backup og meta

ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ?

ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ?

ធ្លាក់ស មាន ២ សណ្ឋាន​ផ្សេង​គ្នា គឺ​ការ​ធ្លាក់​ស​ធម្មតា​បែប​ធម្មជាតិ និង​ការ​ធ្លាក់​ស​មាន​ជំងឺ។ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិករ៉ាក់ នឹង​ពន្យល់​លម្អិត​អំពី​សណ្ឋាន​នៃ​​ការ​ធ្លាក់​ស​ខុស​ប្រកតី ដែល​ភាសា​ពេទ្យ​ហៅ​ថា ធ្លាក់​ស​មាន​ជំងឺ និង​វិធី​បង្ការ។

១- សណ្ឋាន​នៃ​ការ​ធ្លាក់​ស​មាន​ជំងឺ

ធ្លាក់​ស​មាន​ជំងឺ ខុស​គ្នា​ពី​ការ​ធ្លាក់​ស​ធម្មតា ដែល​ការ​ធ្លាក់​ស​នេះ​បណ្តាល​មក​ពី​កង្វះ​អនាម័យ បង្ក​ដោយ​ពពួក​បាត់​តេរី ​ផ្សិត ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​តាម​រយៈ​ការ​រួមភេទ ការ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​យូរ ឬ​ប្រើ​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស​ដែល​មាន​កម្រិត Hp ខ្ពស់​ញឹក​ញាប់់។ យើង​អាច​សម្គាល់​សណ្ឋាន​នៃ​ការ​ធ្លាក់​ស​មាន​ជំងឺ តាម​រយៈ​ចំណុច​ខាង​ក្រោម​នេះ៖

– ធ្លាក់ស មាន​ពណ៌​លឿង ឬ​បៃតង សភាព​ដូច​ខ្ទុះ

– ធ្លាក់​ស​ច្រើន ពពុះ ឬ​កក​ដុំៗ ស្អិត

– មាន​ធំ​ក្លិន​ស្អុយ ឬ​ឆ្អាប

– ធ្លាក់​ស មាន​រមាស់

– ទ្វារមាស​ឡើង​ក្តៅ ឬ​ហើម។

២- ផល​ប៉ះពាល់​នៃ​ការ​ធ្លាក់​ស​មាន​ជំងឺ

ស្រីៗ​គ្នា​យើង​ដែល​សញ្ញា​ធ្លាក់​ស​ខុស​ប្រក្រតី​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល ការ​បណ្តែត​បណ្តោយ ទុក​យូរ​អាច​ឲ្យ​រលាក​អាង​ត្រគាក មាន​ខ្ទុះ ឈាន​ទៅ​រលាក​ដៃ​ស្បូន។

អត្ថបទពាក់ព័ន្ធ៖

៣- វិធី​បង្ការ​ធ្លាក់​ស​មាន​ជំងឺ

– អនាម័យ​ខ្លួន​ប្រាណ-ទ្វារមាស ដោយ​លាង​សម្អាត​ជាមួយ​សាប៊ូ​ស្រាលៗ និង​ទឹក​ក្ដៅ​ឧណ្ហៗ

– លាង​សម្អាត​ប្រដាប់​ភេទ​ពី​មុខ​ទៅ​ក្រោយ រាល់​ពេល​បន្ទោរ​បង់ ឬ​រួមភេទ

– មិន​ត្រូវ​លូក​លាង​ទ្វារមាស​​ជាមួយ​នឹង​ទឹក​ថ្នាំ​ផ្តេសផ្តាស

– ចៀស​វាង​ប្រើ​គ្រឿង​សម្អាង​មាន​ក្លិន ឬ​ម្សៅ​ជូត​សម្អាត​ទ្វារមាស

– ចៀសវាង​ការ​មាន​ដៃគូ​ច្រើន

– មិន​ត្រូវ​ស្លៀក​ខោ​រឹប​ខ្លាំង​ពេក

– ត្រូវ​ស្លៀក​ខោ​ទ្រនាប់​ផលិត​ពី​កប្បាស

– ត្រូវ​ផ្លាស់​ប្តូរ​ខោ​ក្នុង​រាល់ថ្ងៃ និង​បោក​គក់ ហាល​ឲ្យ​ត្រូវ​ពន្លឺថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម