backup og meta

កើតជំងឺផ្ដាសាយ ពេលណាត្រូវទៅជួបពេទ្យ?

កើតជំងឺផ្ដាសាយ ពេលណាត្រូវទៅជួបពេទ្យ?

ខែនេះ​អាកាសធាតុ​ត្រជាក់ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​កើត​មាន​ជំងឺ​ផ្ដាសាយ​មិន​ខាន។ យ៉ាងណា​ជំងឹ​ផ្ដា​សាយ​ ឬ​ការ​ឆ្លង​រោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​អាច​នឹង​បាត់​ទៅ​វិញ ទោះ​បី​ជា​មិន​បាន​ប្រើ​ថ្នាំ​ព្យាបាល​ក៏​ដោយ។ ប៉ុន្តែ​ករណី​មួ​យ​ចំនួន​ គ្នា​យើង​ត្រូវ​តែ​ស្វែង​រក​ជំនួញ​ពី​គ្រូពេទ្យ​ហើយ​។

អាជ្ញាធរ​សុខាភិបាល​អូស្រា្តលី​បាន​ណែ​នាំ​ថា បើ​យើង​កើត​មាន​ជំងឺ​ផ្ដាសាយ​គួរ​ទៅ​ជួប​ពេទ្យ​​បើ​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ៖

  • ក្អូត​ញឹក​ញាប់
  • ឈឺ​ទ្រូង​
  • ឡើង​រមាស់
  • ពិបាក ឬមិន​អាច​ផឹក​ទឹក​បាន​
  • អាការៈ​ឈឺក្បាល​កាន់​តែ​ខ្លាំង​
  • ក្ដៅ​ខ្លួន​ខ្លាំង និង​
  • រោគ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ចំនួន​ផ្សេង​ទៀត។​

ជំងឺផ្ដាសាយ

មួយ​វិញ​ទៀត បើ​ក្នុង​រយៈពេល​៤៨​ម៉ោង​ អាការៈ​ផ្ដាសាយ​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ ក៏​មានការ​ណែ​នាំ​ថា​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដែរ។ ការ​ធ្វើ​ដូច​នេះ ដើម្បី​ឲ្យ​ច្បាស់​ថា​យើង​មិន​មាន​ការ​វិវត្ត​ជំងឺ​ទៅ​ជា​ធ្ងន់​ធ្ងរ ដូចជា​ផ្ដា​សាយ​ធំ ជា​ពិសេស​ស្រ្តី​មាន​ផ្ទៃ​ពោះ កុមារ អ្នក​មាន​ជំងឺ​ហឺត និង​មនុស្ស​វ័យ​ចំណាស់​។

ជំងឺ​ផ្ដាសាយ​ធម្មតា​កម្រ​មាន​អាការៈ​ឈឺឆ្អឹង​ឆ្អែង​ណាស់ តែបើ​គ្នា​យើង​កើត​ជំងឺ​ផ្ដាសាយ​ធំ​នឹង​មាន​អាការៈ​ទាំង​នេះ។ អាការៈ​នេះ​​កើត​ពេល​យើង​មាន​ជំងឺ​ផ្ដាសាយ​ធំ និង​មក​ជាមួយ​នឹង​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ​ផង​ដែរ​។​​

ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​ធម្មតា​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈ​ពេ​ល​ប្រហែល​មួយ​សប្ដាហ៍ ខណៈ​ជំងឺ​ផ្ដា​សាយ​ធំ​អាច​ត្រូវ​ចំណាយ​ពេល​ប្រហែ​ល​ពី​ពីរ​ទៅ​បី​សប្ដាហ៍។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://healthengine.com.au/info/when-to-see-a-doctor-about-your-cold

កំណែ​ប្រែបច្ចុប្បន្ន

22/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្ន! រោគសញ្ញាត្រូវបែងចែកឲ្យដាច់រវាង ជំងឺផ្ដាសាយធំ និងវីរុសកូវីដ-១៩

គ្រូពេទ្យបែងចែកច្បាស់ពីភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម