ឡើងមុនលើថ្ងាស និងថ្ពាល់ អាចជាសញ្ញាខ្សោយពោះវៀន
មុនតែងកើតឡើងនៅពេលដែលយើងឈានដល់អាយុពេញវ័យ ប៉ុន្តែបញ្ហាស្បែកមួយនេះក៏អាចជាសញ្ញាបង្ហាញពីសុខភាពពោះវៀនខ្សោយដូចគ្នា។ នៅពេលដែលអតិសុខុមប្រាណក្នុងពោះវៀនមិនល្អ នោះនឹងបំផ្លាញរបាំងការពារស្បែក ដែលបង្កឲ្យកើតមានបញ្ហាស្បែកផ្សេងៗ តួយ៉ាង ដូចជាការញ៉ាំគ្រឿងស្រវឹង ថ្នាំ ឬរបបអាហារដែលមានជាតិសរសៃតិច និងជាតិស្ករខ្ពស់ គឺសុទ្ធតែអាចធ្វើឲ្យរលាកពោះវៀន ជាហេតុនាំឲ្យយើងរលាកស្បែកកាន់តែធ្ងន់ធ្ងរ។ បញ្ហាស្បែកដែលបង្ហាញថាសុខភាពពោះវៀនខ្សោយ ១. ត្រអក អតុល្យភាពអតិសុខុមប្រាណនៅក្នុងពោះវៀនអាចបង្កជាបញ្ហាស្បែកជាច្រើន រួមទាំងត្រអក ដែលជាជំងឺសើស្បែកម្យ៉ាង ធ្វើឲ្យស្បែកស្ងួត និងរមាស់។ ២. កើតមុន នៅពេលដែលយើងមានបញ្ហាពោះវៀន យើងអាចនឹងកើតមុននៅលើថ្ងាស និងថ្ពាល់។ ជាក់ស្តែង ប៉ារ៉ាស៊ីត ការឆ្លងបាក់តេរី ការកើនឡើងនៃផ្សិតCandida និងច្រាលអាស៊ីដក្រពះ សុទ្ធតែអាចបង្កជាការកើតមុន។ [embed-health-tool-bmr] ៣. ជំងឺរលាកស្បែករ៉ាំរ៉ៃ (Psoriasis) ជំងឺរលាកស្បែករ៉ាំរ៉ៃ ជាស្ថានភាពដែលកោសិកាស្បែកកកើតឡើង និងបង្កើតជាបណ្ដុំស្បែកស្ងួត និងរមាស់។ ជំងឺនេះ អាចបង្កឡើងដោយស្រ្តេស ឬអតុល្យភាពនៃពោះវៀន ដែលផ្សារភ្ជាប់ទៅនឹងជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! គន្លឹះជួយឲ្យសុខភាពពោះវៀនប្រសើរឡើង កាត់បន្ថយស្រ្តេសដោយធ្វើសមាធិ និងហាត់យូហ្គា ហាត់ប្រាណជារៀងរាល់ថ្ងៃ ញ៉ាំពពួកProbiotics និងអាហារបន្ថែមមេ ដើម្បីកាត់បន្ថយការរលាកពោះវៀន រក្សាជាតិទឹកក្នុងរាងកាយ ជៀសវាងញ៉ាំជាតិស្ករច្រើនជ្រុល ញ៉ាំបន្លែ ផ្លែឈើដែលសម្បូរទៅដោយជាតិសរសៃ កាត់បន្ថយការជក់បារី គ្រឿងស្រវឹង អាហារកែច្នៃ […]