backup og meta

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2020

    ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

    អាការៈ​ស្បែក​ឡើង​ជាំ​ខៀវ​ទាំង​មិន​បាន​បុក ឬ​ប៉ះ​ទង្គិច​ជាមួយ​អ្វី​មួយ​ផង​នោះ ជឿ​ថា​មនុស្ស​ភាគច្រើន​បាន​ជួប​ប្រទះ និង​កើត​ជា​ចម្ងល់។ បញ្ហា​នេះមិនមែន​អាការៈ​ឈឺចុកចាប់​ឡើយ ហើយក៏​បាន​សះស្បើយ​ទៅ​វិញ​ដោយ​ឯកឯង ឬ​ខ្លះ​ទៀត​មាន​ជំនួយ​ពី​ពេទ្យ។

    វេជ្ជបណ្ឌិតឯកទេសទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​កំណក​ឈាម​មិន​ល្អ​នៅ​ខាង​ក្រោម​ស្បែក ហើយ​ទាក់ទង​នឹង​ទៅ​កត្តា​ចំណី​អាហារ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត​ផង។ ខាងក្រោម​ជា​មូលហេតុ​នាំ​ឲ្យ​ស្បែក​ជាំ៖

    ១- ប្រើប្រាស់​ថ្នាំ

    ប្រភេទ​ថ្នាំ​ខ្លះ លេប​ហើយ​មាន​ឥទ្ធិពល​លើគ្រាប់​ឈាម ធ្វើឲ្យ​លេចឡើង​ស្នាម​ជាំ​លើ​ស្បែក​មួយ​រយៈ​ក្រោយ​មក នឹង​រលុប​ទៅ​វិញ។ ថ្នាំ​ទាំង​នោះ​មាន​ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ថ្នាំ​ផ្ទុក​ជាតិ​ដែក ឬ​ថ្នាំ​ប្រឆាំង​ជំងឺ​ហឺត​ជា​ដើម​។

    ២- មាន​ជំងឺ

    ក្នុង​ករណី​អ្នក​មាន​ជំងឺ​ឈាម និង​ជំងឺ​សរសៃ​ឈាម​អាច​ក៏​បណ្ដាល​ឲ្យ​​ស្បែក​​មាន​ស្នាម​ជាំ​ដែរ។ ក្នុង​នោះ​រួម​មាន​ជំងឺសរសៃ​ឈាម​រីក​ប៉ោង ឈាមកកនៅក្នុងសរសៃឈាម ជំងឺ​គ្រាប់​ឈាម​ក្រហម ឬកើតជំងឺមហារីកគ្រាប់ឈាម មូលហេតុ​មក​ពី​ឈាម​រត់​មិន​ស្រួល​។

    ៣- ខ្វះ​វីតាមីន

    រាង​កាយ​ខ្វះ​សារធាតុ​វីតាមីន​មួយ​ចំនួន​ក៏​អាច​លេចឡើង​លើ​ស្បែក​បែប​នេះ​ដែរ​ដូចជា វីតាមីន​ B12 វីតាមីន K ដែរ​សុទ្ធ​សឹង​ដើរ​តួ​យ៉ាង​សំខាន់​ដំណើរ​ការ​ផលិត​ឈាម ផលិត​កោសិកា​ថ្មី​ៗ។

    ៤- អ័រម៉ូន​ប្រែប្រួល

    បញ្ហា​អ័រម៉ូន​មាន​ភាព​ប្រែ​ប្រួល ក៏​ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​មាន​ស្នាម​ជាំ​ដែរ។ សម្រាប់​ស្ត្រី​អាច​កើត​ឡើង​នៅ​ពេល​មាន​ផ្ទៃ​ពោះ អំឡុង​ពេល​អស់​រដូវ ឬ​នៅ​ពេល​ដែល​លេប​ប្រភេទ​ថ្នាំ​អ័រម៉ូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម