backup og meta

របស់​តូច​នេះ​ សំខាន់​ប៉ុណ្ណា​សម្រាប់​អ្នក​កើត​ហឺត?

របស់​តូច​នេះ​ សំខាន់​ប៉ុណ្ណា​សម្រាប់​អ្នក​កើត​ហឺត?

ឆាប់​ហត់ ល្ហិត​ល្ហៃ ធ្វើ​អី​តិច​ចាប់​អស់​កម្លាំង ពិសេស​ដក​ដង្ហើម​មិន​ដល់​គ្នា តើ​មាន​ដឹង​មូលហេតុ​អី​ឲ្យ​ប្រាកដ​អត់? គ្នា​យើង​បើ​មាន​សញ្ញា​ទាំង​នេះ អាច​នឹង​កើត​ជំងឺ​​ហឺត​ហើយ ប៉ុន្តែ​ចង់​ដឹង​ច្បាស់ ត្រូវ​តែ​ធ្វើ​តេស្ត ហើយ​ដឹង​គេ​ធ្វើ​តេស្ត​បែប​ណា​អត់? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ​” មួយ​នេះ​អាច​ជួយ​បាន។

១-#អ្វីជាឧបករណ៍PEFR?

PEFR​ មក​ពី​ពាក្យ Peak Expiratory Flow Rate គឺ​ជា​វិធី​ធ្វើ​តេស្ត​រក​ជំងឺ​ហឺត តាម​រយៈ​ឧបករណ៍​តូច​មួយ​កាន់​នឹង​ដៃ​ដើម្បី​ត្រួត​ពិនិត្យ​សមត្ថភាព​​ដក​ដង្ហើម​ចេញ​របស់​យើង ដើម្បី​​វាស់​ស្ទង់​លំហូរ​ខ្យល់​ចេញ​តាម​ទង​សួត ​និង​សន្និដ្ឋាន​ពី​ករណី​ស្ទះ​ផ្លូវ​ដង្ហើម។

២-#មុខងាររបស់PEFR

មាន​គ្លីនិក​ជា​ច្រើន បាន​វាយ​តម្លៃ​លើ​វិធី​ឧបករណ៍​តេស្ត​មួយ​នេះ ពិត​ជា​មាន​ប្រយោជន៍​ខ្លាំង ពិសេស​ករណី​វាស់​ស្ទង់​កម្រិត​ស្ទះ​ដង្ហើម​របស់​ក្មេងៗ​ដោយសារ​ជំងឺ​ហឺត​បាន​ល្អ នាំ​ឲ្យ​វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំ​ទូលាយ។ ឧបករណ៍ PEFR​ ផ្តល់​ភាព​ងាយ​ស្រួល​កំណត់​អត្រា​លំហូរ និង​ល្បឿន​ខ្យល់​ចេញ​ពី​ទងសួត ពិសេស​ឧបករណ៍​នេះ មាន​តម្លៃ​ទាប ងាយ​ប្រើប្រាស់​ទៀត​ផង។ យ៉ាង​​ណា​ គុណវិបត្តិ​របស់​ឧបករណ៍ PEFR គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ដកដង្ហើម​ចេញ និង​មិន​អាច​ធ្វើ​តេស្ត​លើ​បេប៊ី​បាន​ទេ។

លើស​ពី​នេះ PEFR​ មាន​មុខងារវាស់​ស្ទង់​ផ្លូវ​ដង្ហើម​ទំហំ​ធំ ​ឬ​មធ្យម​ ខណៈ​​ជំងឺ​ហឺត​ភាគ​ច្រើន​កើត​មាន​លើ​ផ្លូវ​ដង្ហើម ​ទំហំ​មធ្យម ​និង​តូច។

៣-#មុខងារ​ចម្បង

មុខងារ​ចម្បង​របស់​ PEFR​ មាន​ដូច​ជា៖

– ព្រមាន​ពី​ការ​ចាប់​ផ្ដើម​របស់​ជំងឺ ​

– បង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ

– ដឹង​ពី​ស្ថានភាព​ជំងឺ​

– ពេល​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់

– ឆ្លើយ​តប​ទៅ​នឹង​ថ្នាំ ​អំឡុង​ពេល​មាន​ជំងឺ​ហឺត

– ជួយ​អ្នក​ជ្រើសរើស​ផែនការ​សកម្មភាព​ត្រឹមត្រូវ

– បង្ហាញ​ពី​ពេល​វេលា​ដើម្បី​ប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រូវ​ត្រឹម

– ផ្ដល់​ជម្រើស​សម្រាប់​ការ​ប្រើ​ថ្នាំ​ទាំង​ស្រ្ពាយ ​ឬ​ថ្នាំ​គ្រាប់ ដោយ​សារ​ការ​ប្រើ​ថ្នាំ​មុន​ពេល​ជំងឺ​ហឺត​កើត​ឡើង ​​ផល​ប្រយោជន៍​ច្រើន​ ​ជួយ​បង្ការ និង​ខ្ជឹប​ផ្លូវ​ដង្ហើម​ឆាប់​រហ័ស មិន​ចាំ​បាច់​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ បើ​ទោះ​ជា​ស្ថានភាព​ជំងឺ​ហឺត​ធ្ងន់ធ្ងរ​ក៏​ដោយ។

៤-#ការវាយតម្លៃអាចទទួលយកបាន

ការ​វាយ​តម្លៃ​ពី​ឧបករណ៍ PEFR អាស្រ័យ​លើ​អាយុ ​និង​កម្ពស់​ក្មេង ​ក៏​ដូចជា​ស្ថាន​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ​លើ​ក្មេង។ ហើយ​លទ្ធផល​គឺ​បង្ហាញ​ជា​ភាគរយ​នៃ​ការ​ព្យាករណ៍ ដូច​ជា៖

– ជំងឺ​តូច​តាច​នៅ​ពេល​ធ្វើតេស្ត​ PEFR​ អាច​ព្យាករណ៍​បង្ហាញ​ ៨០​ភាគរយ

– ស្ថាន​ភាព​ជំងឺ​មធ្យម​ ៥០-៨០ ភាគរយ

– ស្ថានភាព​ជំងឺធ្ងន់ធ្ងរ​តិច​ជាង​ ៥០ភាគរយ

– បើ​ស្ថិត​នៅ​ក្រោម​អប្បរមា ៥០​ភាគរយ ចាត់​ទុក​យក​ជា​ការ​បាន​។

ឧបករណ៍​តេស្ត​ផ្លូវ​ដង្ហើម​ល្អ​បំផុត គឺ​អាច​ជួយ​កំណត់​សញ្ញា​ផ្លាស់​ប្ដូរ​នៃ​ជំងឺ​ហឺត ​និង​ស្នើចាត់​វិធាន​ការ​វាស់​ស្ទង់​សម​ស្រប​មួយ។ ឧ. បើ​សិន​អត្រា​វាយ​តម្លៃ​ក្រោម ៨០ភាគរយ អ្វី​យើង​ត្រូវ​ធ្វើ​មាន​ដូច​ជា៖

– អនុវត្ត​តាម​ផែនការ​ព្យាបាល​ជំងឺ​ហឺត

– ពិនិត្យ​ផ្លូវដង្ហើម​ចំណុច​ខ្ពស់​បំផុត ជា​ញឹក​ញាប់​មាន​អំឡុង​ពេល​ថ្ងៃ

– ស្វែង​រក​ជំនួយ​បន្ទាន់ ​មុន​នឹង​មាន​រោគ​សញ្ញា​កាន់​តែ​អាក្រក់

៥-#ពេលណាប្រើប្រាស់ឧបរណ៍វាស់ផ្លូវដង្ហើម?

បន្ទាប់​ពី​ជំងឺ​ហឺត​ដែល​រើ​ឡើង៖

– វាស់​ជា​ប្រចាំ​រាល់​ព្រឹក ​មុន​ពេល​ប្រើ​ថ្នាំ​ហឺត

– អាច​សម្គាល់​ប្រតិកម្ម​ខ្យល់​ដំបូង ​ដើម្បីដឹង​ថា​ជំងឺ​ហឺត​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​ល្អ​ឬ​អត់

– អាច​ជួយ​កំណត់​ភាព​ប្រសើរ​ឡើង​សុខភាព​កុមារ​ពេល​លូតលាស់​កាន់​តែ​ធំ​ទៅ

អំឡុង​ពេល​ជំងឺ​ហឺត​រើ​ឡើង៖

– វាស់​ស្ទង់​ ​ក្រោយ​ពេល​ប្រើ​ថ្នាំ​ហឺត

– ជួយ​កំណត់​ប្រសិទ្ធភាព​ថ្នាំ​ប្រឆាំងជំងឺផ្លូវចិត្ត​រយៈ​ពេល​ខ្លី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Daniel R Neuspiel, MD, MPH, FAAP, Peak Flow Rate Measurement. http://emedicine.medscape.com/article/1413347-overview. Accessed on April 13, 2017

Healthline, Peak Expiratory Flow Rate, http://www.healthline.com/health/peak-expiratory-flow-rate#overview1. Accessed on April 13, 2017

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម