សម្រាប់នារីពេញវ័យត្រូវទទួលបានការអប់រំផ្នែកសុខភាពផ្លូវភេទឲ្យមានភាពប្រសើរសិន ទើបអាចថែរក្សាតំបន់សម្ងាត់ខ្លួនឯងបានល្អ។ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិករ៉ាក់។
លោកស្រីបន្តទៀតថា ម៉ាក់ៗ គឺជាគ្រូដ៏ល្អដែលគួរបង្រៀនកូនពីចំណេះដឹង និងអនាម័យផ្លូវភេទជាពិសេសពេលមករដូវដំបូង។ នាយិកាសេវាកម្មគ្លីនិករ៉ាក់ បានបន្តទៀតថា មានក្មេងស្រីនៅតាមជនបទខ្លះដែលទើបពេញវ័យ ពេលមករដូវបែរជាមិនដឹង ហើយយករបស់ ឬកំណាត់មិនល្អទៅទ្រាប់ អាចបណ្ដាលឲ្យមានមេរោគឆ្លងបាន។
វេជ្ជបណ្ឌិតរូបនោះក៏បានបន្តទៀតថា អ្នកខ្លះពេលមកបែរជាភិតភ័យអង្គុយយំ ដោយគ្មានអ្វីមកទ្រាប់ នាំឲ្យឈាមហូរប្រឡាក់សម្លៀកបំពាក់ ដែលបញ្ហាទាំងនេះព្រោះតែគ្នាមិនទទួលបានការអប់រំណាមួយទាក់ទិននឹងរដូវនេះឯង។ ម៉ាក់ៗមិនគួរអៀន ឬលាក់លៀមពីរឿងនេះទៀតទេ ព្រោះមានក្មេងស្រីជាច្រើនមានបញ្ហារលាក និងឆ្លងរោគ ពេលមករដូវព្រោះមិនបានថែរក្សាអនាម័យផ្លាស់ប្ដូរសំឡី ឬយកកំណាត់ផ្សេងៗមកទ្រាប់ទៅវិញ។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗមានកូនស្រីតូចៗ ប្រយ័ត្នមានបញ្ហាមួយនេះដូចមនុស្សធំ
មួយវិញទៀត គួរតែតាមដាន និងសាកសួរពីអាការៈក្នុងខ្លួនកូនផ្សេងៗ ព្រោះកូនអាចឈឺចុកចាប់ ហើយប្រើប្រាស់ថ្នាំ ឬរបស់អ្វីមួយដែលប៉ះពាល់ទៅដល់សុខភាពរាងកាយទាំងមូល។ ជាចុងក្រោយវេជ្ជបណ្ឌិត ពឹង ជុតិមា ណែនាំឲ្យម៉ាក់ៗ បង្រៀនកូនតាំងពីក្មេងៗទៅ។
[embed-health-tool-ovulation]