តាំងពីពាក់កណ្ដាលខែឧសភាមក ភ្លៀងបានធ្លាក់ជាបន្ដបន្ទាប់ ហើយជំងឺផ្ដាសាយ ក៏ចាប់ផ្ដើមកើត ហើយចម្លងតៗគ្នាផងដែរ។ ដើម្បីការពារកុំឲ្យកើតផ្ដាសាយ ហូរសម្បោរ កណ្ដាស់ ប៉ះពាល់ការងារ និងការរកស៊ី “Hello គ្រូពេទ្យ’ ណែនាំតិចនិក ៦យ៉ាង។
១. ចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយ
២. លាងដៃឲ្យបានច្រើនដង
លាងដៃជាមួយសាប៊ូ ឲ្យបានច្រើនដង តាមតែអាចធ្វើបាន ជាពិសេសក្រោយប៉ះផ្ទាល់ជាមួយអ្នកជំងឺ។
៣. ប្រើទឹកអនាម័យមានជាតិអាល់កុល
បើគ្នាយើងមិនបានលាងដៃជាមួយសាប៊ូទេ យើងអាចប្រើទឹកអនាម័យមានជាតិអាល់កុល ដើម្បីលាងដៃសម្លាប់បាក់តេរីបាន។
៤. ចៀសវាងប៉ះពាល់ជាមួយអ្នកជំងឺ
សម្រាប់អ្នកធ្វើការ ពេលជួបគ្នា ភាគច្រើនតែងចាប់ដៃគ្នា តែដើម្បីការពារផ្ដាសាយ ពេទ្យណែនាំឲ្យប្រុងប្រយ័ត្នចំពោះការចាប់ដៃ ឬប៉ះផ្ទាល់ជាមួយមានផ្ទុកជំងឺផ្ដាសាយ។ ដូច្នេះ ដើម្បីជំនួសការចាប់ដៃ យើងគួរលើកដៃជម្រាបសួរ ឬនិយាយសួស្ដី។
៥. រក្សាបរិស្ថានជុំវិញយើងឲ្យស្អាត
មិនថា នៅផ្ទះ ឬកន្លែងការងារទេ យើងត្រូវសម្អាតបរិស្ថាននៅជុំវិញ ឲ្យមានអនាម័យ កុំឲ្យមានធូលី ដី។ សម្លៀកបំពាក់ ក៏ដូចគ្នាដែរ ប្រសិនបើយើងឧស្សាហ៍ជួបអ្នកជំងឺ យើងគួរឆាប់យកទៅបោកគក់ ហើយយើងគួរងូតទឹកសម្អាតខ្លួនផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ផ្តាសាយតិចតួចមិនបាច់ប្រើថ្នាំទេ ញ៉ាំភេសជ្ជៈ ៣ មុខនេះជាវិញហើយ
- ធម្មតា ផ្ដាសាយត្រូវការពេលប៉ុន្មានថ្ងៃទើបជា?
៦. រក្សាការរស់នៅឲ្យមានសុខភាពល្អ
សម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារមានជីវជាតិល្អ កុំជក់បារី និងផឹកស្រា ធ្វើឲ្យយើងមានសុខភាពល្អ តែប្រសិនមិនអាចគ្រប់គ្រងរឿងទាំងនេះបានល្អ វានឹងធ្វើឲ្យបំពង់ដង្ហើមរលាក ហើយងាយនឹងឆ្លងមេរោគ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]