គ្នាយើងដឹងហើយថា ជំងឺទឹកនោមផ្អែមអាចបង្កផលប៉ះពាល់ច្រើនមែនទែនទៅលើអ្នកជំងឺ ហើយអាចប្រឈមហានិភ័យដល់ជីវិតថែមទៀត។ ជំងឺទឹកនោមផ្អែម កំពុងហក់ឡើងទ្វេគុណ ធ្វើឲ្យអ្នកជំនាញបារម្ភពីការរាលដាលជំងឺរបេងទៅលើអ្នកជំងឺទឹកនោមផ្អែម។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត។