backup og meta

ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ

ប្តីប្រពន្ធជាប់សាច់ញាតិនឹងគ្នា នោះកូនកើតមកអាចប្រឈមនឹងបញ្ហាទាំងនេះ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ពី​ការ​និយាយ​តៗ​គ្នា​ថា កាលណា​​ប្តី​​ប្រពន្ធ​មាន​ជាប់​សាច់​​ឈាម​នឹង​គ្នា កាលណា​មាន​​កូន កូនកើត​មក​មិន​សូវ​ឆ្លាត ដូច​ជា​ប្តី​ប្រពន្ធ​ដែល​មិន​​ជាប់​សាច់​ឈាម​នឹង​គ្នា​នោះ​ទេ។ បើ​តាម​ក្បួន​វេជ្ជសាស្ត្រ​វិញ តើ​ពិត​ជា​អ៊ីចឹង​មែន​អត់?

ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​មក​ពី​ប្រទេស បារាំង បកស្រាយ​ថា ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​គ្នា កើត​កូន​មក​ពាក់ព័ន្ធ​នឹង​ជំងឺ​តំណពូជ​ច្រើន​ជាង បញ្ញា​ស្មារតី ឆ្លាត ឬ​មិន​ឆ្លាត។ លោកស្រី​វេជ្ជបណ្ឌិត​ថា កាលណា​ប្តី​ប្រពន្ធ​មាន​សាច់​ឈាម​ជាប់​គ្នា ឬ​ជិត​គ្នា​ពេក មាន​ន័យ​ថា​ប្តី​ប្រពន្ធ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា នោះ​កូន​កើត​មក​ប្រឈម​នឹង​ជំងឺ​តំណពូជ​ច្រើន មានដូចជា ជំងឺគ្រាប់ឈាមក្រហម ខ្សោយប្រាជ្ញា ជំងឺ​អេពីលិបស៊ី ដោនសីនដ្រោម ជាដើម។

‘ អ៊ីចឹង​បាន​គេ​តែង​តែ​សួរ​ដែរ គាត់​បង​ប្អូន​គ្នា​ឬ​អត់? កាលណា​ជាប់​សាច់​ឈាម​គ្នា អាច​ប្រឈម​មុខ​នឹង​ជំងឺ​តំណពូជ​ច្រើន ពី​ជីដូន​ជីតា ឪពុក​ម្តាយ មាន​ជំងឺ​អី នោះ​កូន​​នឹង​មាន​ជំងឺ​ហ្នឹង​ដែរ កាលណា​បែក​មែក​ឆ្ងាយៗ គឺសំដៅ​ទៅ​លើ​មែក​ធាង​គ្រួសារ នោះ​អត្រា​កើត​ជំងឺ​តំណ​ពូជ​ក៏តិចដែរ’

អត្ថបទពាក់ព័ន្ធ៖ 

វេជ្ជបណ្ឌិត ទី សុវណ្ណរដ្
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រមកពីប្រទេសបារាំង

ដើម្បី​បង្ការ​បញ្ហា​ទាំង​អស់​ខាងលើ​នេះ បើ​អាច​ចៀស​បាន យើង​មិន​គួរ​រៀបការ​ជាមួយ​សាច់ញាតិ​នោះ​ទេ មិន​ថា​ជាប់​​សាច់​​ញាតិ​​ខាង​ម្តាយ ឬ​ឪពុក​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/09/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម