backup og meta

បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 23, 2021

    បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់

    បញ្ហា​ហើម​សួត​ស្រួចស្រាល់ ឬ​ទឹក​ចូល​សួត បើ​តាម​ខ្មែរ​យើង​និយម​ហៅ ជា​ការ​ដក់​ទឹក​នៅ​ក្នុង​សាច់​សួត​ដែល​អាច​កើត​ឡើង​សន្សឹមៗ ឬ​កើត​ឡើង​យ៉ាង​គំហុក​តែ​ម្ដង។ បញ្ហា​នេះ អាច​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ចូល​សង្គ្រោះ​បន្ទាន់ ឬ​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត

    មូល​ហេតុ​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ហើម​សួត​ស្រួច​ស្រាល់?

    ទី​១. ហើម​ស្រួច​ស្រាល់បណ្ដាល​មក​ពី​បេះ​ដូង ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ក្នុង​អាកទែ​ពុល​ម៉ូ​ណែ​ឡើង​ខ្ពស់ ហើយ​ឲ្យ​ទឹក​ប្លាស្មា​ចេញ​ពី​សរសៃ​ឈាម​ចូល​ក្នុង​សាច់​សួត​ដោយ​សារ៖

  • បេះដូង​ខ្វះ​សមត្ថភាព​រុញ​ច្រាន​ឈាម​ចេញ​ពី​បេះ​ដូង
  • បេះ​ដូង​មាន​វិបត្តិ​ចង្វាក់​បេះ​ដូង
  • ​មាន​ជំងឺ​ប្រឺស​បេះដូង
  • សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាម​ៗ។ល។
  • ទី២. ហើម​សួត​ស្រួច​ស្រាល់​បណ្ដាល​មក​ពី​ដាច់​ស្រទាប់​ខ័ណ្ឌ​សរសៃ​ឈាម និង​សាច់​សួត ធ្វើ​ឲ្យ​ទឹក​ប្លាស្មា​ចេញ​ពី​សរសៃ​ឈាម​ចូល​ទៅ​ក្នុង​សាច់​សួត ដោយ​មូល​ហេតុ​ដូច​ជា៖

    • ជំងឺ​សួត​ដែល​បណ្ដាល​មក​ពី​ពពួក​បាក់តេរី ឬ​វីរុស
    • ការ​បង្ក​រោគ​ដោយ​ជំងឺ​ផ្សេងៗ ធ្វើ​ឲ្យ​ស្ហុក
    • ការ​ហឺត​ឧស្ម័ន​មាន​ជាតិ​ពុល​ចូល​សួត
    • ការ​ហៀរ​ទឹក​ក្រពះ​ចូល​សួត
    • ការ​ប៉ះទង្គិច​លើ​សួត​ដោយ​មូល​ហេតុ​ផ្សេង។ល។

    រោគ​សញ្ញា​ជំងឺ​ហើម​សួត

    – ហត់ ដង្ហក់​ភ្លាមៗ ពិសេស​ពេល​យប់

    – ក្អក​ខ្លាំង​ៗ រមាស់​ក (កើត​ឡើង​មុន​ដង្ហក់)

    – ឡេះ​ឡាស់

    – ចង្វាក់​ដង្ហើម​ខ្សោយ​ហើយ​យឺត ឡើង​ស្វាយ ឬ​ឡើង​ខ្ជឹង​ពេញ​ក

    – ស្មារតី​ថយ​ចុះ

    – ពិបាក​និយាយ​ជា​ដើម។

    ជំងឺសួត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម