backup og meta

មូលហេតុសំខាន់ៗមួយចំនួន ធ្វើឲ្យថ្លើមរីកធំខុសធម្មតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 28, 2022

    មូលហេតុសំខាន់ៗមួយចំនួន ធ្វើឲ្យថ្លើមរីកធំខុសធម្មតា

    ថ្លើមរីកធំកើតឡើងនៅពេលទំហំថ្លើមធំលើសធម្មតា។ ថ្លើមរីកធំមិនត្រឹមតែជាជំងឺតែម្យ៉ាងនោះទេ តែវាជាសញ្ញា​នៃ​ជំងឺផ្សេងទៀតដែលមានដូចជាជំងឺ​ថ្លើម ខ្សោយបេះដូង ឬមហារីក។ តើមាន​កត្តា​អ្វីខ្លះបណ្តាលឱ្យថ្លើមរីកធំ?

    ថ្លើមរីកធំបណ្តាលមកពីជំងឺធ្ងន់ធ្ងរមួយចំនួន តែជាធម្មតាបណ្តាលមកពីជំងឺថ្លើម។ កត្តាដែល​អាច​បង្កើនហានិភ័យនៃការកើតជំងឺថ្លើមរួមមាន៖

  • ការញុំាគ្រឿងស្រវឹងច្រើនជ្រុល៖ អាចធ្វើឱ្យថ្លើមខូច។
  • ការញុំាថ្នាំពេទ្យ វីតាមីន ឬថ្នាំបំប៉នលើសកម្រិត៖ ការញុំាវីតាមីន ថ្នាំបំប៉ន ឬថ្នាំទាំងមាន ​ឬ​គ្មាន​វេជ្ជបញ្ជា​លើសកម្រិតដែលបានណែនាំក៏អាច​​បង្កើនហានិភ័យនៃការខូចថ្លើមដែរ។
  • ការញុំាថ្នាំបំប៉នផ្សំពីរុក្ខជាតិ៖ ការញុំាថ្នាំបំប៉នមួយចំនួន ក៏អាចធ្វើឱ្យខូចថ្លើម។
  • ការឆ្លងមេរោគ៖ ការឆ្លងជំងឺឆ្លង វីរុស បាក់តេរី ឬប៉ារ៉ាស៊ីតអាច​បង្កើន​ហានិភ័យ​នៃការ​ខូច​ថ្លើម។
  • វីរុសរលាកថ្លើម៖ ការមានជំងឺរលាកថ្លើមប្រភេទ A, B និង C អាចធ្វើ​ឲ្យថ្លើមខូច។
  • ទម្លាប់នៃការញ៉ាំមិនល្អ៖ ការញ៉ាំអាហារដែលមិនល្អចំពោះ​សុខភាព​ដូច​ជាអាហារ​ដែល​មាន​ជាតិខ្លាញ់ ឬស្ករខ្ពស់ ធ្វើ់ឱ្យយើងធាត់លើសទម្ងន់ និងបង្កើនហានិភ័យនៃការកើតជំងឺថ្លើម។
  • អាហារមានជាតិខ្លាញ់និងស្ករខ្ពស់

    រោគសញ្ញាថ្លើមរីកធំមានអ្វីខ្លះ?

    ថ្លើមរីកធំប្រហែលជាមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែនៅពេលបង្ក​ជាជំងឺថ្លើម យើងអាច​សង្កេត​ឃើញអាការៈដូចខាងក្រោម៖

    • ឈឺលើពោះផ្នែកកណ្តាល ឬខាងស្តាំ
    • ញុំាអាហារឆាប់ឆ្អែត
    • អស់កម្លាំង
    • ចង្អោរ និងក្អួត
    • ស្បែក និងភ្នែកឡើងពណ៌លឿង (ជំងឺខាន់លឿង)

    វិធីល្អបំផុតក្នុងការបង្ការកុំឱ្យថ្លើមរីកធំ គឺថែរក្សាសុខភាពថ្លើមដោយញុំាអាហារដែលល្អចំពោះសុខភាព កាត់បន្ថយការញុំាគ្រឿងស្រវឹង រក្សាទម្ងន់កុំឱ្យធាត់ពេក ញុំាថ្នាំតាមវេជ្ជបញ្ជា កុំញុំាថ្នាំ​លើស​កម្រិត សម្រាកឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឱ្យបានទៀងទាត់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម