ការមករដូវរបស់ស្រីៗមិនដូចគ្នាទេ អាស្រ័យទៅតាមសុខភាពរបស់មនុស្សម្នាក់ៗ អ្នកខ្លះមកច្រើនខ្លាំង អ្នកខ្លះល្មម ឯមួយចំនួនទៀតមកតិចៗទៅវិញ។ ការមករដូវតិច ឬច្រើនជ្រុលពេកសុទ្ធតែមានបញ្ហា ចុះករណីមករដូវតិចៗ អាចឈានទៅមានបញ្ហាអត់កូនទេ?
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន បញ្ជាក់ថា ការមករដូវតិច ពាក់ព័ន្ធនឹងមូលហេតុ ២ សំខាន់ៗ ទី១ ទាក់ទងនឹងអ័រម៉ូនមួយចំនួន ទី២ បញ្ហាស្បូន ដែលជួនកាលករណីខ្លះបណ្តាលមកពីស្រីៗរំលូតកូនញឹកញាប់ពេក ឬក៏មានគីសនៅដៃស្បូន។
“ជួនកាលភ្នាសស្បូនគាត់ស្អិតជាប់គ្នា ដោយសារការរំលូតកូនញឹកញាប់ ឬរលាកអាងត្រគាក អ៊ីចឹងធ្វើឲ្យស្រីៗមានរដូវតិចតួច ពេលខ្លះមានគីសនៅដៃស្បូន ម៉ោរដូវម្តងតិចតួច តែចុកចាប់ខ្លាំង អ៊ីចឹងអត់អាចមានកូនទេ’។
អត្ថបទពាក់ព័ន្ធ៖
- អត់មានកូន បញ្ហាមកពីខាងប្រុសៗច្រើនជាងស្រីៗ ចំណែកមូលហេតុមកពី…
- ពិតអត់ ចង់ឆាប់មានកូន ត្រូវរួមភេទរាល់ថ្ងៃ?
នៅពេលសួរថា តើស្រីៗដែលមករដូវក្នុងបរិមាណតិចតួច ហើយរយៈពេល ២-៣ ថ្ងៃអស់រដូវទៅវិញនោះ អាចប៉ះពាល់ដល់ការមានកូនទេ? លោកវេជ្ជបណ្ឌិតថា ប្រាកដណាស់ ស្រីៗមករដូវតិចពេកមិនអាចកូននោះទេ ព្រោះជាធម្មតាអ្នកសុខភាពល្អ រដូវធ្លាក់មកច្រើនអំឡុង ២-៣ ថ្ងៃ ដំបូង ចុះបើមករដូវតិច ហើយតែ ២-៣ ថ្ងៃអស់រលីងទៅវិញនោះ អាចមានវិបត្តិអត់កូនហើយ។
ជាដំបូន្មានលោកវេជ្ជបណ្ឌិតឯកទេសរូបស្ត្រីរូបនេះឲ្យស្រីៗគ្នាយើងទៅពិនិត្យសុខភាព ពិសេសសុខភាពបន្តពូជសិន មុននឹងសម្រេចចិត្តយកកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]