backup og meta

ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់

ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់

ប្រយ័ត្ន​ប្រយ៉ែង​ផង​ជា​មួយ​ទស្សនៈ​របស់​ប្រុសៗ​ក្មេងៗ “បុរស​ពេញ​លក្ខណៈ​មិន​ត្រូវ​ហូរ​ទឹក​ភ្នែក​ទេ’ ព្រោះ​ការ​សិក្សា​ថ្មី​ជឿ​ថា ទស្សនៈ​នេះ​ងាយ​នឹង​ជំរុញ​ឲ្យ​ប្រុសៗ​ធ្វើ​អត្តឃាត។

​យូរ​ឆ្នាំ​ណាស់​មក​ហើយ ក្រុម​អ្នក​ស្រាវជ្រាវ សុទ្ធ​តែ​ដឹង​ថា ប្រុសៗ​ទំនង​ងាយ​នឹង​បញ្ចប់​ជីវិត​ខ្លួន​ឯង​ជាង​ស្រីៗ ខណៈ​នៅ​សហរដ្ឋ​អាមេរិក អត្រា​ធ្វើ​អត្តឃាត​ចំពោះ​របស់​ប្រុសៗ គឺ​ខ្ពស់​ជាង​ស្រីៗ ដល់​ទៅ ៣,៥ ដង។ នេះ​បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៅ​អាមេរិក CDC។

សាស្ត្រាចារ្យ Daniel Coleman ដែល​ដឹក​នាំ​ការ​សិក្សា អះអាង​ថា ទស្សនៈ​បុរាណ​ពី​ភាព​ជា​បុរស ត្រូវ​តែ​រឹង​មាំ អាច​ជា​មូលហេតុ​មួយ នាំ​ឲ្យ​អត្រា​ធ្វើ​អត្តឃាត​ចំពោះ​ប្រុសៗ​ខ្ពស់​ខ្លាំង​ជាង​ស្រីៗ។

លោក​ពន្យល់​ថា ចំណុច​ភាគ​ច្រើន​របស់​ប្រុសៗ ​ដូច​ជា​មិន​ទទួល​យក​អារម្មណ៍​ពិត​របស់​ខ្លួន មិន​ស្វែង​រក​ជំនួយ និង​អំនួត សុទ្ធ​តែ​អាច​នាំ​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត។

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា យុវវ័យ​ក្មេងៗ​ដែល​ជា​បុរស និង​ប្រកាន់​ភ្ជាប់​ទស្សនៈ​បែប​ប្រពៃណី​ខ្ពស់ គឺ​ប្រឈម​ការធ្វើអត្តឃាត​​ដល់​ទៅ ២,៤ ដង ខ្ពស់​ជា​ប្រុសៗ​ធម្មតា ហើយ​សម្ពាធ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត គឺ​ដោយ​សារ​ទស្សនៈ “ជា​កូន​ប្រុស​មិន​ត្រូវ​យំ​ទេ’ ដែល​អាច​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍ ធ្វើ​ឲ្យ​អារម្មណ៍​មិន​ល្អ នាំ​ឲ្យ​ហ៊ាន​បញ្ចប់​ជីវិត​ខ្លួន​ឯង​តែ​ម្តង។

អត្ថបទ​ពាក់​ព័ន្ធ៖

យ៉ាង​ណា ការ​សិក្សា​បញ្ជាក់​ដែរ​ថា ប្រុសៗ​ដែល​មាន​ទំនោរ​ធ្វើ​អត្តឃាត ភាគ​ច្រើន​ទំនង​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រើប្រាស់​អាវុធ ធ្លាប់​គេច​សាលា ឬ​វាយ​តប់​គ្នា​ក្នុង​ថ្នាក់​រៀន ឬ​ខ្លះ​ទៀត​ធ្លាប់​រត់​ចោល​ផ្ទះ​ជាដើម។

លើស​ពី​នេះ លោក Coleman ប្រាប់​ឲ្យ​ដឹង​ដែរ​ថា អាច​នៅ​មាន​រឿង​ជា​ច្រើន​ទៀត ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ប្រុសៗ​ងាយ​នឹង​ធ្វើ​អត្តឃាត ពិសេស​​ប្រុសៗ​ដែល​ចូល​ចិត្ត​តាំង​ខ្លួន​រឹង​មាំ ហើយ​ប្រឈម​មុខ​នឹង​ស្ថាន​ភាព​ពិបាក​ដូច​ជា បាត់​បង់​ការងារ ឬ​ស្នេហា សុខភាព​មិន​ល្អ ហើយ​មិន​ស្វែង​រក​ជំនួយ​សម្រាប់​ខ្លួន​ឯង​នោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

ជា​ការ​ស្នើ​ពី​សាស្ត្រាចារ្យ Coleman ក្រុម​ប្រុសៗ​ដែល​កំពុង​ប្រឈម​ការ​ធ្វើ​អត្តឃាត គួរ​តែដឹង​ថា ការ​ចេញ​ទៅ​ក្រៅ​ដើម្បី​ស្វែង​រក​ជំនួយ មិន​មាន​អ្វី​ខុស​នោះ​ឡើយ ហើយ​កុំ​គិត​ខ្លី ផ្តាច់​ទំនាក់​ទំនង​ខ្លួន​ឯង​ចេញ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ឲ្យ​សោះ។

យ៉ាង​ណា លោក Coleman អះអាង​ថា ទោះ​ជា​ការ​សិក្សា​រក​ឃើញ​បែប​នេះ​ក្តី ប៉ុន្តែ​យើង​ទាម​ទារ​ការ​សិក្សា​ស៊ី​ជម្រៅ​បន្ថែម​ទៀត​ចំពោះ​រឿង​នេះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

‘Tough Guys’ May Be at Especially High Risk for Suicide

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម