វិធីពន្យារកំណើត គឺជាការការពារកុំមានកូន ដោយមិនទាន់ចង់បាន។ វិធីពន្យារកំណើតមានជាច្រើនរបៀប អ្នកអាចលេបថ្នាំគ្រាប់ ឬប្រើឧបករណ៍ដាក់ចូលក្នុងខ្លួន ដោយប្រើវិធីវះកាត់តូច។ ការជ្រើសរើសវិធីពន្យារកំណើត គឺអាស្រ័យលើអាយុ ទម្ងន់ រយៈពេលដែលចង់បានកូនវិញ បញ្ហាសុខភាព និងមើលលើកត្តាមួយចំនួនផ្សេងទៀត។ ខាងក្រោមនេះ “Hello គ្រូពេទ្យ” នឹងលើកយកវិធីពន្យារកំណើតសាមញ្ញទាំង ៥ ដែលគេច្រើនប្រើ យកមកប្រាប់អ្នកទាំងអស់គ្នា។
១–ថ្នាំគ្រាប់ពន្យារកំណើត
ដោយមើលលើស្ថានភាពសុខភាពរបស់អ្នក អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ មុនពេលអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំ។ ថ្នាំគ្រាប់ពន្យារកំណើតគឺជាវិធីដ៏ងាយស្រួល នឹងមានគេប្រើប្រាស់ជាច្រើន នៅជុំវិញពិភពលោក ដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ។ គុណវិបិត្តរបស់វាគឺមានតែមួយប៉ុន្នោះ គឺវាមានប្រសិទ្ធភាពតែលើមនុស្សអាយុក្រោម ៣៥ឆ្នាំ និងមិនជក់បារីតែប៉ុន្នោះ។ ដើម្បីឲ្យថ្នាំនេះមានប្រសិទ្ធភាពបានត្រឹមត្រូវ អ្នកត្រូវតែលេបវាឲ្យបានទៀងទាត់ចំនួន ២១ថ្ងៃ រួចហើយអ្នកត្រូវបញ្ឈប់ចំនួន ៧ថ្ងៃ បន្ទាប់មកអ្នកត្រូវធ្វើតាមវិធីនេះដដែលឲ្យបានទៀងទាត់។
២–ស្រោមអនាម័យ
ថ្នាំគ្រាប់ពន្យារកំណើតខាងលើ អាចការពារអ្នកបានត្រឹមតែមិនឲ្យអ្នកមានកូនបានតែប៉ុន្នោះ ចំណែកឯស្រោមអនាម័យវិញ វាមិនត្រឹមតែជាអ្នកការពារមិនឲ្យអ្នកមានកូនតែមួយមុខនោះទេ វាថែមទាំងការពាររាល់ជម្ងឺកាមរោគផ្សេងៗបានថែមទៀតផង។ ស្រោមអនាម័យគឺគេធ្វើឡើងសម្រាប់មនុស្សប្រុស ប៉ុន្តែមកដល់ពេលនេះស្រោមអនាម័យរបស់មនុស្សស្រី ក៏គេផលិតឡើងដែរ។ ស្រោមអនាម័យរបស់មនុស្សប្រុស គឺធ្វើឡើងពីសារធាតុឡាតិច ហើយគេយកវាមកពាក់ពីលើលិង្គរបស់មនុស្សប្រុស។ ស្រោមអនាម័យគឺជាអ្នកការពារមិនឲ្យមេជីវិតឈ្មោល និងមេជីវិតញីជួបគ្នាបាន ដូចនេះវាមិនអាចបង្កកំណើតបានទេ។ អ្នកត្រូវតែប្រុងប្រយ័ត្នចំពោះការទិញស្រោមអនាម័យ, ការរក្សាទុក និងប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។ មិនត្រូវប្រើស្រោមដែលផុតកំណត់ ឬស្រោមដែលអ្នកធ្លាប់ប្រើម្ដងរួចហើយទេ។
[embed-health-tool-heart-rate]
៣–កងដាក់ក្នុងទ្វារមាស
អ្នកអាចចាត់ទុកវាបានជាថ្នាំពន្យារកំណើតប្រភេទខ្លាំងមួយបាន។ កងដាក់ក្នុងទ្វារមាស គឺត្រូវបានធ្វើឡើងពីជ័រប្លាស្ទិចទន់ ហើយគេដាក់វាចូលក្នុងទ្វារមាសរយៈពេល ២១ថ្ងៃ។ បន្ទាប់មកអ្នកអាចដកវាចេញរយៈពេល ៧ថ្ងៃ និងចាប់ផ្ដើមមានរដូវ បន្ទាប់មកទៀតអ្នកត្រូវធ្វើបែបនេះដដែល។ កងនេះអាចផលិតអ័រម៉ូនបានពីរប្រភេទ គឺអឺស្ត្រូហ្សែន និងប្រូចេស្តេរ៉ូន ដែលអ័រម៉ូនទាំងពីរនេះ គឺជាអ្នកការពារមិនឲ្យមានការបញ្ចេញមេជីវិតញី និងមិនអាចបង្កកំណើតបាន។ គេមិនធ្លាប់ឃើញមានប្រតិកម្មធ្ងន់ធ្ងរណាមួយ កើតឡើងបន្ទាប់ពីការប្រើកងដាក់ក្នុងទ្វារមាសនេះទេ។ អ្វីដែលកងដាក់ក្នុងទ្វារមាសនេះមិនអាចធ្វើបាននោះគឺ វាមិនអាចការពារជម្ងឺកាមរោគបានទេ។
៤–ដាក់កងក្រោមស្បែក
វិធីពន្យារកំណើតប្រភេទមួយនេះ តម្រូវឲ្យមានគ្រូពេទ្យជំនាញជាអ្នកដាក់។ គ្រូពេទ្យនឹងដាក់បំពង់ជ័រតូចមួយចូលក្រោមដើមដៃរបស់អ្នក។ ឧបករណ៍មួយនេះ នឹងបញ្ចេញអ័រម៉ូនប្រចេស្តេរ៉ូនបន្តិចម្ដងៗចូលក្នុងចរន្ដឈាម ហើយវានឹងការពារមិនឲ្យមានការបញ្ចេញមេជីវិតញីមកបាន។ វិធីពន្យារកំណើតប្រភេទនេះ អាចមានប្រសិទ្ធភាពរហូតដល់ ៣ឆ្នាំ ដូចនេះវាគឺជាជម្រើសល្អសម្រាប់ដៃគូរដែលទើបរៀបការរួច ហើយមិនទាន់ចង់បានកូន។ លើសពីនេះថែមទៀត វីធីមួយនេះមិនបង្កឲ្យមានផលរំខាន ឬប៉ះពាល់ដល់វដ្ដរដូវរបស់មនុស្សស្រីឡើយ។
ក្រៅពីការដាក់កងចូលក្រោមស្បែក គេក៏អាចប្រើជាថ្នាំចាក់ ឬប្រើជាបន្ទះបិទលើស្បែកបានដូចគ្នា។ ជាទូទៅថ្នាំចាក់អាចមានប្រសិទ្ធភាពប្រហែល ៨ ទៅ ១៣សប្ដាហ៍ ចំណែកឯបន្ទះបិទវិញ អាចមានប្រសិទ្ធភាពប្រហែលតែ ៣សប្ដាហ៍តែប៉ុន្នោះ។
៥–កងដាក់ក្នុងស្បូន (IUS និង IUD)
IUS មានរៀងដូចអក្សរ T ដែលវាជាអ្នកបញ្ចេញអ័រម៉ូនប្រូចេស្តេរ៉ូន បន្ទាប់ពីគ្រូពេទ្យដាក់វាចូលក្នុងស្បូនរួច។ IUS អាចមានប្រសិទ្ធភាពរហូតដល់ ៣ ទៅ ៥ឆ្នាំ។ ចំណែកឯ IUD ក៏ស្រដៀងគ្នាជាមួយនឹង IUS ដែរ តែភាពខុសគ្នាពី IUS ដោយសារតែវាបញ្ចេញជាតិទង់ដែង និងមិនបញ្ចេញអ័រម៉ូនប្រចេស្តេរ៉ូនទេ។ IUD អាចនៅក្នុងខ្លួនរបស់អ្នកបានរហូតទៅដល់ ៥ ទៅ ១០ឆ្នាំឯណោះ។ ប្រសិនបើអ្នកមានអាយុលើសពី ៤៥ឆ្នាំ ហើយអ្នកចង់ប្រើវិធីមួយនេះ អ្នកអាចឲ្យគ្រូពេទ្យជំនាញដាក់កងចូលក្នុងស្បូនហើយទុកចោលនៅក្នុងនោះ រហូតដល់ពេលអ្នកអស់រដូវតែម្ដង។
អត្ថបទគួរអាន៖
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
- ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន