backup og meta

អ្នក​កំពុង​ជួប​បញ្ហា​ទល់​លាមក​ ហាម​ធ្វើ​រឿង​ទាំង​នេះ​ដាច់​ខាត​​​

អ្នក​កំពុង​ជួប​បញ្ហា​ទល់​លាមក​ ហាម​ធ្វើ​រឿង​ទាំង​នេះ​ដាច់​ខាត​​​

ពិត​ណាស់​ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​បញ្ហា​ទល់​លាមក​ម្ដងម្កាល​។​ ក្រៅ​ពី​បញ្ហា​កង្វះ​ជាតិ​ទឹក​ ​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​តិច​តួច​ ស្រ្តេស​ ឬ​ការ​ញ៉ាំ​អាហារ​​ដែល​ធ្វើ​ពី​​ទឹក​ដោះ​គោ​ច្រើន​ពេក​ ក៏​​នៅ​មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​បណ្ដាល​ឲ្យ​គ្នា​យើង​ចេះ​តែ​ទល់​លាមក​។​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ហើម​ពោះ​ ឬ​មិន​ស្រួល​ពោះ​ ការ​ធ្វើ​រឿងរ៉ាវ​មួយ​ចំនួន​អាច​នឹង​នាំ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន។​ ​នៅ​ក្នុង​ករណី​ដែល​យើង​ជួប​បញ្ហា​ទល់​លាមក​ ចូរ​ជៀសវាង​ធ្វើ​រឿង​ខាង​ក្រោម​នេះ​​។

​១. ញ៉ាំ​អាហារ​កែច្នៃ​

សូម្បី​តែ​អាហារ​កែ​ច្នៃ​ជា​ទូទៅ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​បាន​ដែរ​ ដូច្នេះ​ហើយ​ នៅ ពេល​ដែល​យើង​ទល់លាមក​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​អាហារ​ទាំង​នេះ​។​ ជាក់​ស្ដែង​ អាហារ​កែច្នៃ​ ឬ​អាហារ​សម្រន់​​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ដែល​អាច​ពន្យឺត​ការ​រំលាយ​អាហារ។​ បន្ថែម​ពី​នេះ​ វា​ក៏​ផ្ទុក​ជាតិ​Fructans កាបូអ៊ីដ្រាត​ ដែល​អាច​បំផ្លាញ​ដល់​ដំណើរ​ការ​រំលាយ​អាហារ​​ពី​ធម្មជាតិ​។​ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​ជៀសវាង​ការ​ញ៉ាំ​នំប៉័ង​ ប៉ាស្តា មី​ និង​រាល់​អាហារ​វេច​ខ្ចប់​ទាំងអស់​ និង​​ជំនួស​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​​ខ្ពស់​ ទើប​ជា​ការ​ប្រសើរ​​។

២. កង្វះ​សកម្មភាព​រាងកាយ​

​​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឆ្អែត​ខ្លាំង​ យើង​ប្រាកដជា​ស្វែង​រក​កន្លែង​សម្រាក​មិន​ខាន​។​ ប៉ុន្តែ​ ទង្វើ​​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​​ដល់​រំលាយ​អាហារ​​យ៉ាង​ខ្លាំង​។​ នៅ​ពេល​ដែល​យើង​អសកម្ម​ វា​អាច​ពន្យឺត​ចលនា​នៃ​អាហារ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​។​ ​ដូច្នេះ​ យើង​គប្បី​បញ្ចេញ​សកម្មភាព​រាងកាយ​ស្រាល​ៗ​ដូចជា​ឡើង​ចុះ​កាំ​ជណ្ដើរ​ ឬ​ហាត់​យូហ្គា​ ដើម្បី​ជួយ​ជំរុញ​​​​ដល់​សាច់ដុំ​ពោះ​ ដែល​​ធ្វើ​ឲ្យ​យើង​បន្ទោបង់​បាន​ស្រួល​។

៣. ញ៉ាំ​អាហារ​​ធ្វើ​ពី​ទឹក​ដោះ​គោ​

ផលិតផល​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហើម​ពោះ និង​ទល់​លាមក​។​ នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ ​វា​អាច​នឹង​បណ្ដាល​ឲ្យ​ស្ថានភាព​របស់​យើង​កាន់តែ​ធ្ងន់ធ្ងរ​។​ ផលិតផល​ទាំង​នេះ​មាន​ដូចជា​​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ និង​ការ៉េម​ជា​ដើម​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​កាន់​តែ​ពិបាក​ក្នុង​ការ​បន្ទោបង់​។

ទល់លាមក២

៤. ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​

ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មួយ​ចំនួន​ ក៏​អាច​ជះ​ឥទ្ធិពល​​ដល់​ការ​បន្ទោបង់​របស់​យើង​ផង​ដែរ​។​ ថ្នាំ​ទាំង​នេះ​អាច​ពន្យឺត​​ការ​កន្ត្រាក់​នៃ​ប្រព័ន្ធរំលាយអាហារ​ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​បន្ទោបង់​។​ ប្រសិនបើ​គ្នា​យើង​ប្រើប្រាស់​ប្រភេទ​ថ្នាំ​​ណា​មួយ​ ហើយ​តែងតែ​ជួប​បញ្ហា​ទល់​លាមក​នោះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។

៥. ញ៉ាំ​គ្រឿង​ស្រវឹង​ ឬ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​

​កង្វះ​ជាតិ​ទឹក​​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ទល់​លាមក​។​ គ្រឿង​ស្រវឹង​គឺ​ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ ដែល​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បញ្ចេញ​​ជាតិ​ទឹក​ពី​ក្នុង​ឈាម​ តាម​រយៈ​​ប្រព័ន្ធ​តម្រង​នោម​។​ កត្តា​នេះ​នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក​យ៉ាង​ច្រើន​។​ រី​ឯ​កាហ្វេ​ក៏​​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​គ្នា​យើង​ចង់​បន្ទោបង់​ស្រួល​ ចូរ​ជៀសវាង​​​ប្រភេទ​ភេសជ្ជៈ​ទាំង​នេះ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://timesofindia.indiatimes.com/life-style/health-fitness/health-news/5-things-you-should-not-do-when-you-are-constipated/photostory/81771558.cms?picid=81771584

https://www.webmd.com/digestive-disorders/constipation-what-not-to-do

https://www.womenshealthmag.com/health/a19950881/constipation-causes/

កំណែ​ប្រែបច្ចុប្បន្ន

02/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនញ៉ាំបបរខាប់បែរជាទល់លាមក ដោះស្រាយបែបណា?

៧ យ៉ាង ម៉ាក់ប៉ាសាកល្បងធ្វើ ដើម្បីដោះស្រាយបញ្ហាកូនទល់លាមកបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម