backup og meta

ហេតុផលធំៗ ៥ យ៉ាង យើងគួរ​បន្សុទ្ធខ្យល់ក្នុងផ្ទះ ឬកន្លែងធ្វើការ

ហេតុផលធំៗ ៥ យ៉ាង យើងគួរ​បន្សុទ្ធខ្យល់ក្នុងផ្ទះ ឬកន្លែងធ្វើការ

គ្នាយើង​មាន​ស្គាល់​ម៉ាស៊ីន​បន្សុទ្ធខ្យល់​អត់? ជឿថា គ្នា​យើង​មិន​តិច​នាក់ទេ​ច្បាស់​ជា​ធ្លាប់​ស្គាល់ ទោះ​មិន​ធ្លាប់ប្រើ​ ក៏​ធ្លាប់​បាន​ឃើញ ឬ​បាន​ឮដែរ។ ដឹង​ថា​ម៉ាស៊ីន​នេះ បង្កើត​ឡើង​ដើម្បី​អ្វីដែរទេ? មាន​ប្រយោជន៍​អ្វី​ខ្លះ? បើ​ចង់​ដឹង អត្ថបទ​ខាងក្រោម​អាច​បញ្ជាក់​​ប្រាប់​​បាន​។

១- អ្វី​ជាម៉ាស៊ីន​បន្សុទ្ធខ្យល់

ដោយ​សារ​បច្ចេកវិទ្យា​បច្ចុប្បន្ន​ កាន់​តែ​ទំនើប ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ត្រូវ​ចាត់ទុក​ថា​ជារបក​​គំហើញ​ថ្មី​​នៃ​​បច្ចេក​វិទ្យា​ សម្រាប់ប្រើប្រាស់​សម្រួល​ដល់​​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃរបស់យើង។ ការ​បង្កើត​នូវ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Air Purifier គឺដោយ​សារបរិយាកាស​ជុំ​វិញ​ខ្លួន​យើង​គ្រប់​គ្នា ពិសេស​អ្នក​នៅ​ទីក្រុង កំពុង​ប្រឈម​នឹង​ខ្យល់​ពុល ដែល​អាច​ប៉ះពាល់​សុខ​​ភាព​យើងគ្រប់​ពេល​វេលា។ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ ក៏​មាន​ជាតិ​ពុលដែរ ខណៈ​ម៉ាស៊ីន​ប្រភេទ​នេះ មានតួនាទី​ជាបន្សុទ្ធ​ខ្យល់​ឲ្យ​គ្នា​យើង​បានល្អ ជួយ​សុខភាព​​បាន​ច្រើន។

អត្ថបទពាក់ព័ន្ធ៖

២- គុណសម្បត្តិធំៗ​ពី​ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់

  • ម៉ាស៊ីន​បន្សុទ្ធខ្យល់ នឹង​ជួយ​កាត់បន្ថយ​​ហានិភ័យ​សុខភាព​ជាច្រើន ក្នុង​ចំណោម​ហានិភ័យ​សុខភាពដែលមាន​ទំនាក់​ទំនងនឹង​ខ្យល់ពុលក្នុង​បរិយាកាស ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជំងឺហឺត ជំងឺហើម​សួត (emphysema) ជំងឺអាលែកហ្ស៊ី និង​ជំងឺ​សរសៃឈាម ជាដើម។
  • ម៉ាស៊ីន​បន្សុទ្ធខ្យល់ នឹង​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​ផ្ទះ​ ឬ​កន្លែង​ធ្វើ​ការយើង ​មាន​គុណ​ភាព​ល្អ នាំ​ឲ្យ​រាងកាយ​មាន​លទ្ធ​ភាព​បង្កើន​ថាមពល​កាន់​តែ​ច្រើនសម្រាប់​បំពេញ​ការ​ងារនៅ​ការិយាល័យ ក៏​ដូច​ជាសកម្មភាព​ផ្សេងៗ​នោះ​ក្នុង​ផ្ទះ។ ខ្យល់​កខ្វក់ អាចធ្វើ​ឲ្យ​សួតយើង​គ្មាន​លទ្ធភាព​​ឆ្លើយ​តប​ជាមួយ​សកម្មភាព​របស់​រាងកាយ ធ្វើ​ការ​ឆាប់​ហត់ ឆាប់​បាត់​បង់ថាមពល​ថែម​ទៀត។ វា​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ការ​កម្សាន្ត ក៏​ដូច​ជា​សមត្ថភាព​ឆ្លើយ​តប​និង​ការ​ងារ​ផ្សេង។
  • ការ​សិក្សាជាច្រើន​បង្ហាញ​ថា សត្វចិញ្ចឹម ដែល​មាន​រោមទន់ ដូច​ជា​ឆ្មា ឆ្កែ និង​សត្វ​ស្លាបជា​ដើម សុទ្ធ​តែ​អាចធ្វើ​ឲ្យ​ខ្យល់​ក្នុង​ផ្ទះ​របស់​យើង​កខ្វក់​បាន។ លើស​ពី​នេះ មនុស្ស​ជាច្រើន សុទ្ធ​តែ​ទទួល​បទ​ពិសោធ​អាលែកហ្ស៊ី​ជាមួយ​ពពួក​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ទឹកមាត់ ទឹកនោម លាមក និង​ញើស​របស់​សត្វ​ចិញ្ចឹម​ទាំង​នោះ ហើយ​ជា​ធម្មតា គ្នាយើង​ចូល​ចិត្ត​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ទាំង​នោះ នឹង​ស្រូប​យក​រោម​តូចៗ​ចូល​ទៅ​ក្នុង​សួត​ជារៀង​រាល់​ថ្ងៃដោយ​មិន​ដឹង​ខ្លួន។ ជម្រើស​ល្អបំផុត​មិន​ត្រូវ​ឲ្យ​មាន​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ ពិសេស​បន្ទប់​គេង ហើយ​ត្រូវ​សម្អាត​កម្រាល​ព្រំ កម្រាល​ពូក ស្រោម​ខ្នើយ​ឲ្យ​បាន​ស្អាត។ បើ​មិន​អាច​បោះបង់​ចោល​សត្វ​ចិញ្ចឹម​យើង​ទេ អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធខ្យល់ជំនួយ ក៏​អា​ចជួយ​បាន​ចំណែក​ធំ​ដែរ។
  • ការ​ដក​ដង្ហើម​ជាមួយ​ខ្យល់​បរិសុទ្ធ ​នឹង​ជួយដល់​សរីរាង្គ​ក្នុង​ខ្លួន​យើង ពិសេស​សួត អាច​ធ្វើ​ការ​បាន​ល្អ អាច​នាំ​យក​អុកស្ស៊ីសែន​មាន​គុណ​ភាព​ខ្ពស់ទៅ​ចិញ្ចឹម​ខួរ​ក្បាល។ កត្តា​នេះ អាច​ជួយ​ដល់​សុខភាព​ផ្លូវចិត្តកាន់​តែ​ល្អ ជាមួយ​ថាមពល​ដ៏​អស្ចារ្យ។
  • ម៉ាស៊ីន​បន្សុទ្ធខ្យល់ កាន់​តែ​ល្អ​សម្រាប់​ក្មេងៗ ពិសេស​ទារក​តូចៗ ដែល​កើត​មាន​មក​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ​រាងកាយ និងសួត​ ដែល​ក្មេង​មាន​បញ្ហា​ទាំង​នេះ តែង​ប្រឈម​បញ្ហា​សុខភាព​នៅ​ពេល​ដែល​ពួក​គាត់ស្ថិតនៅ​កន្លែង​មាន​ខ្យល់​អាកាស​មិន​ល្អ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Top 5 Reasons Why You Should Purify Air

កំណែ​ប្រែបច្ចុប្បន្ន

10/08/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

នេះផល​ប៉ះពាល់​សុខភាព ៤យ៉ាង ពីការ​ផឹក​ទឹកកក យើងគួរចៀសវាង

ផឹកទឹកច្រើនល្អមែន តែកុំផឹកលើសកំណត់ ព្រោះអាចពុលដល់សន្លប់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Aug 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម