រលាកទងសួត

រលាក​ទងសួត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​រលាក​ទងសួត ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

រលាកទងសួត

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

ប្រជាជននៅ​ខ្មែរ និង​​អាស៊ី​អាគ្នេយ៍​ភាគច្រើន​ដុត​ធូប​នៅ​ក្នុង​ពិធី​សាសនា​ផ្សេង​ៗ តែ​ការ​ដុត​ធូប​ច្រើន​នោះ​បង្ក​ជា​ផ្សែង​ខ្មួលខ្មាញ់ ហើយ​យើង​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួនបង្កគ្រោះថ្នាក់ទៅវិញ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ដុត​ធូប​ទាំង​នោះ​មិន​បាន​ដឹង​​ផល​ប៉ះពាល់នៃសុខភាព​ដែល​ស្រូប​ផ្សែង​ចូល​ទៅ​ឡើយ។ លោក​បក​ស្រាយ​ថា ធូប​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ និង​ផ្សំ​ជាមួយ​សារធាតុ​គីមី​ច្រើន​ប្រភេទ។ ផ្សែង​ដែល​ចេញ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង​ដូចជា​បញ្ហា​ផ្លូវ​ដង្ហើម រលាក​ទង​សួត ហើយ​ការ​ស្រូប​យក​ជាតិ​ធូប​នេះ គ្រោះថ្នាក់​ជាង​ផ្សែង​បារី​ទៅ​ទៀត។ យូរៗទៅ​វា​នឹង​បង្កទៅ​ជាជំងឺ​មហារីក​សរីរាង្គ​ផ្សេង​ៗ។ ធាតុ​ផ្សំ​ខ្លះ​នៅ​ក្នុង​ផ្សែង​ធូប ក្រៅ​ពី​សារធាតុ​បង្ក​មហារីក ហើយ​វា​ក៏​ធ្វើឲ្យ​រលាក​ផង​ដែរ។ មាន​ន័យ​ថា​វា​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត ឬ​អាលែកហ្ស៊ី។ ក្រៅពី​ជំងឺ​ប៉ុន្មាន​មុខ​នេះ ការ​ស្រូប​ផ្សែង​ចូល​យូរ​ៗ​ទៅ​បណ្ដាល​ឲ្យ​រលាក​សួត ហើយ​បូក​រួម​អាលែកហ្ស៊ី​រ៉ាំរ៉ៃ​ក៏​បណ្ដាល​ទៅ​ជា​មហារីក​សួត។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បន្ថែម​ទៀត​ថា ក្នុង​ធូប​មាន​ផ្សំ​ពី​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ដូចជា៖ - កាបូនឌីអុកស៊ីត - អ៊ីដ្រូកាបូន - បង់​ហ្សែន រីឯ​ការ​រលាក​បណ្ដាល​មកពី​ផ្សែង​ធូប​វិញ​ ក្លាយ​ជា​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​ខ្លួន​បាន​ដូចគ្នា។ មួយ​វិញ​ទៀត​រលាក​ដែល​បណ្ដាល​មកពី​ហិត​ផ្សែង​ធូប​ច្រើន​នោះ មិន​ត្រឹម​ក្នុង​សួត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​នៅ​ក្នុង​ថ្លើម​ផង​ដែរ។ មូលហេតុ​បណ្ដាល​មកពី​ដំណើរ​ការ​រាងកាយ ​បម្លែង​សារធាតុ​ទៅ​ជា​មេតា​ប៉ូលីស ទើប​កើត​អុកស៊ីតកម្ម។ ក្រៅ​ពី​សួត ថ្លើម ផ្សែង​ធូប​ក៏​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ដូចជា​សរសៃ​ឈាម និង​បេះដូង​ថែម​ទៀត​ផង។ សម្រាប់​អ្នក​មាន​ជំងឺ​បេះដូង​ស្រាប់ បើ​ស្រូប​ផ្សែង​ទៅ​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ជា​ស្ទះ​សរសៃ​ឈាម ​ពុក​ផុយ ឬគាំង​បេះដូង​តែម្ដង។ បើផលប៉ះពាល់​ភ្លាម​ៗ​វិញផ្សែង​ធូប​នាំឲ្យ​រកាំ​ភ្នែក ឈឺក្បាល វិល​មុខ ស្ងួត​ស្បែក រលាក​បំពង់​ក ពិសេស​អ្នក​មាន​ផ្ទៃពោះ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា​ផ្សែង​ធូប​ធម្មតាស្រូប​ទៅ​ផល​ប៉ះពាល់​ច្រើន​ហើយ បើ​ផ្សែង​ធូប​មូស​វិញ​រឹតតែ​គ្រោះថ្នាក់​ជាង​ផ្សែង​ធូប​ធម្មតា​រាប់​ដង​ឯណោះ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស