គ្រួសារជាចំណែកមួយមិនអាចខ្វះបាន សម្រាប់មនុស្សគ្រប់គ្នា ដែលជាសហគមន៍មួយ ជួយទ្រទ្រង់គ្នាទៅវិញទៅមក ដោយភាពកក់ក្តៅ និងជិតស្និទ្ធ។ ជាមួយគ្នានេះ ការចេះបង្កើតបរិយាកាសរីករាយ និងអានុស្សាវរីយ៍ល្អៗ នៅក្នុងគ្រួសារជារឿងមួយ ដែលស្ថិតក្នុងបំណងប្រាថ្នាគ្រប់គ្នាផងដែរ។ តាមរយៈសកម្មភាពសាមញ្ញៗមួយចំនួន អាចរួមចំណែកបង្កើតបរិយាកាសរីករាយ និងសម្ព័ន្ធភាពគ្រួសារឱ្យរឹងមាំបានដូចជា៖
១. ចម្អិនម្ហូបញ៉ាំរួមគ្នា
ប្រាកដណាស់ចម្អិនអាហាររួមគ្នា នឹងបង្កើតពេលវេលា បូករួមទាំងអានុស្សាវរីយ៍ចងចាំជាមួយគ្នាច្រើន តាំងពីការចំណាយពេលទៅទិញម្ហូប និងរៀបចំចម្អិន។ លើសពីនោះ ការរៀបចំចម្អិនម្ហូបអាហារដើម្បីញ៉ាំជុំគ្នា នឹងបង្កើនការយកចិត្តទុកដាក់លើគុណភាពអាហារសម្រាប់សមាជិកគ្រួសារទាំងអស់ ដែលគ្រប់គ្នាបានទាំងសុខភាពល្អ និងទទួលបានអារម្មណ៍កក់ក្តៅដោយការយកចិត្តទុកដាក់ និងរីករាយ។
២. រៀបចំដំណើរកម្សាន្តរួមគ្នា
ការរៀបចំទៅធ្វើដំណើរកម្សាន្តរួមគ្នា ជាមួយសមាជិកគ្រួសារ ជួយបង្កើនសាមគ្គីភាពក្នុងគ្រួសារ ដោយការចូលរួមរបស់សមាជិកគ្រួសារ រាប់ទាំងក្មេងៗផង ប្រាប់អំពីទីដៅដើរលេងដែលត្រូវទៅ។ មិនតែប៉ុណ្ណោះ ដំណើរកម្សាន្តលក្ខណៈគ្រួសារ មិនត្រឹមបង្កើតតែបទពិសោធរីករាយដល់សមាជិកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ឱ្យសមាជិកចេះឱ្យតម្លៃលើ ការយោគយល់ និងឯកភាពគ្នា ក្នុងការសម្រេចចិត្តរួមគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ស្នេហា,មិត្តភាព,គ្រួសារសុទ្ធតែប៉ះពាល់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល
- ម៉ាក់ៗវ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ
- ការសិក្សា៖ ប៉ាៗមានកូនស្រី ជឿថាអាយុវែងជាងអ្នកដែលគ្មានកូនស្រី
៣. គោរពពេលវេលាឯកជនគ្នាទៅវិញទៅមក
ការគោរពពេលវេលាឯកជនរបស់សមាជិកគ្រួសារ គឺជាគុណតម្លៃមួយ ដែលចូលរួមចំណែកបង្កើតការគោរពគ្នា និងការឱ្យតម្លៃគ្រប់សមាជិក ធ្វើឱ្យសម្ព័ន្ធភាពគ្រួសាររឹងមាំ។ ពេលវេលាឯកជនសំដៅលើ ពេលដែលសមាជិកណាម្នាក់ ត្រូវការពេលគិតពិចារណារ ដោះស្រាយបញ្ហា ឬសម្រួលអារម្មណ៍នៅពេលពិបាកចិត្ត ឬខឹងជាដើម។
៤. មានពេលស្តាប់សមាជិកគ្រួសារ
ស្តាប់ដោយយកចិត្តទុកដាក់ជាឥរិយាបថល្អមួយជួយឱ្យសមាជិកគ្រួសារមានភាពជិតស្និទ្ធ និងទទួលបានអារម្មណ៍កក់ក្តៅ សម្រាប់ដោះស្រាយបញ្ហាផ្សេងៗ។ ពិសេសការស្តាប់ដោយយកចិត្តទុកដាក់ ជួយឱ្យសមាជិកគ្រួសារឆាប់យល់ពីបំណងគ្នា ទៅវិញទៅមក ដែលផ្លូវជួយឱ្យគ្រួសារមានសុភមង្គល។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺម្យ៉ាងឧស្សាហ៍កើតលើកន្លែងសម្ងាត់ស្រីៗបំផុត អាចប៉ះពាល់ជីវិតគ្រួសារ
- មិនបាច់ទ្រពស្តុកស្តម្ភទេ ម៉ាក់ប៉ាមានត្រឹមកេរ២ចំណុចនេះចែកឲ្យកូន ពិសេសបំផុត
- បញ្ហាធំ ៤ គួររៀបផែនការ មុនកសាងគ្រួសារ
៥. ជួយបង្កើតទម្លាប់សុខភាពឱ្យគ្នាទៅវិញទៅមក
អារម្មណ៍ជិតស្និទ្ធ និងកក់ក្តៅនឹងកើតមានឡើងច្រើន នៅពេលសមាជិកគ្រួសារជួយរំលឹកពីសកម្មភាពជាទម្លាប់ល្អសម្រាប់សុខភាព។ មិនថា ការរំឭកក្មេងៗឱ្យដុសធ្មេញមុនចូលគេង ការជូនចាស់ៗទៅពិនិត្យសុខភាព ជាកាយវិការយកចិត្តទុកដាក់ក្នុងគ្រួសារ ដែលបង្កើតការចងចាំល្អៗ និងសុភមង្គលមិនអាចបំភ្លេចបាន ទៅដល់គ្រប់សមាជិកគ្រួសារ៕
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ
- ធ្វើបានប៉ុន្មានចំណុចនេះ ម៉ាក់ៗជាអ្នកម្តាយឆ្លាតវៃម្នាក់
- ម៉ាក់ប៉ាធ្វើបានប៉ុន្មានចំណុចនេះ អនាគតកូនភ្លឺស្វាង នៅជិតបង្កើយ
- វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕