ជំងឺរលាកទងសួតគឺជាជំងឺដែលកើតមានឡើងនៅលើតែកុមារតូចៗនិងទារកព្រោះដោយសារតែទងសួតរបស់អូនៗទាំងនេះមិនទាន់រីកលូតលាស់បានពេញលេញ។ នៅក្នុងវ័យនេះប្រសិនបើប្រព័ន្ធដង្ហើមមានការវាយប្រហារពីវីរុស និងមានការឆ្លងមេរោគនោះទងសួតគឺងាយនឹងរួមតូចឬហើមបង្កឲ្យមានការដកដង្ហើមលឺដូចគេហួច និងពិបាកដកដង្ហើម។ ជំងឺនេះតែងតែកើតមានម្ដងឬពីរដងនៅក្នុងអាយុនេះដែលច្រើនតែច្រឡំជាជំងឺហឺតឬជំងឺរលាកសួត។
និយមន័យ
អ្វីទៅគឺជាជំងឺរលាកទងសួត?
ជំងឺរលាកទងសួតគឺជាការបង្ករោគនៅក្នុងសួតបង្កដោយវីរុសតាមរយៈបំពង់ខ្យល់តូចៗក្នុងសួត(ភាសាបច្ចេកទេសហៅថា bronchioles)ដែលមានមេរោគនិងស្ទះ។ រដូវកាលដែលជំងឺរលាកទងសួតលោតឡើងខ្ពស់បំផុតនោះគឺនៅក្នុងរដូវរងារ។
ជំងឺរលាកទងសួតជួនកាលមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្ដាសាយតែ ជំងឺនេះក៏អាចបង្កឲ្យចេញរោគសញ្ញាផ្សេងទៀតដូចជាក្អក ដកដង្ហើមឮដូចហួច និងមានដង្ហើមខ្លីៗ។ រោគសញ្ញាទាំងនេះអាចនៅជាប់ចន្លោះប៉ុន្មានថ្ងៃទៅប៉ុន្មានសប្ដាហ៍ឬព្រមទាំងឈានដល់មួយខែផងដែរ។
ស្របពេលដែលករណីជាច្រើនអាចព្យាបាលបាននៅផ្ទះតែករណីខ្លះតម្រូវឲ្យត្រូវព្យាបាលនៅមន្ទីរពេទ្យ។ ផលវិបាកដែលទាក់ទងទៅនឹងជំងឺរលាកទងសួតធ្ងន់ធ្ងររួមមាន៖
- ស្បែកឬមាត់ឡើងពណ៌ស្វាយខៀវ(cyanosis)ដោយសារបាត់បង់អុកស៊ីសែន
- បាត់ដង្ហើមរយៈពេលខ្លី។ អាចកើតលើទារកមិនគ្រប់ខែនិងទើបសម្រាលអំឡុង២ខែដំបូង
- ខ្វះជាតិទឹកក្នុងខ្លួន
- ខ្វះអុកស៊ីសែនក្នុងឈាមនិងមានជំងឺដង្ហើម
អត្ថបទពាក់ព័ន្ធ៖
រោគសញ្ញា
តើរោគសញ្ញានិងរោគវិនិច្ឆ័យនៃជំងឺរលាកទងសួតមានអ្វីខ្លះ?
រោគសញ្ញាទូទៅមានដូចជា៖
- ហៀរសំបោរ
- តឹងច្រមុះ
- ក្អក
- ក្ដៅស្ទិញៗ(មិនជាប់លាប់)
- ពិបាកដកដង្ហើម
- ដកដង្ហើមឮដូចសំឡេងហួច
- រលាកត្រចៀកលើទារកទើបសម្រាល
អូនតូចៗអាចជួបរោគសញ្ញាផ្សេងទៀតនៃជំងឺរលាកទងសួតនេះ។ ប្រសិនបើប៉ាម៉ាក់មានមន្ទិលសង្ស័យជាមួយរោគសញ្ញាខាងលើនៃជំងឺនេះ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
តើត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ស្វែងរកជំនួយនៅមន្ទីរពេទ្យប្រសិនបើកូនរបស់យើង៖
- ក្អួត
- ដកដង្ហើមឮដូចសំឡេងហួច
- ដកដង្ហើមញាប់-លើសពី៦០ដង/១នាទី
- ស្ទះដង្ហើម-ប្រឹងទាញតំបន់ពោះឬតំបន់ក្រោមឆ្អឹងជំនីរពេលដកដង្ហើម
- ស្ពឹកស្រពន់ឬសន្លប់បាត់ស្មារតី
- ពិបាកក្នុងការផឹកឬលេប
- ស្បែកឡើងខៀវជាពិសេសនៅបបូរមាត់និងជុំវិញចុងក្រចក
ទាំងនេះគឺជារោគសញ្ញាដែលគួរឲ្យបារម្ភខ្លាំងបំផុតជាពិសេសប្រសិនបើកូនរបស់យើងមានអាយុតិចជាង១២សប្ដាហ៍ឬមានកត្តាហានិភ័យផ្សេងទៀតដែលនាំឲ្យមានជំងឺរលាកទងសួតដែលរួមមានការសម្រាលដែលមិនគ្រប់ខែឬប្រភេទជំងឺបេះដូងឬសួតមួយចំនួនទៀត។
មូលហេតុ
តើអ្វីដែលបង្កឲ្យមានជំងឺរលាកទងសួត?
វីរុសរលាកទងសួតនេះវាយប្រហារបំពង់ខ្យល់តូចៗនៅក្នុងសួតហើយបង្កជាមេរោគដែលបណ្ដាលឲ្យទងសួតហើមនិងរលាកហើយសារជាតិស្លេស្មកើនឡើងបង្កការកកស្ទះសម្រាប់ខ្យល់ដង្ហើមចេញចូល។
ការរីករាលដាលនៃវីរុសRSVដែលតែងតែបង្ករោគលើកុមារក្រោមអាយុ២ឆ្នាំដែលច្រើនកើតនៅរដូវរងា។ ជំងឺរលាកទងសួតអាចបង្កដោយវីរុសផ្សេងទៀតរួមមានវីរុសដែលបង្កជំងឺផ្ដាសាយ ឬផ្ដាសាយធំ។ ដោយសារតែមូលហេតុទាំងនេះទារកគឺងាយនឹងបង្ករោគម្ដងទៀតជាមួយវីរុសRSVនេះ។
ជំងឺរលាកទងសួតគឺមានការឆ្លងខ្លាំងណាស់។ ការបង្ករោគដោយវីរុសអាចសាយភាយតាមរយៈតំណក់ទឹកតូចៗនៅក្នុងខ្យល់នៅពេលអ្នកជំងឺក្អកកណ្ដាស់ឬសូម្បីតែនិយាយ។ មនុស្សម្នាក់អាចឆ្លងគ្រាន់តែប៉ះពាល់វត្ថុនានាដូចជាកន្សែងជូតខ្លួនឬតុក្កតាឬបន្ទាប់ពីការប៉ះពាល់ភ្នែកច្រមុះឬមាត់។
អត្ថបទគួរអាន៖
- Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)
- Folate Deficiency Anemia (ជំងឺស្លេកស្លាំងដោយសារខ្វះអាស៊ីដហ្វូលិក)
- Dengue Fever (ជំងឺគ្រុនឈាម)
កត្តាហានិភ័យ
តើអ្នកណាងាយនឹងកើតជំងឺរលាកទងសួតនេះ?
ជំងឺរលាកទងសួតគឺជាជំងឺដែលឧស្សាហ៍ជួយប្រទះ និងប៉ះពាល់ទៅលើមនុស្សគ្រប់វ័យប៉ុន្តែច្រើនតែកើតឡើងលើកុមារតូចៗនិងទារក។ យើងអាចបង្ការជំងឺនេះដោយកាត់បន្ថយកត្តាហានិភ័យមួយចំនួន។ សូមប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញ។
តើកត្តាអ្វីខ្លះដែលបង្កើនហានិភ័យដល់ជំងឺរលាកទងសួត?
មានកត្តាជាច្រើនដែលបង្កជាហានិភ័យដល់ជំងឺរលាកទងសួតមានដូចជា៖
- ទារកអាយុក្រោម៣ខែ
- ទារកកើតមិនគ្រប់ខែ
- មានជំងឺបេះដូងឬសួតដោយមិនដឹងខ្លួន
- ប្រព័ន្ធភាពស៊ាំខ្សោយ
- ប៉ះពាល់ជាមួយផ្សែងបារី
- ទារកដែលមិនបានបៅដោះម្ដាយ ព្រោះទឹកដោះម្ដាយជួយបង្កើនប្រព័ន្ធភាពស៊ាំ
- ប៉ះពាល់ជាមួយដែលអ្នកដែលមានជំងឺ
- នៅកន្លែងដែលមានមនុស្សច្រើន
ការព្យាបាល
ព័ត៌មានដែលផ្ដល់ឲ្យនៅទីនេះគឺមិនមែនសម្រាប់បង្រ្គប់រាល់ដំបូន្មានវេជ្ជសាស្ត្រណាមួយឡើយ ត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
តើការធ្វើរោគវិនិច្ឆ័យលើជំងឺរលាកទងសួតដោយរបៀបណា?
គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយនិងប្រើឧបករណ៍ស្តេតូដើម្បីស្ដាប់ចង្វាក់ដង្ហើម។ ប្រសិនបើកូនមានហានិភ័យទៅនឹងជំងឺរលាកទងសួតយ៉ាងធ្ងន់ធ្ងរគ្រូពេទ្យអាចនឹងធ្វើតេស្តមួយចំនួនទៀតដូចជា៖
- អ៊ិចរេទ្រូង៖ រកមើលរោគសញ្ញានៃជំងឺរលាកសួត
- កោសសំណាកពីច្រមុះបំពង់ក៖ គ្រូពេទ្យនឹងយកសំឡីត្បារយកសំណាកពីច្រមុះទារកដើម្បីធ្វើជាគំរូសំរាប់ធ្វើតេស្តរកមេរោគ។
- តេស្តឈាម៖ ដើម្បីរាប់គ្រាប់ឈាមស។ការពិនិត្យរកអុកស៊ីហ្សែនក្នុងឈាមក៏អាចនឹងធ្វើឡើងដែរ។
គ្រូពេទ្យក៏អាចពិនិត្យរករោគសញ្ញានៃការកង្វះជាតិទឹកក្នុងខ្លួនជាពិសេសប្រសិនបើកុមារក្អួតឬពិបាកក្នុងការញ៉ាំអាហារ។រោគសញ្ញារួមមានភ្នែកបើកមិនរួច ស្ងួតមាត់ និងស្បែកគ្មានសកម្មភាពនិងនោមតិចឬអត់ទាល់តែសោះ។
តើជំងឺរលាកទងសួតព្យាបាលដោយរបៀបណា?
យើងអាចគ្រប់គ្រងរោគសញ្ញានៃជំងឺរលាកទងសួតនៅឯផ្ទះបាន ដោយឲ្យកូនៗទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការកង្វះជាតិទឹក។ ប្រសិនបើកូនយើងហៀរសំបោរគួរប្រើស៊ឺរាំងbulbសម្រាប់កម្ចាត់ស្លេស្មចេញ។ ប្រើថ្នាំបញ្ចុះកម្ដៅ(ដូចជាacetaminophenឬibuprofen)។ ហាមឲ្យថ្នាំaspirinទៅឲ្យកុមារដែលមានអាយុក្រោម១៦ឆ្នាំព្រោះនឹងធ្វើឲ្យកុមារមានហានិភ័យទៅនឹងជំងឺReye’s syndrome។
ហាមប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាដើម្បីបំបាត់ក្អក។ ម្យ៉ាងទៀតគួរប្រុងប្រយ័ត្នរាល់ឱសថត្រូវតែអានការណែនាំតាមយីហោដែលអ្នកបានជាវ។
គ្រូពេទ្យអាចចេញថ្នាំសម្រួលដល់ការរលាកទងសួតប្រសិនបើកូនៗរបស់យើងមានបង្ហាញនូវអាការៈប្រតិកម្មណាមួយ។ ក្នុងករណីធ្ងន់ធ្ងរកូនរបស់យើងអាចត្រូវទៅសម្រាកនៅមន្ទីរពេទ្យ ឬប្រើប្រាស់អុកស៊ីហ្សែននៅផ្ទះ។
ទម្លាប់រស់នៅនិងបែបផែនជីវិត
តើទម្លាប់រស់នៅបែបណាជួយដល់ការពន្យឺតនៃការលូតលាស់នៃជំងឺរលាកទងសួត?
យើងអាចគ្រប់គ្រងជំងឺតាមគន្លឹះដូចខាងក្រោម៖
- បន្សើមខ្យល់:៖ ប្រសិនបើខ្យល់នៅក្នុងបន្ទប់កូនៗយើងស្ងួតគួរប្រើឧបករណ៍បន្សើមខ្យល់(humidifier)។ការធ្វើបែបនេះបានញឹកញាប់គឺដើម្បីបង្ការបាក់តេរីនិងមេរោគផ្សិតកកើតឡើង។
- ឲ្យកូនៗអង្គុយឲ្យត្រង់៖ ដើម្បីងាយស្រួលក្នុងការដកដង្ហើម។
- ឲ្យកូនៗផឹកទឹកឲ្យបានច្រើន៖ ដើម្បីបង្ការកង្វះជាតិទឹកយើងអាចឲ្យកូនផឹកទឹកឬទឹកផ្លែឈើ។
- ប្រើទឹកបន្តក់ច្រមុះ(saline)សម្រាប់ការពារការកកស្ទះ។
- ប្រើថ្នាំបញ្ចុះកំដៅ៖ ដូចជាacetaminophen(Tylenol)ដែលជួយបំបាត់ឈឺបំពង់ក និងបង្កើនការទទួលទានទឹក។ ហាមប្រើថ្នាំaspirin។ ថ្នាំក្អកដែលអាចទិញបានខ្លួនឯងគឺមិនប្រើលើកុមារក្រោមអាយុ២ឆ្នាំនោះទេ។
- រក្សាកន្លែងកូនៗមិនឲ្យមានផ្សែង៖ រាល់ផ្សែងទាំងអស់អាចធ្វើឲ្យរោគសញ្ញានៃប្រព័ន្ធដង្ហើមលេចឡើង។
- សម្អាតដៃឲ្យបានញឹកញាប់៖ដើម្បីបង្ការការចម្លងមេរោគ។
- ជៀសវាងការប៉ះពាល់ជាមួយក្មេងដទៃ៖ ដែលមានជំងឺរលាកទងសួតឬមានជំងឺការរលាកផ្លូវដង្ហើមខាងលើ(URTI)។
ទោះបីជាឱសថនៅផ្ទះអាចបន្ធូររោគសញ្ញានៃជំងឺរលាកទងសួតក៏ដោយ កុមារគួរតែសម្រាកនៅមន្ទីរពេទ្យសម្រាប់ករណីធ្ងន់ធ្ងរដូចជាដង្ហើមខ្លី ដកដង្ហើមញាប់ មិនឃ្លានអាហារ ឬក្អួត។ ទៅជួបគ្រូពេទ្យឯកទេសរោគកុមារឲ្យបានទាន់ពេលនឹងអាចជួយបញ្ឈប់ជំងឺធ្ងន់ធ្ងរដូចជាជំងឺហឺតឬជំងឺរលាកសួត។ ប៉ាម៉ាក់គួរលើកទឹកចិត្តឲ្យកូនៗញ៉ាំទឹកឲ្យបានទៀងទាត់ជាពិសេសប្រសិនបើពេលកូនៗក្អួត។ ឱសថដែលបានចេញសម្រាប់កូនយើងអាចជួយព្យាបាលជំងឺក្នុងរយៈពេល៧-១០ថ្ងៃ។
អត្ថបទគួរអាន៖
- ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ
- គ្នាយើងណាឧស្សាហ៍ទល់លាមក មកដឹងមូលហេតុ និងរកអាហារជំនួយ
[embed-health-tool-vaccination-tool]