backup og meta

អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន

អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន

លិង្គ​ប្រុសៗ មិន​ខុស​ពីអវយវៈ​ភេទ​ស្រីៗទេ គឺ​សុទ្ធ​តែ​មាន​អាថ៌កំបាំងច្រើន ប្រុសៗមួយ​ចំនួន​ធំ សុទ្ធតែ​ធ្លាប់​ជួប​បទពិសោធ​អាថ៌កំបាំង​នេះ  ភាគច្រើន​ឆ្ងល់ ហេតុអីបានជាអ៊ីចឹង? ប៉ុន្តែភាគតិច​ណាស់​បាន​ដឹង​ការ​ពិត។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងលើក​ឡើង ក៏​ដូច​ជា​ពន្យល់គ្នា​យើង ពាក់ព័ន្ធអាថ៌កំបាំង​មួយ​ចំនួន របស់លិង្គប្រុសៗ​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

១- បាញ់នោមហើយ តែ​នៅសល់​ ១-២ ដំណក់ប្រឡាក់ខោទៀត ដោយ​សារ​ក្បាលលិង្គមាន​បញ្ហាមែនក៏អី?

តាម​ពិត​ទៅ ​បញ្ហា​មួយ​នេះ​ មិន​មែន​ជា​រឿង​ធំដុំអី​ទេ ដោយ​សារ​តែ​រន្ធ​បង្ហូរ​ទឹក​នោម​ចេញ​​ពី​ប្លោក​នោម មក​កាន់​ចុង​លិង្គ​យើង គឺ​មាន​រាង​ជា​អក្សរ U ផ្កាប់​ចុះ​ក្រោម ហេតុ​នេះ​​ជា​រឿង​ធម្មតា ទឹក​នោម ១-២ ​ដំណក់​ ដក់​ក្នុង​បំពង់​​​រាង​អក្សរ U បន្ទាប់​ពីនោម​រួច បាន​ក្លាយ​​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទឹក​នោម​នៅ​សល់ ហូរ​មក​ប្រឡាក់​ខោបែប​នេះ​ឯង។

២- ម៉េច​បាន​ដល់​ចំណុច​កំពូល​យូរហើយ នៅ​តែ​មាន​ទឹកកាមហូរមកទៀត?

ទឹក​កាមគឺ​​ហូរ​កាត់​បំពង់​​រាង​អក្សរ​ U ​ដូច​គ្នា ហើយ​ដោយ​សារ​ទឹក​កាម មាន​សភាព​ខាប់​ជាង​ទឹកនោម ហេតុ​នេះ ​ទើប​មាន​ទឹក​កាម​ខ្លះ​ហូរ​មក​យឺត ប្រមាណ​ ២-៣ ​នាទី​បន្ទាប់​ពីឡើង​ឋានសួគ៌​រួច។

៣- ម៉េច​បាន​ជា​គ្រប់​ពេល​លិង្គត្រូវទឹក ស្រាប់​តែ​រួញអ៊ីចឹង?

មូល​ហេតុ​នៅ​ពី​ក្រោយរឿងលិង្គ​​ប្រុសៗឆាប់​​រួញ​ពេល​ត្រូវទឹក ជាង​ពេល​​ត្រូវ​ខ្យល់​ត្រជាក់ ជា​ការ​ពិត មិន​អាច​បំភ្លៃ​បាន ព្រោះ​ថង់​ពង​ស្វាស​ប្រុសៗ ដែល​នៅ​ខាង​ក្រៅ​ដង​ខ្លួន ​ត្រូវ​ការ​សីតុណ្ហភាព​ក្នុង​កម្រិត​មួយ​ជាក់​លាក់ ដើម្បីដំណើរ​ការ​មុខ​ងារ​​បាន​ធម្មតា ហើយ​នៅ​ពេល​ត្រជាក់​ថង់​ពង​ស្វាស រួម​ទាំង​លិង្គ និង​រួញ​ខិត​មក​ជិត​ដង​ខ្លួន ចំណែក​ពេល​ក្ដៅ ពង​ស្វាស​ជា​មួយ​លិង្គ នឹង​យា​ចេញ​ពី​ដង​ខ្លួនវិញ។

៤- ហេតុអី​លិង្គ​ប្រុសៗ​រឹង​ខ្លាំង​នៅ​ពេល​ព្រឹក?

លិង្គ​ឡើង​រឹង​ខ្លាំង​នៅ​ពេល​ព្រឹក គឺ​ដោយ​សារ​ពេល​ព្រឹក ជា​ពេល​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ឡើង​ខ្ពស់​បំផុត ​ជា​ហេតុ​ធ្វើ​ឲ្យ​អាអូន​តូច​ខ្លាំង​ឡើង​រឹង ដែល​ចំណុច​នេះ ត្រូវ​អ្នក​វិទ្យាសាស្ត្រ​ ជឿ​ជាក់​យ៉ាង​មុត​មាំ លើ​កម្រិត​អ័រម៉ូន​ភេទ​ប្រុសៗ ​តេស្តូស្តេរ៉ូន ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត ជាសមត្ថភាព​ផ្លូវ​ភេទ​ប្រុសៗ មាន​ន័យ​ថា​ លិង្គ​ប្រុសៗ ​អាច​ឡើង​រឹង​បាន ទោះ​បី​ជា​មិន​មាន​អ្វី​មក​ភ្ញោច​ក៏​ដោយ។

៥- ហេតុអី​ប្រុសៗ​ភាគ​ច្រើន​ចាញ់​បោក​យល់​សប្ដិ (​ហៀរ​ទឹក​កាម​ដោយ​មិន​ដឹង​ខ្លួន)?

គ្រាន់​តែ​យល់​សុបិន​ ស្រាប់​តែ​សើម​ខោទាំង​មិន​ដឹង​ខ្លួន ដែល​យើង​ប្រុសៗ​ចូល​ចិត្ត​និយាយ​លេង​សើច “ចាញ់​បោក​យល់​សប្តិ’ ​អាច​បណ្ដាល​មក​ពី​ការ​​កើន​ឡើងកម្រិត​អ័រម៉ូន តេស្តូស្តេរ៉ូន ដែល​អ័រម៉ូន​នេះ​ អាច​កើន​ឡើង​ខ្លាំងនៅ​ពេលយើង​​កំពុង​គេង។ អំឡុង​ពេល​ប្រុសៗ​​​កំពុង​​ពេញ​វ័យ ក៏​ជា​ពេល​អ័រម៉ូន​តេស្តូស្តេរ៉ូន​កើន​ឡើង​ខ្លាំង ធ្វើ​ឲ្យងាយ​ចាញ់​បោក​យល់​សប្តិ ​សើម​ខោ​ញឹក​ញាប់​ ជាង​មនុស្ស​ចាស់ទៅ​ទៀត។

សុខភាពផ្លួវភេទ Hello គ្រូពេទ្យ

៦- ម៉េច​ពេលខ្លះទឹកនោមបាញ់មកមិនត្រង់ចំគោល​ដៅ​អ៊ីចឹង?

លំហូរ​​ទឹក​នោម ​បាញ់​ចេញ​មក​អាច​ខុស​ទិស បណ្ដាល​មក​ពីស្ថានភាព​មួយ​ចំនួន ដូចជា ​ក្រោយ​ពេល​រួម​ភេទ បន្ទាប់​ពី​សម្រេច​កាម​រួច ឬ​នៅ​ពេល​ព្រឹក បន្ទាប់​ពី​រួម​ភេទនៅ​ពេល​​យប់ ឬ​អំឡុង​​គេង​លក់។ ប៉ុន្តែយើង​​នៅ​តែ​មាន​បញ្ហា​នេះ ​រយៈ​ពេល​យូរ អាច​ជា​សញ្ញា​​ជាលិកា​ មាន​ស្នាម បន្ទាប់​ពី​​កើត​ជំងឺ​កាម​រោគ។

អត្ថបទពាក់ព័ន្ធ៖

  • រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ
  • ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ

៧- ម៉េច​លិង្គ​ប្រុសៗ​ខ្លះឡើង​ធំឡើងមាន​សម្រើប ខ្លះ​បែរ​ជា​នៅ​ដដែល?

រឿង​នេះ គ្មាន​​អ្វី​ខុស​ប្លែក​ទេ ហើយ​ជា​ធម្មតា​ក៏​មិន​ពាក់​ព័ន្ធ​​បញ្ហា​សុខភាព​ដែរ វា​គ្រាន់​តែ​អាច​បណ្តាល​មក​ពី​កត្តា​ហ្សែន​យើង​ម្នាក់ៗ ខុសៗគ្នា​ប៉ុណ្ណោះ។

៨- ម៉េច​បាន​ពណ៌ទឹកនោមលឿង ខុសពីពណ៌អាហារ និងទឹកយើង​បាន​ញ៉ាំ?

ក្នុង​ទឹក​នោម​ មាន​ផ្ទុក​សារធាតុ​គីមី​ ឈ្មោះ យូរ៉ូប៊ីលីន (Urobilin) ដែលជាសារធាតុ​ ​ធ្វើ​ឲ្យ​ទឹក​នោម​ឡើង​ពណ៌លឿង។

៩- ម៉េច​ពេល​ខ្លះ​ចង់ឲ្យ​លិង្គឡើង​រឹង​ពិបាក​បែប​នេះ?​

បញ្ហា​ពិបាក​ធ្វើ​លិង្គឡើង​រឹង នៅ​ពេល​ខ្លះ ​អាចបណ្តាល​មក​ពី​បញ្ហា​​ស្ត្រេសខ្លាំង។ ពេល​ខ្លះ​ ក៏​​មិន​មែន​ជា​រឿង​ធំ​ដុំ ​​ចាំ​បាច់ត្រូវ​ ប្រើការ​ព្យាបាល​បែប​វេជ្ជសាស្ត្រ​នោះ​ដែរ។ ប៉ុន្តែ​បើប្រុសៗ ​ចង់​ប្រាកដ​ឲ្យ​បាន​ច្បាស់ ​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ ១-២ ដង/ឆ្នាំ ដើម្បី​ដឹង​ថា លិង្គ​យើង អាច​ដំណើរ​ការ​ប្រក្រតី មិន​មាន​បញ្ហា​សុខភាព​ណា​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភឡើយ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Weird Things Your Penis Does. http://www.menshealth.com/health/penis-mysteries Accessed January 28, 2017

17 Mind-Blowing Facts About Penises That Will Make You Re-Think Everything . http://thoughtcatalog.com/rachel-hodin/2013/10/17-mindblowing-facts-about-penises-that-will-make-you-rethink-everything/ Accessed January 28, 2017

Manhood Mysteries: 8 Weird Things Your Penis Does. http://www.tinzwei.com/2016/05/manhood-mysteries-8-weird-things-your.html#yCQfTCibdRbk3vjj.99

Accessed January 28, 2017

កំណែ​ប្រែបច្ចុប្បន្ន

31/07/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម