backup og meta

មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ

មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ

កាល​ណា​មេ​ជីវិត​ប្រុស​មាន​​ចំនួន​គ្រប់​គ្រាន់ គុណភាព​ល្អ នោះ​ឆាប់​ងាយ​មាន​កូន ការ​បង្ក​កំណើតកូន​ក៏​ល្អ។ នៅ​ពេល​និយាយ​ដល់​គុណភាព​មេ​ជីវិត ដំបូង​បំផុត​យើង​ត្រូវ​គិតគូរ​ពី​ចំណី​អាហារ​មុន​គេ ខណៈ​អាហារ​មួយ​ចំនួន​ញ៉ាំ​ទៅ​មាន​សុខភាព​ល្អ ការ​បញ្ចេញ​មេ​ជីវិត-ការ​បង្ក​កំណើត មាន​គុណភាព​ល្អ ឯ​អាហារ​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មេ​ជីវិត។

តើ​អាហារ​ណា​ខ្លះ ញ៉ាំ​ទៅ​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត គួរ​ឲ្យ​ចៀសវាង?

១- បារី

ជក់​បារី​ អាច​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​ខូច​ខាត និង​មាន​ចំនួន​តិច​តួច មិន​អាច​បង្ក​កំណើត​បាន ធ្វើ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​រ៉ាឌីកាល់​សេរី​ នៅ​ក្នុង​ទឹក​កាម អាច​បណ្តាល​ឲ្យ​មាន​ការ​បែង​ជា​បំណែក​នៃ DNA មេជីវិត​ឈ្មោល មេ​ជីវិត​ឈ្មោល​លែង​មាន​ចលនា ក៏​ជា​មូលហេតុ​អាច​ធ្វើ​ឲ្យ​គ្មាន​​កូន។

អត្ថបទពាក់ព័ន្ធ៖ ប្រុសៗជក់បារី អាចប៉ះពាល់មេជីវិត ពិបាកយកកូន

២- គ្រឿងស្រវឹង

ទម្លាប់​អាក្រក់​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ នឹង​ធ្វើ​ឲ្យ​បរិមាណ និង​គុណភាព​មេ​ជីវិត​ឈ្មោល​ធ្លាក់​ចុះ ​ក៏​ដូចជា​ធ្វើ​ឲ្យ​កោសិកា​មេ​ជីវិត​ផលិត​មិន​បាន​ល្អ​សម្រាប់​បង្ក​កំណើត។ បើ​​មិន​អាច​​ផ្ដាច់​បានទេ ប្រុសៗ​គួរ​​ផឹក​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ។

៣- ភេសជ្ជៈ​ផ្អែមៗ

ភេសជ្ជៈ​ផ្អែមៗ ពិសេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មេ​ជីវិត ប៉ះពាល់​ដល់​ការ​បង្ក​កំណើត ដូច្នេះ​ដើម្បី​ឲ្យ​ការ​ត្រៀម​លក្ខណៈ​យក​​កូន​មាន​សុវត្ថិភាព កុំឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ប្រុសៗ​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពពួក​ភេសជ្ជៈ​ផ្អែមៗ​ឲ្យ​បាន​ច្រើន ជំនួស​មក​វិញ​នូវ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ញុំា​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។

៣- អាហារ​កំប៉ុង

អាហារ​កំប៉ុង​ ភាគ​ច្រើន​បាន​វេច​ខ្ចប់​ដោយ​ប្លាស្ទិក មាន​ផ្ទុក​សារធាតុ Bisphenol-A ដែល​ជា​សារធាតុ​គីមី​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អ័រម៉ូន និង​ប៉ះ​ពាល់​ដល់​សុខ​ភាព​មេ​ជីវិត​ឈ្មោល​ប្រុសៗ។ ដើម្បី​ចៀស​ចេញ​​ពី​បញ្ហា​នេះ​ ​ប្រុសៗ​អាច​ញ៉ាំ​អាហារ​​វេច​ខ្ចប់​ដោយ​កែវ។

៤- ខ្លាញ់​ឆ្អែត

ខ្លាញ់​ឆ្អែត​នៅ​ក្នុង​សាច់​ជ្រូក​បី​ជាន់ (Bacon) សាច់​ក្រក ប័រ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​សុខ​ភាព​មេ​ជីវិត​ឈ្មោល​​ថយ​ចុះ។

៥- កាហ្វេអ៊ីន

ការ​ញ៉ាំ​កាហ្វេ​​ច្រើន​ពេក លើស​​ពី ​២ ពែង/ថ្ងៃ អាច​បំផ្លាញ​មេ​ជីវិត​ឈ្មោល ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​មុខងារ​បន្តពូជ​របស់​បុរស។

ដើម្បី​បង្កើន​គុណភាព​មេ​ជីវិត គួរ​ញ៉ាំ​អង្ករ​សម្រូប ​បន្លែ​បៃតង ផ្លែឈើ​ស្រស់ និង​គ្រាប់​ធញ្ញជាតិ ប្រសើរ​ជាង​ជក់​បារី ផឹក​ស្រា កាហ្វេ តែ ឬ​អាហារ​កំប៉ុង​មាន​គីមី​ច្រើន​លើស​លប់ គ្មាន​ប្រយោជន៍ ហើយ​អាច​ប៉ះពាល់​សុខភាព​ទៀត។

អត្ថបទពាក់ព័ន្ធ៖ មេ​ជីវិត​ប្រុសៗ​បញ្ចេញ​ម្តងៗ​ មិន​ចេះ​តិច​ទេ តើ​វាអាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ?

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ari


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម