backup og meta

កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ

កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ

ធ្លាប់​ឆ្ងល់​ទេ​ថា បញ្ហា​ឈឺ​ក្រពះ កើត​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​លើ​មនុស្ស​សម័យ​នេះ បណ្តាល​មក​ពី​កត្តា​អ្វី​ឲ្យ​ប្រាកដ? អាច​ដោយ​សារ​ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​យ៉ាង​ណា? ទាក់​ទង​នឹង​បញ្ហា​នេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន បាន​ណែនាំ​ឲ្យ​ដឹង​ពី កត្តា​ធំៗ​ចំនួន៤​ដែល​បណ្តាល​ឲ្យ​ងាយ​ឈឺ​ក្រពះ មាន​ដូច​ជា៖

១.​ប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ

នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។

២.ផឹក​គ្រឿង​ស្រវឹង

លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​មែន​ទែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ សូម្បី​តែនៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​សេព​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។ ក្មេងៗ​យុវវ័យ​សម័យ​នេះ ងាយ​នឹង​ឈឺ​ក្រពះ ក៏​ដោយ​សារ​តែ​ការ​ផឹក​ស្រា​ច្រើន​ដែរ ព្រោះ​ឥលូវ​នេះ មិន​ថា ចាស់ ឬ​ក្មេង​ទេ សុទ្ធ​តែ​ចេះ​ផឹក​ស្រា ដើម្បី​បំពេញ​អារម្មណ៍​សប្បាយ​មួយ​ពេលៗ។

អត្ថបទពាក់ព័ន្ធ៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ?

៣.ជក់បារី

មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា “នៅ​ពេល​ដែល​យើង​ជក់បារី ឬ​ផឹក​ស្រា​តែ​ឯងៗ វា​ធ្វើ​ឲ្យ​​យើង​ពុល​ល្មម​ៗ តែ​ប្រសិន​បើ​ជក់ផង ផឹក​ផង​ក្នុង​ពេល​តែមួយ វា​នឹង​ធ្វើ​ឲ្យ​ពុល​ក្រពះ​ទ្វេ​ដង។’

៤.ស្រេ្តសខ្លាំង

ក្នុង​សង្គម​មនុស្ស​សម័យ​សតវត្ស​ទី២១នេះ ស្ទើរ​តែ​គ្រប់​គ្នា​នៅ​លើ​ពិភព​លោក​នេះ ទទួលរង​ប៉ះ​ពាល់​ពី​កម្រិត​នៃ​ការ​កើត​ស្រេ្តស ដោយ​សារ​បញ្ហា​ជីវភាព​រស់​នៅ បញ្ហា​ការងារ ជា​ដើម។ ប្រសិន​បើ​គ្មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ​ទេ​នោះ ការ​កើត​ស្រេ្តសអាច​ប៉ះ​ពាល់​ដល់​សុខភាព​ច្រើន ប៉ុន្តែ​នៅ​ក្នុង​នោះ​ដែរ វា​ក៏​អាច​ប៉ះពាល់​បណ្តាល​ឲ្យ​មាន​បញ្ហា​ក្រពះ​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បើ​ប្រៀប​ធៀប​នឹង​ជំនាន់​មុនៗ កត្តា​ខាង​លើ​នេះ​ហើយ​ដែល​គួបផ្សំ​គ្នា​បណ្តាល​ឲ្យ​យើង​ឆាប់​រង​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​ក្រពះ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម