backup og meta

វិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវស្រីៗយើងដែរទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 13, 2023

    វិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវស្រីៗយើងដែរទេ?

    ការលេបថ្នាំពន្យារកំណើតបន្ទាន់ឬថ្នាំ​៧២​ម៉ោង គឺជាមធ្យោបាយមួយ ពេញនិយមប្រើច្រើនសម្រាប់ដៃគូបានរួមភេទមិនបានការពារដោយវិធីណាមួយ ម្យ៉ាងវិញទៀត វិធីនេះមានភាពងាយស្រួល និងមានប្រសិទ្ធភាព ៩៥% ប្រសិនអនុវត្ដបានត្រឹមត្រូវតាមការណែរនាំ។ ក៏ប៉ុន្ដែ មានការព្រួយបារម្ភមួយបានលើកឡើងថា បើប្រើប្រាស់ថ្នាំគ្រាប់នេះ អាចប៉ះពាល់ដល់ ដំណើរការមករដូវដែរទេ?

    ជាការពិតណាស់ ដោយសារតែថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិត​មែន។ ពោលបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងកំលុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។

    ការសិក្សាមួយធ្វើឡើងមានអ្នកចូលរួមចំនួន៥៤៤នាក់ បានបង្ហាញលទ្ធផលថា ការប្រើប្រាស់វិធីពន្យារកំណើតបន្ទាន់អាចបណ្ដាលឲ្យអ្នកប្រើប្រាស់ប្រឈមការមករដូវលឿនជាងធម្មតា ៦៩% និងយូរជាងធម្មតា ២១% ។

    អត្ថបទគួរអាន៖

    តើពេលណាទើបវដ្ដរដូវអាចវិលត្រលប់មកធម្មតាវិញ?

    វដ្ដរដូវអាចត្រលប់មកធម្មតាវិញនៅខែក្រោយពេលដែល យើងមិនបានបន្ដប្រើប្រាស់វិធីមួយនេះ។ ប៉ុន្ដែករណីខ្លះ ក៏អាស្រ័យលើសុខភាពជាក់ស្ដែង ដូចជា ការគិតច្រើន កើតស្ដ្រេស គេងមិនបានគ្រប់គ្រាន់ កត្ដាទាំងនេះក៏ជាហេតុធ្វើឲ្យវដ្ដរដូវប្រែប្រួលបានដែរ។ បន្ថែមពីនេះ ការមករដូវមិនទៀងទាត់ក៏អាចបណ្ដាមកពីសុខភាពមានបញ្ហារោគស្ដ្រី ក៏អាចប៉ះពាល់ដល់ការមករដូវ។

    មួយវិញទៀត ជាចំណុចគួរចាប់អារម្មណ៍ ប្រសិនបើការមករដូវ មានលក្ខណៈយូរឈាន​ជាង​ការរំពឹង​ទុក​ដល់ ៣សប្ដាហ៍ មិនទាន់ឃើញមកទៀតនោះ គួរប្រញាប់ធ្វើតេស្ដទឹកនោមរកមើលថាតើអាចមានផ្ទៃពោះដែរឬទេ។ ថ្វីដ្បិតការមកវដ្ដរដូវមានការយឺតយ៉ាវមែន ប៉ុន្ដែមិនអាចលើសពី ៣សប្ដាហ៍នោះទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម