backup og meta

រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 20, 2020

    រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ផ្ដាសាយ​ធំ និង​ផ្ដាសាយ​ធម្មតា សុទ្ធ​តែ​ជា​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​គ្នា ប៉ុន្តែ​វា​បង្ក​ឡើង​ដោយ​វីរុស​មិន​ដូច​គ្នា​ទេ។ ដោយសារ​តែ​រវាង​ជំងឺ​ពីរ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​គ្នា ជួន​កាល យើង​ពិបាក​ដឹង​ថា យើង​ឈឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​ឲ្យ​ពិត​ប្រាកដ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺអាមេរិក(CDC )

    ជា​ទូទៅ ផ្ដាសាយ​ធំ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ផ្ដាសាយ​ធម្មតា ហើយ​រោគ​សញ្ញា​ក៏​ធ្ងន់​ជាង​ដែរ។ ចំណែក​ផ្ដាសាយ​ធម្មតា​សភាព​ស្រាល​ជាង ហើយ​ជា​ទូទៅ​ផ្ដាសាយ​ធម្មតា​មិន​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ តែ​បើ​ផ្ដាសាយ​ធំ​វិញ​បណ្ដាល​ឲ្យ​រលាក​សួត ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​អាច​សម្រាក​មន្ទីរពេទ្យ​ក៏​មាន ពោល​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ពិបាក​ច្រើន។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​រវាង​ជំងឺ​ផ្ដាសាយ​ពីរ​នេះ អាច​ស្រដៀង​គ្នា​មែន តែ​វា​មាន​មួយ​ស្រាល​ជាង មួយ​ធ្ងន់​ជាង​ដោយ​៖

    – រោគ​សញ្ញា​ផ្ដាសាយ​ធំ៖

    • ទូទៅ៖ ក្ដៅ​ខ្លួន ឈឺ​ខ្លួន ព្រឺ​រងា ហត់ អស់​កម្លាំង ពិបាក​ក្នុង​ទ្រូង ឬ​ក្អក ឈឺ​ក្បាល
    • មិន​សូវ​មាន៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក

    – រោគ​សញ្ញា​ផ្ដាសាយ​តូច៖

    • ទូទៅ៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក ក្អក ឬ​ពិបាក​ក្នុង​ទ្រូង
    • មិន​សូវ​មាន៖ ក្ដៅ​ខ្លួន ព្រឺ​រងា ឈឺ​ក្បាល ឈឺ​ខ្លួន អស់​កម្លាំង

    ដោយ​ហេតុ​ថា ផ្ដាសាយ​ធំ និង​ផ្ដាសាយ​ធម្មតា មាន​រោគ​សញ្ញា​ច្រើន​ស្រដៀង​គ្នា វា​អាច​ធ្វើ​ឲ្យ​យើង​ជា​អ្នក​ឈឺ​ពិបាក​ប៉ាន់​ស្មាន​ថា យើង​ឈឺ​អី​ឲ្យ​ប្រាកដ បើ​គ្រាន់​តែ​មើល​ទៅ​លើ​តែ​រោគ​សញ្ញា​របស់​ជំងឺ។ ដូច​នេះ បើ​ចង់​ដឹង​ពិត​ប្រាកដ គ្រូពេទ្យ ដែល​ជា​ធម្មតា​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ដំបូង ពេល​យើង​ឈឺ ទើប​អាច​បញ្ជាក់​កាន់​តែ​ថា​យើង​ឈឺ​ផ្ដាសាយ​ធំ ឬ​គ្រាន់​តែ​ឈឺ​ផ្ដាសាយ​ធម្មតា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម