រដូវនេះ ប្រទេសកម្ពុជាយើងកំពុងតែសម្បូរព្រីង ហើយគ្នាយើងមិនតិចនាក់ទេ ទំនងជាចូលចិត្តញ៉ាំ។ ផ្លែឈើតាមរដូវមួយប្រភេទនេះ មានប្រយោជន៍ចំពោះសុខភាពបែបណាដែរ? ខាងក្រោមនេះជាផលប្រយោជន៍ផ្លែព្រីងចំពោះសុខភាពដែលគ្នាយើងទំនងមិនសូវបានដឹងទាកទងនឹងប្រព័ន្ធរំលាយអាហារ។
១. ផលប្រយោជន៍ប្រព័ន្ធរំលាយអាហារ
ព្រីងត្រូវបានអ្នកជំនាញជឿថាមានប្រយោជន៍ដល់ការសម្រកទម្ងន់ ព្រោះថាផ្លែឈើប្រភេទនេះមានមានកាឡូរីទាប និងមានផ្ទុកសារធាតុសំខាន់ៗផ្សេងទៀតជួយជំរុញដល់ការរំលាយអាហារ និងបញ្ចេញខ្លាញ់ដែលលើសចេញពីរាងកាយបានយ៉ាងល្អ។ ព្រីងក៏ត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរាករ៉ាំរ៉ៃផងដែរ។ មួយវិញទៀត ព្រីង ក៏ជួយដោះស្រាយបញ្ហាហើមពោះ ឬហ្គាសក្នុងពោះដូចគ្នា។
បន្ថែមពីនេះព្រីង ក៏អាចជួយព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារដែរ។ ផ្លែឈើប្រភេទនេះមានផ្ទុកសារធាតុបញ្ចុះនោមជួយឲ្យរាងកាយ និងប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងបន្ថយអាការៈទល់លាមក ជួយឲ្យបត់ជើងបានស្រួល។
២. ព្រីងមានផ្ទុកសារធាតុចិញ្ចឹមអ្វីខ្លះ?
ព្រីងមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងមានកាឡូរីទាបនោះទេ តែផ្លែនេះមានផ្ទុកវីតាមីន C ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម និងអាស៊ីតហ្វូលិក។ ដូចគ្នាដែរ ព្រីង ក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុបញ្ចុះនោម និងសារធាតុប្រឆាំងនឹងបាក់តេរី។
សារធាតុចិញ្ចឹមនៅក្នុងផ្លែព្រីងទាំងនេះ ក្រៅពីមានប្រយោជន៍ដល់សុខភាពប្រព័ន្ធរំលាយអាហារ ក៏នៅមានប្រយោជន៍ក្នុងការប្រឆាំងនឹងជំងឺមហារីក និងបញ្ហាថ្លើមផ្សេងទៀត។ ដូចគ្នាដែរ អ្នកមានជំងឺទឹកនោមផ្អែម ក៏អាចញ៉ាំផ្លែព្រីងនេះបានដែរ។
[embed-health-tool-bmr]