ពេលអាកាសធាតុក្ដៅខ្លាំង ខ្យល់ត្រជាក់ៗគឺជាអ្វីដែលយើងត្រូវការ ហើយជម្រើសទី១របស់យើងគឺម៉ាស៊ីនត្រជាក់។ ប៉ុន្តែការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រាល់ថ្ងៃយូរម៉ោងក៏អាចមានផលប៉ះពាល់មួយចំនួន។
១. ភ្នែកស្ងួត
ភ្នែកស្ងួតគឺអាចបង្ករផលរំខាន និងអាចបង្កឲ្យព្រិលភ្នែក រមាស់ភ្នែក និងមានអារម្មណ៍ក្រហាយភ្នែក។ ប្រសិនជាយើងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរម៉ោងរាល់ថ្ងៃ អាចនឹងមានអាការៈភ្នែកស្ងួត។ ដូចនេះបើយើងមានអាការៈនេះ គួរចៀសវាងការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រយៈពេលយូរព្រោះអាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ។
២. បាត់បង់ជាតិទឹក
ម៉ាស៊ីនត្រជាក់ស្រូបយកសំណើមពីក្នុងបន្ទប់ជាច្រើន។ ប្រសិនជាយើងកំណត់សីតុណ្ហភាពកាន់តែទាប បន្ទប់នឹងកាន់តែមានភាពស្ងួតកាន់តែលឿន។ ជាមួយគ្នានេះដែរ ម៉ាស៊ីនត្រជាក់ក៏ស្រូបយកជាតិសំណើមចេញពីរាងកាយយើងដែរ។ ដូចនេះគួរផឹកទឹកឲ្យបានច្រើនចៀសវាងការបាត់បង់ជាតិទឹក។
៣. ឈឺក្បាល
សីតុណ្ហភាពនៅខាងក្រៅ និងខាងក្នុងបន្ទប់គឺខុសគ្នា ហេតុនេះហើយពេលចូលបន្ទប់ម៉ាស៊ីនត្រជាក់ យើងមិនមានពេលគ្រប់គ្រាន់ដើម្បីស៊ាំនឹងការប្រែប្រួលនៃសីតុណ្ហភាពនេះទេ ដែលជាហេតុនាំឲ្យយើងអាចមានអាការៈឈឺក្បាល។ អាការៈនេះក៏អាចកើតមានដោយសារការបាត់បង់ជាតិទឹក។ ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក៏អាចធ្វើឲ្យមានអាការៈឈឺក្បាលសម្រាប់អ្នកមានជំងឺឈឺក្បាលប្រកាំងដែរ។
៤. ការឆ្លងមេរោគ
ការឆ្លងរោគ ក៏ជាបញ្ហាសុខភាពមួយដែលបណ្ដាលមកពីម៉ាស៊ីនត្រជាក់។ នៅពេលរន្ធច្រមុះ និងភ្នាសសើមក្នុងរាងកាយ ស្ងួត នោះអាចនឹងបង្កឲ្យមានការឆ្លងមេរោគ។ នេះមកពីភ្នាសសើមគឺជាស្រទាប់ការពាររាងកាយពីការឆ្លងមេរោគផ្សេងៗ ហើយបើភ្នាសសើមត្រូវបានរំខានដោយម៉ាស៊ីនត្រជាក់ រាងកាយនឹងងាយឆ្លងមេរោគ។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំតែបៃតង Matcha មិនត្រឹមជំនួយកម្លាំង ថែមទាំងបង្កើនស្មារតី
- ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ
- ក្បួនធម្មជាតិ បន្ធូរអាការៈហឺត កុំឲ្យធ្វើទុក្ខ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
៥. បញ្ហាផ្លូវដង្ហើម
ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរអាចរំខានដល់ដំណើរការទូទៅរបស់ច្រមុះ និងបំពង់ក ដែលអាចឈានទៅរកការស្ទះផ្លូវដង្ហើម និងការរលាកនៅក្នុងភ្នាសសើម។ ម៉ាស៊ីនត្រជាក់ក៏អាចប៉ះពាល់ដល់សួតដែរ។
៦. ស្បែកស្ងួត
ម៉ាស៊ីនត្រជាក់អាចប៉ះពាល់ដល់ស្បែកដោយធ្វើឲ្យស្បែកស្ងួត និងរមាស់ ហើយក៏ប៉ះពាល់ដល់សក់ដែរដោយធ្វើឲ្យស្បែកក្បាលចុះខ្សោយ និងបង្កឲ្យសក់ខូច។
៧. អស់កម្លាំង
គ្នាយើងដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរតែងស្ពឹកស្រពន់។ ដូចនេះយកល្អ នៅក្នុងបន្ទប់គួរមានខ្យល់ធម្មជាតិចេញចូល។
៨. ជំងឺហឺត និងអាលែកហ្សី
ម៉ាស៊ីនត្រជាក់អាចនឹងបង្កឲ្យជំងឺហឺតរើឡើងប្រសិនជាមិនបានសម្អាតឲ្យបានត្រឹមត្រូវ។ ការកម្ចាត់ជាតិពុលឲ្យបានទៀងទាត់អាចបង្ការអាលែកហ្សីបាន។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំតែបៃតង Matcha មិនត្រឹមជំនួយកម្លាំង ថែមទាំងបង្កើនស្មារតី
- ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ
- ក្បួនធម្មជាតិ បន្ធូរអាការៈហឺត កុំឲ្យធ្វើទុក្ខ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
[embed-health-tool-vaccination-tool]