បើទោះជាលទ្ធផលតេស្តអវិជ្ជមានក៏ពិតមែន ប៉ុន្តែមានសញ្ញាមួយចំនួនកើតឡើងដូចជា៖ បាត់រដូវ ល្ហិតល្ហៃ ចង្អោរ ឬឡើងដោះ ស្រីៗយើងគួរតែធ្វើតេស្តម្ដងទៀត អំឡុងពេលមួយសប្តាហ៍ក្រោយពីតេស្តលើកទីមួយ ឬអាចទៅរកគ្រូពេទ្យជំនាញពិគ្រោះផ្ទាល់ក៏បាន។

២- តេស្តឈាម
តេស្តប្រភេទនេះធ្វើបាន២របៀបដូចគ្នា។ ទីមួយរកមើលពីកម្រិតអ័រម៉ូន និងមួយទៀតរកមើលថាមានវត្តមានរបស់ទារក ឬអត់តាមរយៈអ័រម៉ូន hCG ដដែល។
អត្ថប្រយោជន៍ការធ្វើតេស្តឈាម
– បញ្ជាក់ច្បាស់ពីកម្រិតអ័រម៉ូនក្នុងឈាម
– បានលទ្ធផលភ្លាមៗ និងច្បាស់ជាងការធ្វើតេស្តទឹកនោម។
គុណវិបត្តិនៃតេស្តឈាម
– ត្រូវធ្វើនៅមន្ទីរពេទ្យ
– ចំណាយថវិកាច្រើន
– ចំណាយពេលវេលារង់ចាំ។
សម្រាប់តេស្ដឲ្យដឹងថាមានកូនអត់ តើគ្នាយើងគិតថា មួយណាល្អជាង?