តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺទឹកចូលសួត និងជំងឺទឹកចូលស្រោមសួតជាជំងឺខុសគ្នាស្រឡះ មិនដូចគ្នាដូចដែលមនុស្សមួយចំនួនយល់ឃើញទេ។ យើងគួរចេះបែងចែក និងដឹងពីនិយមន័យជំងឺសួត២នេះដូចខាងក្រោម៖
- ជំងឺទឹកចូលសួត៖ ករណីទឹកចូលសួតមានន័យថា ខ្លួនយើងចាល់ជាតិទឹកក្នុងខ្លួនច្រើនជ្រុលដោយប្រការណាមួយដែលបណ្ដាលឲ្យជាតិទឹកទាំងនោះជ្រាបចូលទៅដក់ក្នុងថង់ខ្យល់របស់សួតដែលធ្វើឲ្យយើងហត់ខ្លាំង។ មូលហេតុអាចបណ្ដាលមកពីខ្សោយបេះដូងដែលនាំឲ្យយើងហត់ខ្លាំង។ មូលហេតុអាចបណ្ដាលមកពីខ្សោយបេះដូងដែលនាំឲ្យការច្របាច់ឈាមមិនបានល្អ ធ្វើឲ្យជាតិទឹកច្រាលមកក្នុងសួត ឬមូលហេតុមួយទៀត មកពីខ្សោយតម្រងនោមខ្លាំងមិនអាចបញ្ចេញជាតិទឹកបានល្អក៏បណ្ដាលឲ្យច្រាលមកសួតដែរ។
- ជំងឺទឹកចួលស្រោមសួត៖ ករណីទឹកចូលស្រោមសួតនេះ ជារឿងមួយដែលមានការដក់ទឹកក្នុងស្រោមសួតដែលព័ទ្ធជុំវិញសួតអាចខាងឆ្វេង ឬខាងស្ដាំ ឬទាំងសង្ខាងក៏មាន។ វាអាចបណ្ដាលមកពីការរលាកស្រោមសួតខ្លួនឯងផ្ទាល់ ឬមកពីការខ្សោយបេះដូង តម្រងនោម ឬក៏ថ្លើមដែលបណ្ដាលឲ្យចាល់ជាតិទឹកទៅក្នុងស្រោមសួត។
លើសពីនេះ ការលើកឡើងថា ងូតទឹកពេលក្ដៅខ្លួនអាចបណ្ដាលឲ្យទឹកចួលសួត ឬស្រោមសួតបាននោះគឺមិនត្រឹមត្រូវទេ។ ករណីនេះ មិនអាចកើតឡើងបានទេ។ ការយល់ឃើញបែបនេះគឺខុសទាំងស្រុង ដោយសារពេលយើងក្ដៅខ្លួន យើងត្រូវព្យាយាមងូតទឹកឲ្យបានច្រើនដង ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួន។