backup og meta

ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 06, 2021

    ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់?

    មិន​ថា​វ៉ាក់សាំង​សម្រាប់​ទារក ឬ​មនុស្ស​ធំ​ឡើយ ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចាក់​ហើយ ​ស្រាប់តែ​មាន​ជំងឺ​ផ្ដាសាយធំ ឬ​គ្រុនក្ដៅខ្លាំង​ត្រូវ​ពន្យារ​ពេល​ចាក់​សិន។ នេះ​ជា​ការ​លើក​ឡើង​របស់​​អ្នកគ្រូ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។

    អ្នកគ្រូ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​ទារក​ត្រូវ​ដល់​ថ្ងៃ​កំណត់​ចាក់​វ៉ាក់សាំង ហើយ​ស្រាប់​តែ​មាន​ឈឺ​ដូចជា​ផ្ដាសាយធំ ហៀរ​សំបោរ ក្ដៅ​ខ្លួនខ្លាំង ត្រូវ​ពន្យារ​ពេល​ចាក់ ដោយ​រង់ចាំ​ឲ្យ​ជា​សះស្បើយ​សិន។ ព្រោះ​បើ​ចាក់​ទាំង​កំពុង​មាន​អាការៈ​អស់​ទាំង​នោះ នាំឲ្យ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ មិន​ពេញ​បរិបូរណ៍​ដូច​ពេល​មាន​សុខភាព​ធម្មតា។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ គួរតែ​ឲ្យ​កូន​ជា​ដាច់ ២ សប្ដាហ៍​សិន ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ថា​មេរោគទាំងនោះ​អស់ពី​ក្នុង​ខ្លួន។

    ចាក់វ៉ាក់សាំង

    អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល រូប​នោះ​បាន​បន្ថែម​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​ណា​ដែល​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទាំង​កំពុង​មាន​ជំងឺ​រួច​ហើយ ក៏​មិន​បាច់​ព្រួយ ហើយ​យក​ទៅ​ចាក់​ម្ដង​ទៀត​ដែរ ព្រោះ​ថ្នាំ​ដែល​ចាក់​ហើយ​នោះ​គ្រាន់តែ​កាត់បន្ថយ​ប្រសិទ្ធភាព​ខ្លះ​ៗ​ប៉ុណ្ណោះ។ ក្រៅ​ពី​ប្រសិទ្ធភាព​មិន​សូវ​ពេញ​បរិបូរណ៍ វា​ក៏​ធ្វើឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ពេល​ចាក់​វ៉ាក់សាំង​ធម្មតា​ផង​ដែរ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តម្រូវ​ឲ្យ​ព្យាបាល​ជំងឺ​មួយ​មុខ​ៗ​ឲ្យ​សះស្បើយ​សិន។

    ដល់​ថ្ងៃ​កំណត់​ហើយ បែ​រជា​​​ពន្យារ​​​ពេល​​​ចាក់​​​វ៉ាក់​​សាំង​ប៉ុន្មាន​ថ្ងៃ ដើម្បី​ឲ្យ​ស្ថានភាព​ជំងឺ​ធូរស្បើយ​នេះ​ ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ថា ការ​ចាក់​លែង​វ៉ាក់​មាន​ប្រសិទ្ធភាព​នោះ​ទេ គឺ​តែ​មានប្រសិទ្ធភាព​ធម្មតា។

    សម្រាប់​វ៉ាក់សាំង​ដទៃ​ទៀត​ដែល​មនុស្ស​ពេញ​វ័យ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ចាក់​ក៏​ត្រូវ​តែ​អនុវត្តបែប​នេះ​ដែរ ដើម្បី​ធានា​ប្រសិទ្ធភាព​ថ្នាំ និង​ចាក់​ហើយ​មិន​សូវ​មាន​ផល​រំខាន​នៃ​ថ្នាំ​ខ្លាំង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម