backup og meta

វិបត្តិរំលាយអាហារជាជំងឺរ៉ាំរ៉ៃ អំពល់ទុក្ខដល់យើង ហើយ​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​

វិបត្តិរំលាយអាហារជាជំងឺរ៉ាំរ៉ៃ អំពល់ទុក្ខដល់យើង ហើយ​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​

ការ​រំលាយ​អាហារ គឺ​ជា​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​របស់​រាងកាយ​យើង​ម្នាក់ៗ ហើយ​យើង​ដឹង​ថា រាល់​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន ក្រពះ​ជា​អ្នក​ដំណើរ​ការ​ការ​រំលាយ​អាហារ​នោះ។ ស្រប​គ្នា​នេះ យើង​ក៏​អាច​ជួប​នឹង​បញ្ហា​វិបត្តិ​រំលាយ​អាហារ ដែល​ជា​វិបត្តិ​មួយ​មនុស្ស​ទូទៅ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។

វិបត្តិ​រំលាយ​អាហារ ជា​ជំងឺ​មួយ​ដែល​ជួប​ប្រទះ​ញឹក​ញាប់​ចំពោះ ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ វា​ជា​ជំងឺ​មួយ​ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ ដែល​អាច​ប៉ះពាល់​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ និង​គ្រួសារ។ នេះ​បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត

ភាព​មិន​ប្រក្រតី​នៃ​ចលនា​​រំលាយ​របស់​ក្រពះ ការ​ទទួល​រំញោច​លើស​លប់​ពី​ក្រពះ មេរោគ​ក្រពះ និង​កត្តា​ផ្លូវ​ចិត្ត សុទ្ធ​សឹង​តែ​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​វិបត្តិ​រំលាយ​អាហារ​នេះ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​នេះ នឹង​មាន​បង្ហាញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ញ៉ាំ​អាហារ​ឆាប់​ឆ្អែត តឹង​ណែន​ពោះ​ក្រោយ​ញ៉ាំ​អាហារ ឈឺ​ចុង​ដង្ហើម ឬ​ក្រហាយ​ចុង​ដង្ហើម។ល។ ផ្ទុយ​ទៅ​វិញ បើ​មាន​បញ្ហា​នេះ អ្នក​ជំងឺ​ក៏​មាន​ចេញ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ផង​ដែរ ​រួម​មាន៖

– ចេញ​រោគ​សញ្ញា​ថ្មីៗ លើ​អ្នក​ដែល​មាន​អាយុ​លើស​ពី ​៤៥​ឆ្នាំ

– ពិបាក​លេប ឬ​ឈឺ​ពេល​លេប​អាហារ

– ក្អួត​មិន​បាត់

– ស្លេក​ស្លាំង

– ចង្អោរ ហើម​ពោះ ភើ

– ស្ទាប​ប៉ះ​ដុំ​នៅ​ចុង​ដង្ហើម

-​ បត់​ជើង​ធំ​មាន​ឈាម

– កើត​លឿង

– ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក ក្រពះ​ពោះវៀន​ផ្នែក​ខាង​លើ។ល។

មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា វិបត្តិ​រំលាយ​អាហារ ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​អាច​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ចំណាយ​លុយ​ច្រើន បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ពី​ជំងឺ​នេះ​ទេ។ ដូច្នេះ​ហើយ បើ​គ្នា​យើង​ណា​មាន​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ហើយ យក​ល្អ គួរ​ទៅ​ពេទ្យ​ពិនិត្យ និង​ពិគ្រោះ​ឲ្យ​បាន​ច្បាស់។​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តិចនិកខ្លះៗ ជួយយើងទំពាអាហារបានហ្មត់ល្អ សម្រួលដល់ប្រព័ន្ធរំលាយអាហារ

ល្ងខ្មៅល្អសម្រាប់សុខភាពឆ្អឹង និងប្រព័ន្ធរំលាយអាហារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម