backup og meta

កូនញ៉ាំបបរខាប់បែរជាទល់លាមក ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 26, 2021

    កូនញ៉ាំបបរខាប់បែរជាទល់លាមក ដោះស្រាយបែបណា?

    ក្មេងៗ​ភាគ​ច្រើន​ជួប​បញ្ហា​ទល់​លាមក ពិសេស​នៅ​ពេល​ផ្លាស់ប្តូរ​របប​អាហារ។ ក្នុង​នោះ​ក្មេង​មួយ​ចំនួន​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ក៏​ទៅ​ជា​ក្តៀន ដោយ​ធ្លាប់​តែ​ជុះ​រៀង​រាល់​ថ្ងៃ បែរ​ជា ៣-៤-៥ ថ្ងៃ​ទើប​ជុះ​ម្តង។ ពេល​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បែរ​ជា​ទល់​លាមក តើ​ត្រូវ​ដោះស្រាយ​បែប​ណា?

    បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​ណែនាំ​ឲ្យ​សាកល្បង​ផ្លាស់​ប្តូរ​រូបមន្ត​នៃ​ការ​ធ្វើ​បបរ​ខាប់​គ្រឿង ដោយ​ប្តូរ​ពី​បបរ​អង្ករ​ធម្មតា ទៅ​អង្ករ​សម្រូប​វិញ កាត់​បន្ថយ​ដំឡូង​បារាំង ​ការ៉ុត ហើយ​ប្រើ​បន្លែ​បៃតង​ជំនួស​វិញ និង​កាត់​បន្ថយ​សាច់គោ សាច់​ជ្រូក ដាក់​សាច់​ត្រី​ជំនួស។

    បន្ថែម​ពី​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​ណែនាំ​ឲ្យ​យើងផ្តល់ទឹកកូនផឹក​ច្រើន និង​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ឈើ​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ដូច​ចេកទុំ ល្ហុងទុំ ស្រកានាគ ឬ​ក្រូច​ពោធិសាត់។

    ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ហាម​ថា ពេល​កូន​ទល់​លាមក ម៉ាក់ប៉ា​មិន​ត្រូវ​បន្ថយ​បរិមាណ​ម្សៅ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម​ដាច់​ខាត ព្រោះ​ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ទៅ​វិញ​ទេ។

    ក្មេងទល់លាមក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម