មានមតិខ្លះលើកឡើងថា រួមភេទពេលមករដូវពុំមានសុវត្ថិភាពទេ ប្រឡាក់ប្រឡូសងាយនឹងឆ្លងមេរោគ ឯមួយចំនួនទៀតថា ពេលមករដូវ យើងអាចរួមភេទបានធម្មតា អាស្រ័យទៅលើចិត្តយើងចង់ ឬមិនចង់។
ឆ្លើយតបទៅនឹងមតិលើកឡើងខាងលើ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្ម គ្លីនិក រ៉ាក់ ថា នៅក្នុងវិទ្យាសាស្ត្រ មិនបានឲ្យតមរួមភេទពេលមករដូវនោះទេ អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់ស្ត្រី និងដៃគូ តើអាចទទួលយកបានឬអត់ និងទៅតាមលក្ខខណ្ឌសុខភាព តើមានការករោគទេ។
ប៉ុន្តែស្ត្រីខ្លួនឯង ប្រសិនបើមិនច្បាស់លាស់ថា ខ្លួនយើងមានការករោគនៅទ្វារមាសអីអត់ ឬដៃគូរបស់យើងមានមេរោគដែរអត់ យើងមិនគួររួមភេទក្នុងពេលកំពុងមករដូវនោះទេ។ លោកស្រីវេជ្ជបណ្ឌិតថា ក្នុងករណីមិនច្បាស់ ការរួមភេទពេលមករដូវកាន់តែងាយស្រួលបង្កលក្ខណៈឲ្យមេរោគឆ្លងទៅដៃគូម្នាក់ៗ ប្រសិនបើដៃគូណាមួយមានមេរោគ។
- នេះ បច្ចេកទេសឡើងឋានសួគ៌ ប៉ះចំថ្ងៃមករដូវម្ដងៗ
- ទម្លាយមូលហេតុនាំឲ្យស្រីៗយើងឧស្សាហ៍រមាស់នៅកន្លែងសម្ងាត់

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]