ឲ្យតែញ៉ាំមិនស្រួល មិនតម ដឹងតែ ហឺតធ្វើទុក្ខ ពិបាកតែខ្លួនឯងហ្នឹង។ នេះហើយ ជីវិត និងស្ថានភាពគ្នាយើងកើតហឺត ពិបាកណាស់ មិនអ៊ីចឹង?។ កត្តាសំខាន់មួយទៀតគឺ មានជំងឺនេះប្រចាំកាយ ត្រូវគិតគូរខ្លាំង ពិសេសរឿងហូបចុកប្រចាំថ្ងៃ។ ឈប់ខ្វាយខ្វល់សិន អានអត្ថបទ “Hello គ្រូពេទ្យ” អាចដឹងវិធីទប់ស្កាត់ផលវិបាក និងមានប្រសិទ្ធភាពខ្ពស់។
១- ញ៉ាំអាហារល្អៗ
ពពួកបន្លែ និងផ្លែឈើសម្បូរ ដោយសារធាតុប្រឆាំង អុកស៊ីតកម្ម ដូចជា៖ វីតាមីន C វីតាមីន E និងពពួក Beta-carotene។ សារធាតុទាំងនោះអាចជួយកាត់បន្ថយ ការរលាកក្នុងសួតបាន។ លើសពីនេះ បន្លែ ផ្លែឈើ ក៏សម្បូរជាតិសរសៃច្រើនផងដែរ។ ជាតិសរសៃទាំងនោះ ល្អក្នុងការទប់ទល់ ជាមួយបញ្ហារលាក។ គួរញ៉ាំផ្លែឈើ ដូចជា ក្រូច ទំពាំង បាយជូរ ក្រូចឆ្មា ពពួកផ្លែ ស្ត្ររប៊ើររី និង ពពួកបន្លែស្លឹកបៃតងចាស់ ឲ្យបានច្រើន។ គួរព្យាយាម ញ៉ាំអាហារមានជាតិ អូមេហ្គា ៣ (ខ្លាញ់ត្រីល្អ មានច្រើនក្នុងត្រីសាលម៉ុន) ត្រីធូណា ឬគ្រាប់ធញ្ញជាតិ សុទ្ធតែមានជាតិអូមេហ្គា ៣ ច្រើន។
២- ថែគីឡូឲ្យថេរថែសុខភាពឲ្យល្អ
ពេលធាត់ ឬលើសគីឡូច្រើនពេកអាចបណ្ដាលឲ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ។ លៃលកយ៉ាងម៉េច រក្សាគីឡូឲ្យថេរ។ មួយវិញទៀត កុំភ្លេចហាត់ប្រាណ ព្រោះឡើង ឬ ស្រកគីឡូមិនអាស្រ័យលើការញ៉ាំទាំងស្រុងទេ។ ហាត់ប្រាណ ជាកត្តាមួយទៀត ជួយឲ្យមានសុខភាពល្អតាមការចង់បាន។
៣- អាហារមានប្រតិកម្ម
ឲ្យតែមានជំងឺហឺត ដឹងតែមានប្រតិកម្មជាមួយអាហារមួយចំនួនមិនខាន។ អាហារខ្លះ ធ្វើទុក្ខធ្ងន់ ភ្លាមៗមួយរំពេច។ ដូច្នេះគួរដឹងអាហារគ្រោះថ្នាក់ និងគួរចៀសវាងដាច់ខាត។ អាហារអាក្រក់សម្រាប់គ្នាយើងកើតហឺត មានដូចជា៖ ទឹកដោះគោ ស៊ុត សត្វមានសំបក ជាពិសេសគ្រឿងសមុទ្រ (ក្ដាម បង្គារ លៀស គ្រំ…) សណ្ដែកដី អាហារមេ (តាប៉ែ) ស្រូវសាឡី និងល្ង ជាដើម។
៤- ចៀសពីអាហារគីមី
ជាតិគីមី ក្នុងបន្លែផ្លែឈើ ត្រីសាច់សុទ្ធតែទាំងនោះ អាចបណ្តាលឲ្យជំងឺហឺតធ្វើទុក្ខ។ ស្វែងយល់ពីចំណុចទាំងនោះ ដូចខាងក្រោម៖
– Sulfites៖ ជាតិគីមី Sulfites មួយចំនួន ដូចជា Ulfur dioxide និង Sodium metabisulfite គេយកទៅប្រើដើម្បីរក្សាពណ៌ អាហារ និងទុកឲ្យបានយូរ។ យើងអាចឃើញេះជាតិ Sulfites នៅ ក្នុងស្រាក្រហម ផ្លែឈើក្រៀម ស្រាបៀរ និងអាហារកំប៉ុងជាដើម។
– Monosodium glutamate (MSG)៖ គេប្រើជាតិ Monosodium glutamate ដើម្បីបន្ថែម រសជាតិអាហារ។ អាហារមានជាតិ Monosodium glutamate មានដូចជា ខ្លាញ់បានពីការចម្អិន សាច់ ស៊ុប ឬទឹកស៊ីអ៊ីវ។ គួរប្រើប្រូតេអ៊ីនបន្លែជំនួសសារធាតុនេះ ប៉ុន្តែវាអាចប៉ះពាល់ ជាមួយជំងឺហឺតបាន។
– ជាតិពណ៌បន្ថែមលើអាហារ៖ គេបន្ថែមជាតិពណ៌ (ល័ក្ខណ៍) ទៅតាមពណ៌ដែលដាក់ អាចលឿង ក្រហម ឬបៃតង។ សារធាតុពណ៌ ធ្វើទុក្ខគ្នាយើងកើតហឺតខ្លាំងណាស់។
– Salicylates៖ សារធាតុ Salicylates អាចមានក្នុងអាហារមួយចំនួនស្រាប់ដូចជា៖ ទឹកស៊ីអ៊ីវ កាហ្វេកញ្ចប់ ស្រាបៀរ និងទឹកឃ្មុំ។ ថ្នាំ Aspirin ក៏មានផ្ទុក Salicylates ដែរ។
យ៉ាងណា ត្រូវដឹងពីអាហារ អាចបណ្ដាលឲ្យជំងឺហឺតធ្វើទុក្ខ និងមិនត្រូវធ្វើរោគវិនិច្ឆ័យជំងឺដោយខ្លួនឯងទេ ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ ធ្ងន់ធ្ងរ ឬសន្និដ្ឋានខុស និងគ្មានមូលហេតុ។
៥- ពិនិត្យម្ហូបមុនទិញឬញ៉ាំ
បើដឹងខ្លួនមានប្រតិកម្ម ជាមួយគ្រឿងផ្សំណា កុំជំនះញ៉ាំអាហារទាំងនោះ។ ខ្លួនយើងកើតជំងឺ កត់ចំណាំខ្លួនឯងពីម្ហូបណាញ៉ាំកើត ឬមិនកើតជារឿងសំខាន់មែនទែន។ គ្រប់គ្រង និងយកចិត្តទុកដាក់រឿងចំណីចំណុក ជួយឲ្យស្ថានភាពជំងឺហឺត ប្រសើរតាមហ្នឹងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]