ចាល់អាស៊ីដក្រពះ

ចាល់​អាស៊ីដក្រពះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ចាល់​អាស៊ីដ​ក្រពះ​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ចាល់អាស៊ីដក្រពះ

អ្នកមាន​បញ្ហាច្រាលទឹកអាស៊ីដក្រពះ គួរញ៉ាំអាហារទាំងនេះ

ច្រាលទឹកអាស៊ីដក្រពះកើតឡើង នៅពេលទឹកអាស៊ីដក្រពះច្រាលចូល​ក្នុង​​បំពង់​អាហារ​ដែលធ្វើឱ្យរលាកស្រទាប់បំពង់អាហារ ហើយធ្វើឱ្យយើងមានអាការៈដូចជា ក្រហាយទ្រូង ឈឺទ្រូង ពិបាកលេបអាហារ ភើ និង​ភើ​ជូរជាដើម។ ពេលមាន​អាការៈ​បែប​នេះយើងគួរញុំាអាហារអ្វីខ្លះ ដើម្បី​សម្រួលអាការៈ? អាហារដែលអាចជួយសម្រួលអាការៈច្រាលទឹកអាស៊ីដក្រពះមានដូចជា៖ ១. ទឹកដូង ទឹកដូងសម្បូរទៅដោយសារធាតុអេឡិចត្រូលីតដូចជាប៉ូតាស្យូម ដែលអាច​ជួយ​ឱ្យ​រាងកាយ​យើងរក្សាតុល្យភាព pH និងអាចជួយគ្រប់គ្រងការច្រាលទឹកអាស៊ីដក្រពះ។ ២. សាច់សុទ្ធ សាច់សុទ្ធដូចជា សាច់ទ្រូងមាន់ និងត្រីមួយចំនួនមានជាតិខ្លាញ់​ទាបជាង​សាច់ដទៃ​ទៀត ដែលជួយកាត់បន្ថយអាការៈច្រាលទឹកអាស៊ីដក្រពះបាន ហើយថែមទាំង​សម្បូរ​ប្រូតេអ៊ីនទៀតផង។ ៣. ស្រូវសាលីអូត ស្រូវសាលីអូតផ្ទុកទៅដោយជាតិសរសៃធ្វើឱ្យយើងឆ្អែតបានយូរ ដូច្នេះយើង​មិនញុំា​ច្រើន​ដែលធ្វើឱ្យច្រាលទឹកអាស៊ីដក្រពះ។ ស្រូវសាលីអូត​អាច​ជួយស្រូប​យក​អាស៊ីដ​ក្រពះ និងជួយដល់ណើរការរំលាយអាហារ ព្រមទាំងផ្ទុកទៅ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន។ ៤. យ៉ាអួរ យ៉ាអួរមិនដូចផលិតផលទឹកដោះដែលមានជាតិខ្លាញ់ច្រើនទេ។ យ៉ាអួរអាច​​ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រួល​អាការៈរលាកស្រទាប់បំពង់អាហារដោយសារច្រាលទឹកអាស៊ីដក្រពះ។ ម្យ៉ាងទៀត យ៉ាអួរមានផ្ទុកនូវសារធាតុ​ប្រូបាយ​អូទិកដែលជាបាក់តេរីល្អជួយ​ដល់​ដំណើរការរំលាយអាហារ និងដំណើរការស្រូប​យក​សារធាតុចិញ្ចឹម។ យ៉ាអួរ​ក៏​សម្បូរ​ទៅដោយប្រូតេអ៊ីន ដែលល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារដែរ។ ៥. បន្លែបៃតង បន្លែបៃតងសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម។ ម៉្យាងទៀតបន្លែ​បៃតង​ក៏មាន​ជាតិអាល់កាឡាំងផងដែរ ដែលមានន័យថា បន្លែបៃតង​មិនមាន​ផ្ទុកអាស៊ីដ​ដែលធ្វើឱ្យ​រលាក​ផ្លូវរំលាយអាហាររបស់យើង។ ៦. ខ្ញី ខ្ញីជាអាហារប្រឆាំងនឹងការរលាក និងសម្បូរទៅដោយសារធាតុប្រឆាំង​អុកស៊ីដកម្ម​ដែល​អាចជួយសម្រួលបញ្ហារលាកស្រទាប់បំពង់អាហារ និងក្រពះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៧. បន្លែមើម បន្លែមើមដូចជាដំឡូងជ្វាជាដើមមានជាតិសរសៃច្រើន ដែលត្រូវការពេល​យូរ​ក្នុង​ការ​រំលាយ និងអាចជួយស្រូបអាស៊ីដក្នុងក្រពះ។ បន្លែ​មើម​​ក៏មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​​ដូចជា ​សារធាតុប្រឆាំង​អុកស៊ីតកម្ម សារធាតុរ៉ែ និង​វីតាមីន ហើយ​មាន​កាឡូរី​ទាប។ ៨. អង្ករសម្រូប​ អង្ករសម្រូបសម្បូរទៅដោយកាបូអ៊ីដ្រាតស្មុគស្មាញ […]

ស្វែងរក ចាល់អាស៊ីដក្រពះ

ចាល់អាស៊ីដក្រពះ

ឈឺ​ក្នុង​ពោះមិន​ធម្មតា​ដូច​​គិតទេ មាន​ហេតុផល​ច្រើន​​យើង​ត្រូវ​ដឹង

ឈឺពោះ ជាបញ្ហាសុខភាពមួយឧស្សាហ៍កើតឡើងណាស់ មិនថាក្មេង មិនថាចាស់។ គ្នាយើងភាគច្រើន អាចគិតថា ជាបញ្ហាសុខភាពធម្មតា ប៉ុន្តែត្រូវចាំថាករណីខ្លះវាជាបញ្ហា​សុខភាពធ្ងន់ធ្ងរ​ទាមទារការព្យាបាលត្រឹមត្រូវ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិត​ទាំងមូលហេតុបង្ក ទាំងអាការៈ និងវិធីដោះស្រាយឲ្យគ្នាយើងបានដឹង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- អ្វីជាការឈឺពោះ? ឈឺពោះ គឺសំដៅលើការឈឺចាប់នៅតំបន់ចន្លោះពី​ទ្រូង និងក្រគាក ហើយអាការៈអាចមានដូចជា ឈឺរមួលចុកខ្លាំង ឈឺដូចអ្វីចាក់ៗ ឈឺស្ទំៗ និង​ឈឺបាត់ៗ ។ ការរលាក ឬជំងឺណាមួយដែលប៉ះពាល់ដល់សរីរាង្គក្នុងពោះ សុទ្ធតែអាចបណ្តាលឲ្យឈឺពោះបាន ខណៈសរីរាង្គអាចបង្កឲ្យឈឺពោះមានដូចជា៖ – ពោះវៀន (ទាំងតូច ទាំងធំ) – តម្រងនោម – ខ្នែងពោះវៀន – អណ្តើក (spleen) – ក្រពះ – ថង់ទឹកប្រមាត់ – ថ្លើម – លំពែង។ ការឆ្លងមេរោគ ឬបាក់តេរី ក៏ដូចពពួកប៉ារ៉ាស៊ីតទៅលើក្រពះ និងពោះវៀន អាចលេចចេញរោគសញ្ញាឈឺពោះដូចគ្នា។ អត្ថបទពាក់ព័ន្ធ: មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ? ក្រៅពីឫសដូងបាត បត់ជើងមានឈាម ក៏អាចជាសញ្ញានៃជំងឺកាចមួយនេះដែរ ធ្លាប់តែឭ ឫសដូងបាត តែជំងឺឫសដូងច្រមុះយ៉ាងម៉េចវិញ? មូលហេតុនាំឲ្យកើតឫសដូងបាត […]


ចាល់អាស៊ីដក្រពះ

ទម្លាប់ញ៉ាំបែបនេះ ធ្វើឲ្យលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់ (វីដេអូ)

មាន​កត្តា​ប្រឈមសំខាន់​២ ទាក់​ទង​នឹង​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​យើង ដែល​ឈាន​លើស​​អាស៊ីដ​​អ៊ុយរិច​ក្នុង​​ឈាម នោះ​គឺញ៉ាំ​ច្រើន​លើស​កម្រិត ពិសេស​ការ​ញ៉ាំ​សាច់ និង​គ្រឿង​សមុទ្រ។ ក្រៅពីការញ៉ាំច្រើន ពិសេសពពួកសាច់ និងគ្រឿងសមុទ្រ តើមានកត្តារួមផ្សំអ្វីខ្លះដែលនាំឲ្យមានជំងឺលើសជាតិអាស៊ីដអ៊ុយរិច? ហើយមានរោគសញ្ញា និងផលប៉ះពាល់អ្វីខ្លះ?   អត្ថបទពាក់ព័ន្ធ៖ បើ​ឈឺកជើង តិចនិក​នេះ​អាច​សម្រាល​ការ​ឈឺ​ចាប់​បាន ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ អ្នកមានជំងឺរលាកសន្លាក់ឆ្អឹង ទាំងនេះជាអាហារគួរញ៉ាំ និងគួរ​ចៀសវាង អ្នកមានជំងឺលុយពុសអាចប្រឈមនឹងការឡើងគីឡូ ឬស្រកគីឡូ អ័រម៉ូន​ពេល​ពពោះ ជួយ​ព្យាបាល​ការ​ឈឺ​​​ស្មា ឈឺជង្គង់ សាកវិធីហាត់​ប្រាណ​ងាយៗទាំង​នេះ បើក្មេង​​ឈឺពោះ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច ទើបល្អ? ប្រយ័ត្នខ្មាសគេ! កុំចេះតែញ៉ាំ ចំណីទាំងនេះអាចប្ដូរពណ៌ធ្មេញជាប់រហូត

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ