា​ច្រើន​ម៉ោង ការ​ញ៉ាំ​អ្វី​ចូល​ពោះ​ដំបូង​គេ​នឹង​ពញ្ញាក់​ដល់​រាង​កាយ ហើយ​ការ​ផឹក​ទឹក​នឹង​ជួយ​ជំរុញ​​ដល់​ភាព​ស្វាហាប់​របស់​យើង​។ ​​៣. ផ្ដល់​ថាមពល​ដល់​ខួរក្បាល ​ផឹក​ទឹក​ភ្លាម​ក្រោយ​ភ្ញាក់​ពី​គេង​ ក៏​ជួយ​ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល​ដែរ​។ ខួរ​ក្បាល​​យើង​កើត​ឡើង​ពី​ជាតិទឹក​​រហូត​ដល់​៧៣ភាគ​រយ ដូច​នេះ​ហើយ​បាន​ជា​ការ​រក្សា​ជាតិ​ទឹក​បាន​គ្រប់​គ្រាន់​ចាំ​បាច់​ក្នុង​ការ​ជួយ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ​។​ ៤. ការពារ​ជំងឺ​ ​ពេល​យើង​កំពុង​គេង រាង​កាយ​ក៏​ចាប់​ផ្ដើម​ជួស​ជុល​ឡើង​វិញ និង​ស្ដារ​អារម្មណ៍​ឡើង​វិញ​ដែរ​។ អំឡុង​ពេល​គេង ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​ពិបាក​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញ​ពី​រាង​កាយ​។ ការ​ផឹកទឹក​បាន​គ្រប់​គ្រាន់ អាច​ជួយ​បង្កើន​ល្បឿន​​ដំណើរ​ការ​រាង​កាយ​ឲ្យ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​។ ​ក្រៅពី​ខួរ​ក្បាល ការ​បំពេញ​ជាតិទឹក​ក៏​មាន​ប្រយោជន៍​ដល់​បេះដូង​ តម្រង​នោម និង​សួត។ កាលណា​អ្វី​ទាំង​នេះ​មាន​សុខ​ភាព​ល្អ ដំណើរ​ការ​បាន​ល្អ នោះ​រាង​កាយ​ក៏​មាន​សុខ​ភាព​ល្អ​ មិន​ឈឺ​ដូច​គ្នា​ដែរ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ