backup og meta

ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស

ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស

ស្រីៗគ្នាយើង​គ្មាន​នរណា​​ម្នាក់​អាច​ចៀស​ផុត​ជំងឺ​ផ្សិតក្នុង​ទ្វារ​មាស​ទេ យ៉ាង​ហោច​ណាស់ ក៏​ធ្លាប់​កើត​មាន​ម្តង​ក្នុង​មួយ​ជីវិត​ដែរ។ ប៉ុន្តែ​ចំពោះ​គ្នា​យើងចូល​ចិត្ត​ស្លៀក​ខោ​រឹបៗ ពិសេស​ខោក្នុងរឹប​ខ្លាំង អាច​នឹង​ប្រឈម​ជំងឺ​ផ្សិត​នៅ​ទ្វារ​មាស​ ច្រើនជាង​គ្នា​យើង​ចូល​ចិត្ត​ស្លៀក​ខោ​រលុងៗ។ មាន​ដឹង​អត់! ជំងឺ​ផ្សិត​ក្នុង​ទ្វារ​មាសជាអ្វី​ឲ្យ​ប្រាកដ? រោគ​សញ្ញា​ម៉េច​ខ្លះ? ការពារ​ដោយ​វិធី​ណា? បើ​ចង់​ដឹង “Hello គ្រូពេទ្យ’ នឹង​បញ្ជាក់​លម្អិត​ក្នុង​អត្ថបទ​នេះ។

១- ស្លៀកខោ ខោក្នុងរឹបខ្លាំង អាចបណ្ដាលឲ្យកើតជំងឺ​ផ្សិតក្នុងទ្វារមាស

មេរោគ​ផ្សិត​ក្នុង​​ទ្វារ​មាស​ មិនមែន​ជា​ជំងឺកាម​រោគ​នោះ​ទេ ព្រោះ​ក្នុង​ទ្វារ​មាសស្រីៗ ​​មាន​ទាំង​បាក់​តេរី​ល្អ និ​ងបាក់​តេរី​មិន​ល្អ ហើយ​បាក់​តេរី​ទាំង​ពីរ​ប្រភេទ​នេះ​ គឺ​ត្រូវ​មាន​ចំនួន​ស្មើ​គ្នា។ ស្រីៗ​ភាគ​ច្រើន​ឆ្លងផ្សិត​ក្នុង​ទ្វារ​មាស ​បណ្ដាល​មក​ពី​ផ្សិត​ឈ្មោះ​ថា Candida albicans   មេរោគ Candida ឬ​ Yeast។ នៅ​ពេល​មេរោគ​ផ្សិត​មាន​ក្នុង​ទ្វារ​មាស​ច្រើន​ពេក គ្នា​យើង​នឹង​កើត​ចេញ​ជាជំងឺ​​​ផ្សិតក្នុង​ទ្វារ​មាស​នេះ​តែ​ម្តង។

ការ​ស្លៀក​ខោ​ក្នុង​ មិន​មែនផលិត​​ពី​កប្បាស ខោក្នុង​កខ្វក់ និង​តឹង​ពេក​ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​​ផ្សិត Candida ​ដុះ​លូត​លាស់កាន់​តែ​ច្រើន។ ខោ​ទ្រនាប់​ទាំង​នោះ​ គឺបាន​​ទប់​កម្ដៅ និង​ជាតិ​សំណើម ​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ ជាហេតុ​បង្ក​ឲ្យ​​បរិស្ថានតំបន់​ទ្វារ​កាន់​តែ​​ល្អសម្រាប់​ឲ្យ​ពពួកផ្សិត Candida បង្កើត​កូន​ចៅ​ឥត​ឈប់​ឈរ។

២- មូលហេតុផ្សេងទៀតបណ្ដាលកើត​ជំងឺ​ផ្សិតក្នុង​ទ្វារ​មាស

ស្រីៗ ​នឹងកាន់​តែ​​ប្រឈម​ខ្ពស់​ជា​មួយជំងឺ​ផ្សិតក្នុង​ទ្វារ​មាស ​បើ​យើង​ក​មាន​បញ្ហា​មួយសុខភាព​​ចំនួន​ ដូច​ជា៖

– អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​មិន​អាច​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​បាន

– កំពុង​មាន​ផ្ទៃ​ពោះ។

– លើស​ទម្ងន់ ឬ​ធាតុ​ខ្លាំង​ពេក។

– ​ប្រើ​ប្រាស់​ថ្នាំ​​គ្រាប់​ពន្យារ​កំណើត ​មាន​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​ខ្ពស់។

– ប្រព័ន្ធ​ការ​ពារឮ​ចុះ​ខ្សោយ ដោយ​សារ​ជំងឺ​​ណា​មួយ ពិសេស​​ជំងឺអេដស៍។

– ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ជា​ប្រចាំ ពិសេស​ថ្នាំ​ផ្សះ​ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តុល្យ​ភាព​​បាក់​តេរី​ល្អ​ក្នុង​ទ្វារ​មាស។

– ស្រ្តេស​ច្រើន។

– គេង​មិន​គ្រប់​គ្រាន់។

– កំពុង​មក​រដូវ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • មូលហេតុអ្វីខ្លះនាំឲ្យស្រីៗធ្លាក់សខុសប្រក្រតី គួរឲ្យភ័យអត់?
  • បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!

៣- តើរោគសញ្ញារបស់វាមានអ្វីខ្លះ?

ពេល​យើង​មាន​ជំងឺ​​ផ្សិត​ក្នុង​ទ្វារ​មាស ​នឹងប្រទះ​រោគ​សញ្ញា​​មួយ​ចំនួន​ ​ដូច​ជា៖

– មាន​អារម្មណ៍​រមាស់​នៅ​​តំបន់​ជុំ​វិញ​ទ្វារ​មាស។

– មាន​ធ្លាក់​ស​ខុស​ពី​ប្រក្រតី អាច​មាន​លាយ​ទឹកពណ៌​ស ក្រាស់ និង​ស្អិត។ តែស​ធ្លាក់​មក មិន​ធំ​ក្លិន​ស្អុយ​នោះ​ទេ។

– ឈឺ​ចាប់​ពេល​នោម។

– ទ្វារ​មាស​ឡើង​ក្រហម ហើម និង​ក្រហាយ។

– ឈឺ​ទ្វារ​មាស​ពេល​រួម​ភេទ។

រោគ​សញ្ញា​រៀប​រាប់​ខាង​លើ​ គឺ​ចាប់​ផ្ដើម​ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់ នៅ​ពេល​គ្នា​យើង​មាន​ជំងឺ មិន​បាន​ស្វែង​រក​ការ​ព្យាបាល​ត្រឹម​ត្រូវ។

៤- គួរ​ធ្វើ​ម៉េច​កុំ​ឲ្យ​កើត​ជំងឺ​ផ្សិត​ក្នុង​ទ្វារ​មាស​ដោយសារ​ស្លៀក​ខោ​ក្នុង?

វិធី​ល្អ​ជាង​គេ គឺ​ស្លៀក​សំពត់​មិន​ចាំ​បាច់​ស្លៀក​ខោ​ក្នុង​ទេ តែបើ​យើង​មាន​អារម្មណ៍​អៀន​ខ្មាស់ ​អាច​បន្ត​ស្លៀក​ខោបាន​ តែ​​គួរ​ជ្រើស​យក​ប្រភេទ​ខោ​មិន​ជ្រលក់​ពណ៌ ឬ​ខោផលិត​ពី​​កប្បាសដែល​មិន​មាន​សារធាតុ​ធ្វើ​ឲ្យស​។ ហើយ​គួរ​តែ​ជ្រើស​យក​ខោ​ក្នុង អាច​ងាយ​ស្រួល​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ មិន​ត្រូវ​ស្លៀក​ខោ​ក្នុង​តឹង​ពេក ឬ​ខោ​ជើង​វែង និង​ខោ​ខៅ​ប៊យ​ដូច​គ្នា។ ប្រភេទ​ខោ​ទាំង​អស់​នោះ ​ធ្វើ​ឲ្យ​មាន​រកាំ បង្កើនកម្តៅ និង​ទប់​មិន​ឲ្យ​ជាតិ​សំណើម​ ចេញ​ពី​ក្នុង​តំបន់​ជុំ​វិញ​ទ្វារ​មាស​បាន។

ត្រូវ​ប្ដូរ​ខោ​ឲ្យ​បាន​ជា​ប្រចាំ អាច​ប្ដូរ​ ១-២ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​អាច​គេង​យប់​មិន​ស្លៀក​ខោ​ក្នុង​ ​កាន់​តែ​ប្រសើរ។ ត្រូវ​បោក​សម្អាត និង​ហាល​ខោ​ក្នុង​​ក្រោម​ពន្លឺ​ថ្ងៃឲ្យ​បាន​ត្រឹម​ត្រូវ។ បើមិន​អាច​ហាលក្រោម​ថ្ងៃ​បាន​ទេ គួរ​យក​​មក​អ៊ុត​សិន ​មុន​នឹង​ស្លៀក។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal yeast infection. https://www.womenshealth.gov/publications/our-publications/fact-sheet/vaginal-yeast-infections.html. Accessed February 26, 2017.

Vaginal yeast infection. https://medlineplus.gov/ency/article/001511.htm. Accessed February 26, 2017.

What is a Yeast Infection?. https://www.health.ny.gov/publications/3833/. Accessed February 26, 2017.

Vaginal Yeast Infections – Women’s Health Guide. http://www.publichealth.va.gov/infectiondontpassiton/womens-health-guide/vaginal-yeast-infections.asp. Accessed February 26, 2017.

CAUSES OF YEAST INFECTIONS. https://msu.edu/~eisthen/yeast/causes.html. Accessed February 26, 2017.

កំណែ​ប្រែបច្ចុប្បន្ន

25/10/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម