backup og meta

ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់

ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់

ស្រីៗ​គ្នា​យើង​ធ្លាប់​បាន​ដឹង​ហើយ​ពី​មធ្យោបាយ​ពន្យារ​កំណើត​បែប​សម័យ​ទំនើប​ដែល​មាន​ច្រើន​ប្រភេទ ចុះ​ចំណែក​ការ​ពន្យារ​កំណើត​បែប​ធម្មជាតិ​វិញ​មាន​ប៉ុន្មាន​ប្រភេទ? តើ​អាច​មាន​សុវត្ថិភាព ១០០% ដូច​ការ​ពន្យារកំណើត​បែប​សម័យ​ទំនើប​ទេ?

ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជ​បណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ថា ការ​​ពន្យារ​​កំណើត​​បែប​​ធម្មជាតិ​​មាន ២ប្រភេទប៉ុណ្ណោះ គឺ​ការ​ពន្យារ​កំណើត​តាម​វដ្ត​រដូវ​របស់​ស្រីៗ​យើង និង​ការ​ពន្យារ​កំណើត​ដោយ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ។

១- ការ​ពន្យារ​កំណើត​តាម​វដ្ត​រដូវ

វិធី​ពន្យារ​កំណើត​នេះ​សម្រាប់​តែ​ស្រីៗ​គ្នា​យើង​ដែល​មាន​វដ្ត​រដូវ​ទៀងទាត់​ ២៨ ថ្ងៃ ដោយ​តម្រូវ​ឲ្យដៃ​គូ​តម​រួមភេទ​ឲ្យ​បាន​នៅ​ចន្លោះ​ពីថ្ងៃ​ទី ៨-១៩ នៃ​រដូវ។

អត្ថបទពាក់ព័ន្ធ៖ នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន

សុខភាពបន្តពូជ-សុខភាពផ្លូវភេទ

២- ការ​ពន្យារ​កំណើត​ដោយ​ការ​បំបៅ​កូន

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​រយៈពេល​៦ខែ​ដំបូង ក៏​ជា​វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ដែរ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​លុះត្រា​តែ​ម៉ាក់ៗ​បំបៅ​ដោះកូន​ឲ្យ​ទៀង​ទាត់ និង​ច្រើន​ដង។

ទោះ​យ៉ាងណា​ក៏​ដោយ វិធី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ទាំងពីរ​ខាងលើ​នេះ​មិន​អាច​ការពារ​ការ​បង្ក​កំណើត​បាន ១០០% នោះ​ទេប្រសិន​បើ​វដ្ត​រដូវ​របស់​ស្រីៗយើងមិនទៀង ឬ​កូន​បៅ​តិច​ពេក ឯ​ឱកាស​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ក៏​មាន​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម