និយមន័យ
១- អ្វីជាជំងឺខ្សោយផ្លូវដង្ហើមស្រួចស្រាល?
ខ្សោយផ្លូវដង្ហើមស្រួចស្រាវ ជាជំងឺកើតឡើងពេលមានទឹកដក់ក្នុងថង់ទងសួត ធ្វើឲ្យសួតមិនអាចបញ្ជូនអុកស៊ីហ្សែនចូលក្នុងចរន្តឈាម ជាហេតុនាំឲ្យសរីរាង្គមិនអាចទទួលអុកស៊ីហ្សែនគ្រប់គ្រាន់ ធ្វើឲ្យកាបូនឌីអុកស៊ីតកើនឡើងក្នុងឈាម។ កត្តានេះនាំឲ្យពិបាកផ្លាស់ប្តូររវាង អុកស៊ីហ្សែន និងកាបូនឌីអុកស៊ីត ក្នុងសរសៃឈាមតូចឆ្មារលើថង់ទងសួត។ ស្ថានភាពរបៀបនេះ អាចលេចឡើងក្នុងកម្រិតស្រួចស្រាវ ឬធ្ងន់ធ្ងរ ពេលខ្លះអាចឈានដល់ស្លាប់ក៏មាន បើមិនព្យាបាលឲ្យទាន់ពេលវេលា។
រោគសញ្ញា
២- រោគសញ្ញាមានអ្វីខ្ល?
រោគសញ្ញានៃជំងឺ អាស្រ័យកម្រិតសារធាតុអុកស៊ីហ្សែន និងឧស្ម័នកាបូនិក ក្នុងឈាម និងមូលហេតុបណ្ដាលឲ្យប្រតិកម្មផ្លាស់ប្តូររវាងឧស្ម័នទាំង ២ ថយចុះ។ បើយើងចាល់ឧស្ម័នកាបូនិកច្រើនក្នុងឈាម អាចធ្វើឲ្យយើងជួបប្រទះរោគសញ្ញាដូចជា៖
– វង្វេងវង្វាន់
– ដង្ហើមញាប់ខុសធម្មតា។
ហើយក្នុងករណីអុកស៊ីហ្សែនចុះខ្សោយវិញ គឺអាចបណ្តាលឲ្យ៖
– បាត់ស្មារតី
– អស់កម្លាំង
– ថប់អារម្មណ៍
– ពិបាកដកដង្ហើម
– បែកញើសពេញខ្លួន
– បេះដូងដើរញាប់ខុសប្រក្រតី
– ឡើងស្វាយ មុខ ចុងដៃ ចុងជើង និងបបូរមាត់។
មនុស្សគ្រប់រូប អាចមានសញ្ញាផ្សេងៗគ្នា ដូច្នេះគួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យប្រសិនបើមានអាការៈប្លែកឬធ្ងន់ធ្ងរ។
មូលហេតុបង្ក
៣- អ្វីជាមូលហេតុបង្ក?
ជំងឺនេះអាចបណ្តាលមកពីមូលហេតុជាច្រើន ប៉ុន្តែមូលហេតុបង្កជួបប្រទះញឹកញាប់មានដូចជា៖
– ការបង្ករោគក្នុងសួត៖ ភាគច្រើនឧស្សាហ៍ជួបជាងគេ។
– ជំងឺដាច់សរសៃឈាមខួរក្បាល៖ ផលវិបាកបណ្ដាលមកពីជំងឺនេះអាចបង្កឲ្យមានវិបត្តិដង្ហើមដូចគ្នា។
– ថ្នាំញៀននិងស្រា៖ ក្នុងយើងកំពុងប្រើប្រាស់ថ្នាំញៀន និងផឹកស្រាជោគជាំ នាំឲ្យខួរក្បាលអាចស្ពឹក ធ្វើឲ្យមានវិបត្តិដកដង្ហើម។
– ស្ទះដង្ហើម៖ ពេលបំពង់ខ្យល់ស្ទះ បង្កឲ្យការស្រូបយក អុកស៊ីហ្សែន ថយចុះ អាចបង្កមកពីជំងឺមួយចំនួន ដូចជា ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃដោយការជក់បារី និងជំងឺហឺត ជាដើម។ ព្រោះពេលធ្វើទុក្ខម្ដងៗ ផ្លូវដង្ហើមយើងនឹងរួមតូច។
– របួស៖ ដកដង្ហើម ទទួលបញ្ជាពីខួរក្បាល បើមានការខូចខាតប្រព័ន្ធប្រសាទ ឬសរសៃវិញ្ញាណណាមួយ ដូចជា ឆ្អឹងកងជាដើមនោះ អាចធ្វើឲ្យការដកដង្ហើមមិនបានល្អដូចគ្នា។ មួយទៀតរបួសនៅលើឆ្អឹងជំនីរ ក៏អាចបង្កផលវិបាកដកដង្ហើមចេញចូលផងដែរ។
– វិបត្តិដង្ហើមស្រួចស្រាល (ARDS)៖ មូលហេតុបង្ក ឲ្យយើងស្រូបយកអុកស៊ីហ្សែនកាន់តែតិចដូចជា ជំងឺរលាកសួត រលាកលំពែង រងរបួសប្រអប់ទ្រូងធ្ងន់ធ្ងរ ឆ្លងរោគក្នុងឈាម របួសខួរក្បាលធ្ងន់ធ្ងរ ខូចសួតដោយសារស្រូបផ្សែងបារី និងសារធាតុគីមីជាដើម។
កត្តាប្រឈម
៤- អ្វីខ្លះជាកត្តាប្រឈម?
មានកត្តាប្រឈមជាច្រើនដែលធ្វើឲ្យអ្នកជំងឺស្ថិតក្នុងហានិភ័យជំងឺផ្លូវដង្ហើមប្រភេទនេះ ដូចជា៖
– ជក់បារីផឹកស្រា
– ប្រព័ន្ធភាពស៊ាំថយចុះ
– ប្រវត្តិគ្រួសារធ្លាប់កើតជំងឺសួត
– របួសលើឆ្អឹងខ្នង ខួរក្បាល និងប្រអប់ទ្រូង
– មហារីកសួត ឬជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺតជាដើម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៥- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យបាន វាស់កម្រិតឧស្ម័នក្នុងឈាមនឹងត្រូវធ្វើ ដើម្បីដឹងច្បាស់ពីកម្រិតអុកស៊ីហ្សែន និងកាបូនឌីអុកស៊ីត។ ធម្មតាការវាស់ ធ្វើឡើងដោយស្ទាបជីពចរនៅកដៃ ពេលខ្លះអាចស្ទាបនៅក្រលៀន ករណីជីពចរនៅកដៃពិបាករក ឬខ្សោយ។ ក្រោយកំណត់បានកម្រិតឧស្ម័នក្នុងឈាម គ្រូពេទ្យអាចនឹងត្រូវការធ្វើតេស្តមួយចំនួនដូចជា៖
– ថតកាំរស្មីអ៊ិច សួត (chest X-ray)៖ ដើម្បីរកមើលក្រែងមានសញ្ញាបង្ករោគ មានដុំ ឬមានដក់ទឹកក្នុងស្រោមសួត។
– តេស្តឈាម៖ ដើម្បីរាប់គ្រាប់ឈាម មើលមុខងារថ្លើម និងតម្រងនោម អាចដឹងពីជំងឺមួយចំនួនទៀតដូចជាជំងឺស្លេកស្លាំង។
– Troponin test៖ ឲ្យយើងដឹងពីរបួសសាច់បេះដូង ក្នុងពេលថ្មីៗ ព្រោះថាក៏អាចបង្កឲ្យមានវិបត្តិដង្ហើមផងដែរ។
– មើលមុខងារក្រពេញទីរ៉ូអ៊ីត៖ បើសិនមិនអើពើ ពេលក្រពេញមានជំងឺ មិនបានព្យាបាល អាចឲ្យឧស្ម័នកាបូនិចកើនឡើងឆាប់រហ័ស។
– ស្ពីរ៉ូមេទ្រី(spirometry)៖ គេប្រើសម្រាប់វាស់ចំណុះខ្យល់ គិតជាមាឌ សួតអាចផ្ទុកបាន និងតាមដានស្ថានភាពរ៉ាំរ៉ៃនៃជំងឺ។
– អេកូបេះដូង៖ អាចឲ្យយើងដឹងមូលហេតុបង្កដោយបេះដូង ដូចជា ខ្សោយបេះដូង ឬប្រឹសបេះដូង បិទមិនជិតជាដើម។
៦- ព្យាបាលដោយវិធីណា?
វិធីព្យាបាល គឺមានច្រើនជម្រើស ប៉ុន្តែផ្អែកសំខាន់លើស្ថានភាពជំងឺដូចជា៖
– អាចព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំសម្រួលដល់ការដកដង្ហើម។
– អាចដកដង្ហើមបានដោយខ្លួនឯង មិនសូវខ្វះអុកស៊ីហ្សែន មិនចាំបាច់ប្រើអុកស៊ីហ្សែនជំនួយនោះទេ អាចរង់ចាំភាពធូរស្រាលឡើងនៅពេលក្រោយ។
– បើមិនអាចដកដង្ហើម គ្រូពេទ្យអាចដាក់សុងតាមច្រមុះជាមួយប្រដាប់ជំនួយដង្ហើមសិប្បនិម្មិត។
ករណីត្រូវការជំនួយដង្ហើមសិប្បនិម្មិតរយៈពេលយូរ គ្រូពេទ្យអាចចោះបំពង់ខ្យល់បន្ថែមទៀត (Tracheostomy)។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៧- ទម្លាប់រស់នៅ
ផ្លាស់ប្តូរការរស់នៅ និងវិធីព្យាបាលនៅផ្ទះ ដូចជា កុំផឹកស្រា កុំប្រើគ្រឿងញៀន ឈប់ជក់បារី អាចជួយឲ្យសុខភាពយើងប្រសើរ។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]