backup og meta

សម្រាលកូនរួច ពេលណាមករដូវវិញ? បើមិនទាន់មានរដូវ រួមភេទអាចមានកូនទេ?

សម្រាលកូនរួច ពេលណាមករដូវវិញ? បើមិនទាន់មានរដូវ រួមភេទអាចមានកូនទេ?

ក្រោយ​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ នៃ​ការ​បំបៅ​ដោះ​កូន។ ទោះ​ជា​មិន​ទាន់​មក​រដូវ​ក៏​ដោយ តែ​ការ​រួម​ភេទ​ពេល​នេះ​ពុំ​មាន​សុវត្ថិភាព​នោះ​ទេ បើ​ពុំ​ការពារ អាច​មាន​កូន​មិន​ខាន នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក អ៊ូង មុនីរស្មី

លោក​ស្រី​ថា ស្រ្តី​ដែល​បំបៅ​ដោះ​កូន​តែ​មួយ​មុខ ដោយ​បំបៅ​ញឹក​ញាប់ រយៈ​ពេល​យូរ នោះ​អាច​ពន្យារ​ការ​មក​រដូវ​វិញ​កាន់​តែ​យូរ។ “ម៉ាក់ៗ​ខ្លះ​សម្រាល​កូន​៦​ខែ ១​ឆ្នាំ​អី ក៏​មិន​ទាន់​មក​រដូវ​វិញ​ដែរ ទោះ​មិន​ទាន់​មាន​រដូវ​មែន តែ​រួម​ភេទ​ពេល​ហ្នឹង​អាច​មាន​កូន​គ្រប់​ពេល គ្រាន់​តែ​ភាគរយ​នៃ​ការ​មាន​កូន​នោះ​តិច​ប៉ុណ្ណោះ’

ទោះ​ជា​ភាគរយ​នៃ​ការ​មាន​កូន​តិច​តួច​ពិត​មែន តែ​ដើម្បី​បង្ការ​ការ​មាន​ផ្ទៃ​ពោះ​ញឹក​ពេក ឬ​ការ​មាន​កូន​ដោយ​ចៃដន្យ គ្រូពេទ្យ​ផ្នែក​សម្ភព​រូប​នេះ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ជ្រើស​រើស​យក​វិធី​ពន្យារ​កំណើត​តាម​រយៈ​ការ​បំបៅ​ដោះ​កូន​នោះ​ទេ។

ឆ្លើយ​នឹង​សំណួរ សម្រាល​កូន​ហើយ ពេល​ណា​ស្រីៗ​អាច​ពន្យារ​កំណើត​បាន? លោក​ស្រី​ថា ក្រោយ​សម្រាល​កូន​បាន ១ខែ​កន្លះ ស្ត្រី​អាច​ពន្យារ​កំណើត​បាន​ហើយ ព្រោះ​សុខភាព និង​ស្បូន​ជា​សះស្បើយ ត្រលប់​មក​សភាព​ដើម​វិញ។ ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន ក៏​អាច​ពន្យារ​កំណើត​បាន​ដែរ តែ​បើ​ចង់​ពន្យារ​កំណើត​ដោយ​លេប​ថ្នាំ​គ្រាប់ ត្រូវ​សាកសួរ​គ្រូពេទ្យ​រក​ថ្នាំ​ណា​ដែល​ផលិត​ឡើង​សម្រាប់​ស្រ្តី​បំបៅ​កូន នោះ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន។

ក្រៅ​ពី​ថ្នាំ​ពន្យារ​កំណើត នៅ​មាន​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងទៀត ដូចជា ស្រោមអនាម័យ ថ្នាំចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក កៅ​អៀកបិទ​ពន្យារ​កំណើត ​ជា​ដើម ដែល​គ្រូពេទ្យ​សម្ភព និង​រោគ​ស្រ្តី នឹង​ណែនាំ​ឲ្យ​ប្រើ​នៅ​ពេល​មក​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល (១ខែ​កន្លះ​បន្ទាប់​ពី​សម្រាល)។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម