ថ្លើមរីកធំកើតឡើងនៅពេលទំហំថ្លើមធំលើសធម្មតា។ ថ្លើមរីកធំមិនត្រឹមតែជាជំងឺតែម្យ៉ាងនោះទេ តែវាជាសញ្ញានៃជំងឺផ្សេងទៀតដែលមានដូចជាជំងឺថ្លើម ខ្សោយបេះដូង ឬមហារីក។ តើមានកត្តាអ្វីខ្លះបណ្តាលឱ្យថ្លើមរីកធំ?
ថ្លើមរីកធំបណ្តាលមកពីជំងឺធ្ងន់ធ្ងរមួយចំនួន តែជាធម្មតាបណ្តាលមកពីជំងឺថ្លើម។ កត្តាដែលអាចបង្កើនហានិភ័យនៃការកើតជំងឺថ្លើមរួមមាន៖
- ការញុំាគ្រឿងស្រវឹងច្រើនជ្រុល៖ អាចធ្វើឱ្យថ្លើមខូច។
- ការញុំាថ្នាំពេទ្យ វីតាមីន ឬថ្នាំបំប៉នលើសកម្រិត៖ ការញុំាវីតាមីន ថ្នាំបំប៉ន ឬថ្នាំទាំងមាន ឬគ្មានវេជ្ជបញ្ជាលើសកម្រិតដែលបានណែនាំក៏អាចបង្កើនហានិភ័យនៃការខូចថ្លើមដែរ។
- ការញុំាថ្នាំបំប៉នផ្សំពីរុក្ខជាតិ៖ ការញុំាថ្នាំបំប៉នមួយចំនួន ក៏អាចធ្វើឱ្យខូចថ្លើម។
- ការឆ្លងមេរោគ៖ ការឆ្លងជំងឺឆ្លង វីរុស បាក់តេរី ឬប៉ារ៉ាស៊ីតអាចបង្កើនហានិភ័យនៃការខូចថ្លើម។
- វីរុសរលាកថ្លើម៖ ការមានជំងឺរលាកថ្លើមប្រភេទ A, B និង C អាចធ្វើឲ្យថ្លើមខូច។
- ទម្លាប់នៃការញ៉ាំមិនល្អ៖ ការញ៉ាំអាហារដែលមិនល្អចំពោះសុខភាពដូចជាអាហារដែលមានជាតិខ្លាញ់ ឬស្ករខ្ពស់ ធ្វើ់ឱ្យយើងធាត់លើសទម្ងន់ និងបង្កើនហានិភ័យនៃការកើតជំងឺថ្លើម។
ចង់ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ
រោគសញ្ញាថ្លើមរីកធំមានអ្វីខ្លះ?
ថ្លើមរីកធំប្រហែលជាមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែនៅពេលបង្កជាជំងឺថ្លើម យើងអាចសង្កេតឃើញអាការៈដូចខាងក្រោម៖
- ឈឺលើពោះផ្នែកកណ្តាល ឬខាងស្តាំ
- ញុំាអាហារឆាប់ឆ្អែត
- អស់កម្លាំង
- ចង្អោរ និងក្អួត
- ស្បែក និងភ្នែកឡើងពណ៌លឿង (ជំងឺខាន់លឿង)
វិធីល្អបំផុតក្នុងការបង្ការកុំឱ្យថ្លើមរីកធំ គឺថែរក្សាសុខភាពថ្លើមដោយញុំាអាហារដែលល្អចំពោះសុខភាព កាត់បន្ថយការញុំាគ្រឿងស្រវឹង រក្សាទម្ងន់កុំឱ្យធាត់ពេក ញុំាថ្នាំតាមវេជ្ជបញ្ជា កុំញុំាថ្នាំលើសកម្រិត សម្រាកឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឱ្យបានទៀងទាត់។
[embed-health-tool-bmr]