backup og meta

បើ​ស្រីៗខ្សោយ ឬ​អត់​អារម្មណ៍​រួម​ភេទ អាច​មក​ពី​មូលហេតុ​ទាំង​នេះ

បើ​ស្រីៗខ្សោយ ឬ​អត់​អារម្មណ៍​រួម​ភេទ អាច​មក​ពី​មូលហេតុ​ទាំង​នេះ

ការ​រួម​ភេទ​ជា​ចំណែក​សំខាន់​មួយ ក្នុង​ឆាក​ជីវិត​ទាំង​មនុស្ស​ស្រី​ទាំង​មនុស្ស​ប្រុស​ តែ​ផ្ទុយ​ទៅ​វិញ​មាន​បញ្ហា​ផ្លូវ​ភេទ​ជា​ច្រើន​ អាច​ប៉ះ​ពាល់​ដល់​សុភមង្គល និង​សុខ​​ភាព​ផ្លូវ​ភេទ​មិន​អស់​មិន​ហើយ។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ សុំ​អត់​លម្អិត​ បញ្ហា​ផ្លូវ​ភេទ របស់​ប្រុសៗ​ទេ ព្រោះ​ជា​ទូទៅ ប្រុសៗ​ហ៊ាន​និយាយ​ជជែក បើក​ចំហ​ច្រើន​ហើយ លើក​លែង​តែ​ស្រីៗ។ តើ​ស្រីៗ អាច​មាន​បញ្ហា​ផ្លូវ​ភេទ យ៉ាង​ម៉េច​ខ្លះ? អ្វី​ជា​មូលហេតុ ហើយ​ដោះស្រាយ​ម៉េច?

បើ​យើង​និយាយ​សាមញ្ញ​ថា “រោគស្ត្រី” ហ្នឹង​ហើយ​ជា​បញ្ហា​ផ្លូវ​ភេទ គ្រាន់​តែ​អ្នក​ខ្លះ ប៉ះពាល់​តិច ឬ​ច្រើន​ទៅ​តាម​ស្ថានភាព ប៉ុន្តែ​បើ​និយាយ​ថា ស្រី​មិន​ដែល​មាន​បញ្ហា​នេះ (រោគស្ត្រី) តែ​ម្ដង ពិបាក​ថា​អត់​ណាស់។ ជីវិត​ផ្លូវ​ភេទ​អាច​សមប្រកប​ទៅ​បាន​ ​អាស្រ័យ​លើ​ កត្តា​រាង​កាយ ចិត្ត​គំនិត ទំនាក់​ទំនង ការ​ជឿ​ទុក្ខ​ចិត្ត និង​របៀប​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

បញ្ហា​ផ្លូវ​ភេទ​ដែល​ច្រើន​កើត​លើ​មនុស្ស​ស្រី រួម​មាន៖

១.មិនសូវមានចំណង់ផ្លូវភេទ

អារម្មណ៍​សោះអង្គើយ មិន​សូវ​នឹក​ចង់​មាន​មេត្រីភាព ឬ​មិន​មាន​ភាព​ស្និទ្ធ​ស្នាល លើ​ភេទ​សម្ព័ន្ធ។ ពេល​ខ្លះ ទោះ​ជា ស្វាមី ឬ​ដៃគូ​ខាង​ប្រុស ចាប់​ផ្ដើម យើង​អាច​បដិសេធ ឬ​ព្រម​ទាំង​មិន​ចង់​ជាដើម។

២.ឈឺចាប់ពេលរួមភេទ

អាច​ឈឺ​ទាំង​កំពុង​ប្រតិបត្តិការ ឬ​ក្រោយ​ចប់​សមរភូមិ។ ការ​ឈឺ​ចាប់​អាច​មាន​នៅ​លើ​ទ្វារ​មាស​ មាត់​ប្រដាប់​ភេទ ឬ​ឈឺ​នៅ​ក្នុង​ត្រគាក។ ករណី​ឈឺ​ចាប់​ ពាក់​ព័ន្ធ​ជាមួយ​ភាព​រំញោច​នៅ​ពេល​រួម​ភេទ ឬ​ធ្វើ​ឲ្យ​អស់​អារម្មណ៍ ឬ​កើត​អារម្មណ៍​ភ័យខ្លាច។ បើ​ឈឺ​ក្រោយ​រួម​ភេទហើយ អាច​បង្ក​ឲ្យ​ស្រីៗ​យើង​ពិបាក​បត់​ជើង​តូច​ដូច​គ្នា។

៣.ពិបាក ឬ​មិន​ដែល​ដល់​កំពូល

កត្តា​នេះ អាច​មក​ពី​ស្រីៗ​យើង​ខ្លួន​ឯង ព្រោះ​ដើម្បី​បាន​ដល់​កំពូល ទាមទារ​កត្តា​រួមផ្សំ​ច្រើន ដូច​ជា​អារម្មណ៍ ការ​ដុត​អារម្មណ៍ ការ​រើស​ពេល​រួមភេទ ការ​ជួយ​គ្នា (ទាំង​ប្រុស​ទាំង​ស្រី) អត់​ខ្មាស​អៀន បើកចំហ មិន​អៀនប្រៀន និង​កត្តា​សុខភាព​ផ្លូវ​ចិត្ត​ផ្លូវកាយ​ជា​ដើម ព្រោះ​បើ​ស្ត្រេស​ណែន​ក្បាល​ពេក ឬ​កំពុង​ឈឺ សុទ្ធ​តែ​ជា​ឧបសគ្គ ក្នុង​ការ​សម្រេច​ដល់​ត្រើយ ហើយ​ឡើង​ឋាន​សួគ៌ (ដល់​ចំណុច​កំពូល) បាន​ណាស់។

៤.មិនមានអារម្មណ៍ស្រើបស្រាល

បើ​និយាយ​ថា អត់​អារម្មណ៍សោះ ដូច​មិន​មែន​ទេ។ ប៉ុន្តែ​រាល់​ពេល​ចាត់ការ​ម្ដងៗ អត់​សូវ​រំភើប ស្រើបស្រាល ត្រេកត្រអាល ពុះកញ្ជ្រោល​ទេ។ ចំណុច​នេះ សុទ្ធ​តែ​ពាក់ព័ន្ធ នឹង​ចំណុច​រៀបរាប់​ខាង​លើ។

អត្ថបទពាក់ព័ន្ធ៖

យើង​រៀបរាប់​ច្រើន​ហើយ​ពី​ផល​ប៉ះពាល់ ចុះ​បញ្ហា​ផ្លូវ​ភេទ​នេះ​កើត​ឡើង បណ្ដាល​មក​ពី​អី​ខ្លះ?

ឲ្យ​តែ​មាន​បញ្ហា​សុខភាព​ដូច​ជា ជំងឺ​បេះ​ដូង ជំងឺ​មហារីក ជំងឺ​នៅ​លើ​ប្លោក​នោម ឬ​ខូច​តម្រង​នោម អាច​ជះឥទ្ធិពល​ដល់​ជីវិត​សុខភាព​ផ្លូវ​ភេទ​ហើយ។ កត្តា​ប្រើ​ថ្នាំ ក៏​ធ្វើ​ ទុក្ខ​ដល់​បញ្ហា​ត្រេកត្រអាល រឿង​ជីវិត​លើ​គ្រែ​ដូច​គ្នា ដូច​ជា​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​ថ្នាំ​សម្រាប់​គ្រប់​គ្រង​សម្ពាធ​ឈាម ឬ​សារធាតុ​គីមី​ក៏​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ដូច​គ្នា។​​ ថ្នាំ​ទាំង​អស់​ខាង​លើ​នេះ គឺ​សុទ្ធ​តែ​ជា​កត្តា​ធ្វើ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ថយ​ចុះ។

រឿង​សំខាន់​មួយ​ទៀត គឺ​មាន​បម្រែបម្រួល​អ័រម៉ូន​ក្នុង​ខ្លួន។ ជាទូទៅ​អ្នក​ប្រហែល​​ជា​អាច​មាន​​បញ្ហា​កម្រិត​អ័រម៉ូន​អឺស្ត្រូហ្សែន​ធ្លាក់​ចុះ។ ដែល​បញ្ហា​មួយ​នេះ​ហើយ គឺ​ជា​អ្នក​ធ្វើ​ឲ្យ​ការ​ដឹង​អារម្មណ៍​នៅ​ក្នុង​ខ្លួន​អ្នក​ថយ​ចុះ។ ហើយ​វា​ក៏​ធ្វើ​ឲ្យ​អ្នក​ត្រូវ​ចំណាយ​ពេល​យូរ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល។ ការ​ថយ​ចុះ​របស់​អ័រម៉ូន​អឺស្ត្រូហ្សែន អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​របស់​មនុស្ស​ស្រី​ស្ងួត និង​ធ្វើ​ឲ្យ​ស្រទាប់​ក្រាល​លើ​ទ្វារ​មាស​ទៅ​ជា​ស្ដើង។ ពេល​មនុស្ស​ស្រី​ជួប​បញ្ហា​ទាំង​អស់​នេះ រាល់​ការ​រួម​ភេទ នឹង​បង្ក​ការ​ឈឺ​ចាប់។

ចំពោះ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​ ដែល​ទទួល​រង​ការ​បៀតបៀន​ផ្លូវ​ភេទ ក៏​អាច​ស្ថិត​ក្នុង​ក្រុម​ស្ត្រី​ដែល មាន​វិបត្តិ​រឿង​ផ្លូវ​ភេទ​ដែរ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

មករដូវ

៥-មុន​ទៅ​ជួប​​ពេទ្យ​គួរ​ធ្វើ​អី​ខ្លះ?

អ្វី​ដែល​ពេទ្យ​នឹង​សួរ ឬ​ប្រឹក្សា​គឺ ប្រាកដ​ជា​ពាក់ព័ន្ធ​ជាមួយ​ស្ថានភាព​ជំងឺ ឬ​ទម្លាប់​ប្រចាំ​ថ្ងៃ ឬ​ការ​ប្រើប្រាស់​ថ្នាំ រោគសញ្ញា។ល។ ដូច្នេះ​អ្វី ដែល​ត្រៀម​គឺ ត្រូវ​ដឹង​ថា ពេល​ដែល​ពេទ្យ សួរ​នាំ​អី យើង​មាន​ចម្លើយ ដើម្បី​ជា​គន្លឹះ កាន់​តែ​ស្រួល ពេទ្យ កំណត់​រោគសញ្ញា និង​ការ​ព្យាបាល។ អ្វី​ដែល​គួរ​មាន ឬ​ត្រៀម៖

-រោគ​សញ្ញា៖ ព័ត៌មាន​មួយ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ យើង​គួរ​តែ​ដឹង​អំពី​កម្រិត​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​ទាំង​អស់​នោះ និង​ត្រូវ​ដឹង​ថា​វា​កើត​ឡើង​នៅ​ពេល​ណា និង​កើត​ឡើង​ដោយ​សារ​អ្វី។

-ប្រវត្តិ​ជំងឺ៖ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​មាន​បញ្ហា​សុខ​ភាព​ណាមួយ ដូចជា ​មាន​ផ្ទៃ​ពោះ មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​មហារីក ឬ​ជំងឺ​បេះដូង​ជា​ដើម។ ​បើ​​កំពុង​ប្រើ​ថ្នាំ​ ​ត្រូវ​ប្រាប់​គ្រូពេទ្យ​ពី​ប្រភេទ និង​កម្រិត​របស់​ថ្នាំ​ទាំង​នោះ។

-ប្រវត្តិ​បញ្ហា​ផ្លូវ​ភេទ៖ ​បើ​ធ្លាប់​រង​ការ​បៀតបៀន​ផ្លូវ​ភេទ ឬ​ត្រូវ​បាន​គេ​ចាប់​រំលោភ​ពី​មុន​មក។ មួយ​ទៀត បញ្ហា​មិន​ប្រក្រតី ពេល រួម​ភេទ​ជា​ដើម។

អត្ថបទគួរអាន៖

៦-ពេល​ណា​គួរទៅ​ជួប​ពេទ្យ?

បើ​សង្កេត​មើល​សភាព​ផ្លូវ​ភេទ អត់​អំណោយផល ឬ​កាន់​តែ​ធ្ងន់ គួរ​កុំ​បង្អង់​អី។ ទៅ​កាន់​តែ​ឆាប់ កាន់​តែ​ល្អ ដើម្បី​ព្យាបាល និង​ចៀស បញ្ហា​ផ្សេងៗ​ដោយ​ចៃដន្យ ឬ​កាន់​តែ​ធ្ងន់។

អ្វី​ដែល​យើង​មាន​ឱកាស បាន​ជួប​ពេទ្យ គួរ​សួរ​អី​ក៏​ដោយ ឲ្យ​អស់​ចម្ងល់ កុំ​ខ្លាច កុំ​ខ្មាស ព្រោះ​យើង​មិន​មែន ជួប​ពេទ្យ រាល់​ថ្ងៃ ឬ​ញឹកញាប់ ចង់​សួរ​នាំ ពេល​ណា​ក៏​បាន​នោះ​ទេ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Female sexual dysfunction. http://www.mayoclinic.org/diseases-conditions/female-sexual-dysfunction/basics/definition/CON-20027721?p=1.

Sexual Problems in Women. https://medlineplus.gov/sexualproblemsinwomen.html. Accessed March 4, 2017.

Low sex drive in women, https://www.mayoclinic.org/diseases-conditions/low-sex-drive-in-women/symptoms-causes/syc-20374554

Loss of female libido, https://www.healthdirect.gov.au/loss-of-female-libido

4 causes of low sex drive in women, https://www.geisinger.org/health-and-wellness/wellness-articles/2021/10/19/20/16/causes-low-sex-drive-women

កំណែ​ប្រែបច្ចុប្បន្ន

28/09/2022

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើដៃគូគ្មានអារម្មណ៍ផ្លូវភេទ គួរពិនិត្យលើចំណុចទាំងនេះ

ជំងឺទឹកនោមផ្អែម អាច​បង្កផលប៉ះពាល់ដល់សុខភាពផ្លូវភេទ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម