backup og meta

គ្មានទេអារម្មណ៍ឯកា បើចេះតិចនិក ៤យ៉ាង នេះ

គ្មានទេអារម្មណ៍ឯកា បើចេះតិចនិក ៤យ៉ាង នេះ

គ្នា​យើង​ខ្លះ​​តែង​និយាយ​ថា​ឯកា​ណាស់​នៅ​​តែម្នាក់​ឯង ហើយ​អ្នក​ខ្លះ​ទៀត​ថា​នៅ​ម្នាក់​ឯង​ក៏​មិន​ស្លាប់​ដែរ។ ជា​ការ​ពិត​ទោះ​បីជា​ពេល​ខ្លះ​យើង​មើល​ទៅ​ឯកា​បន្តិច​មែន ព្រោះតែនៅ​ម្នាក់​ឯង តែ​នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ជា​មនុស្ស​ឯកោ ឬ​ត្រូវ​រស់​នៅ​ជាមួយ​អារម្មណ៍​ឯកា​នោះ​ដែរ។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​ជួយ​គ្នា​យើង​ដោះស្រាយ​បញ្ហា​អារម្មណ៍​ឯកា​មួយ​នេះ។

. ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង

យើង​គ្រប់​គ្នា​មិន​ថា​អ្នក​មាន​គ្នា ឬ​អត់​គ្នា​ទេ​សុទ្ធ​តែ​អាច​ជួប​អារម្មណ៍​សោក​សៅ ឬ​ឯកា​នៅ​ពេល​ណា​មួ​យ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ណែនាំ​ថា​យើង​គួរ​ចេះ​ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​។

អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ណែនាំ​ថា​យើ​ង​គួរ​ទុក​ចន្លោះ​ខ្លះ​សម្រាប់​ខ្លួន​ឯង ដើម្បី​បាន​គិត​គូ​ពិចារណា​រក​ហេតុ​ផល​ដោះ​ស្រាយ​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឯកា និង​ដឹង​ថា​អារម្មណ៍​មួយ​នេះ​បាន​ប៉ះ​ពាល់​បែប​ណា​ទៅ​នឹង​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​យើង។ ការ​ចេះ​កត់សម្គាល់ និង​តាម​ដាន​ដឹង​ពី​អារម្មណ៍ និង​ឥរិយាបទ​របស់​យើង​ផ្ទាល់ នឹង​ជួយ​យើង​យក​ឈ្នះ​លើ​ស្ថាន​ភាព​បែប​​នេះ​បាន​។

អារម្មណ៍ឯកា

. បញ្ចេញ​កម្លាំង​កាយ

ការ​ហាត់​ប្រាណ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខ​ភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​របស់​យើង​។ ការសិក្សា​កន្លងៗ​មក​រក​ឃើញ​ថា​ការ​ហាត់​ប្រាណ​អាច​ជួយ​ព្យាបាល​អាការៈ​បាក់ទឹកចិត្តរយៈពេល​យូរ​បាន។​ អ្នក​ចិត្ត​សាស្រ្ត​អះអាង​ថា​ការ​ហាត់​ប្រាណ​ជា​វិធី​ល្អ​បំផុត​មួយ​ជួយ​ប្រឆាំង​នឹង​អារម្មណ៍​សោក​សៅ និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។

. ចូល​រួម​ការងារ​ស្ម័គ្រចិត្ត​

ការ​ងារ​ស្ម័គ្រចិត្ត​នឹង​ជួយ​យើង​ឲ្យ​បាន​ស្គាល់ និង​ជួប​មនុស្ស​ជា​ច្រើន ដែល​ថា​នេះ​អាច​នឹង​ជួយ​រក​ឃើញ​ន័យ​របស់​ជីវិត និង​ថែម​ទាំង​បាន​ជួយ​ដល់​អ្នក​ផ្សេង​ផង​។ ការ​ងារ​ស្ម័គ្រ​ចិត្ត​ យើង​អាច​ធ្វើ​បាន​នៅ​តាម​សហគមន៍​ជួយ​ដល់​បរិស្ថាន ឬ មនុស្ស​ចាស់​ជា​ដើម​។​

. ដក​ខ្លួន​ខ្លះ​ពី​បណ្ដាញ​សង្គម

ថ្វី​បើ​បណ្ដាញ​សង្គម​ត្រូវ​គេ​ជឿ​ថា​បាន​ភ្ជាប់​ទំនាន់​ទំនង​មនុស្ស​ក្នុង​សង្គម​ក៏​ពិត​មែន តែ​ការសិក្សា​បាន​រក​ឃើញ​ថា​បណ្ដាញ​សង្គម​ផ្ដល់​ផល​អវិជ្ជមាន​ផ្នែក​ផ្លូវ​ចិត្ត​ច្រើន​ជាង​ផល​ល្អ។ បើ​គ្នា​យើង​គិត​ថា​ខ្លួន​ឯង​ឯកា គួរ​ទម្លាក់​ទូរសព្ទ​ចុះ​ឈប់​បើក​ហ្វេសប៊ុក​ ឬ​Instagram ហើយ​ងាក​មក​អាន​​សៀវភៅ ដើរ​លេង​ក្រៅ​ផ្ទះ​ ឬ​មើល​ភាពយន្ត​កម្សាន្ត​ចិត្ត​វិញ​ទើប​ជា​ការ​ល្អ។

គ្នា​យើង​ត្រូវ​ចាំ​ថា​បើ​មិន​ចង់​ឲ្យ​កើត​មាន​អារម្មណ៍​ឯកា យើង​មិន​ត្រូវ​ផ្ដាច់​ខ្លួន​ឲ្យ​នៅ​តែ​ឯង​នោះ​ទេ​ ព្រោះ​ថាបើ​យើង​នៅ​តែឯង​យើង​នឹង​មាន​អារម្មណ៍​ឯកា ដូច​គ្នា​ដែរ​អ្នក​មាន​អារម្មណ៍​ឯកា​ច្រើន​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​។ អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​កើត​មាន​អារម្មណ៍​តាន​តឹង​មិន​ខាន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/13729178-how-to-combat-loneliness/

កំណែ​ប្រែបច្ចុប្បន្ន

06/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កុំលាក់! ពេទ្យថាសុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចរាងកាយដែរ

ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យ​មានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម