backup og meta

សម្រាល​កូន​រួច​មិន​ទាន់​មក​រដូវ រួមភេទ​អាច​មាន​កូន​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    សម្រាល​កូន​រួច​មិន​ទាន់​មក​រដូវ រួមភេទ​អាច​មាន​កូន​អត់?

    ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មិន​ទាន់​ចាប់​ផ្តើម​មាន​រដូវ​វិញ​ទេ ហើយ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​ទៀត​​នោះ ការ​មក​រដូវ​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ។ ចុះ​បើ​មិន​ទាន់​មក​រដូវ​អ៊ីចឹង បើ​យើង​រួម​ភេទ​ពេល​ហ្នឹង តើ​អាច​មាន​កូន​អត់?

    ចម្ងល់​​នេះ គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក អ៊ូង មុនីរស្មី ពន្យល់​ថា ក្រោយ​សម្រាល​កូន​រួច បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខគត់​ឲ្យ​បាន​ញឹក​ញាប់ ទៀង​ទាត់ និង​រយៈពេល​យូរ នោះ​ការ​មក​រដូវ​ក៏​យូរ​ទៅ​តាម​នោះ​ដែរ ឯ​ការ​រួមភេទ​ដោយ​អត់​ការពារ​អំឡុង​ពេល​នេះ ភាគរយ​នៃ​ការ​មាន​កូន​តិច​តួច​ប៉ុណ្ណោះ។ តែ​ក្នុង​ករណី​ដែល​ម៉ាក់​មិន​បំបៅ​ដោះ​កូន ឬ​ក៏​បំបៅដោះ​កូន​តិច​តួច តែ​ឈាម​រដូវ​មិន​ទាន់​ចាប់​ផ្តើម​មាន ហើយ​ម៉ាក់​ចង់​អីៗ​ដោយ​មិន​ការពារ ភាគរយ​នៃ​ការ​មាន​កូន​ខ្ពស់​បំផុត។

    អត្ថបទពាក់ព័ន្ធ៖ សម្រាល​កូន​រួច​ប៉ុន្មាន​ខែ ទើប​ស្រីៗ​អាចផ្តើម​រឿង​លើ​គ្រែ​​បាន?​

    សិច មានប្រយោជន៍​សុខភាព​​​ដល់ម្លឹង​ផង

    ដើម្បី​បង្ការ​មាន​ផ្ទៃពោះ​ញឹក​ពេក​ដោយ​មិន​បាន​ព្រៀង​ទុក គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ ណែនាំ​ឲ្យ​ម៉ាក់ៗ​ទាំងអស់​ត្រូវ​តែ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ បន្ទាប់​ពី​សម្រាល​កូន​បាន ១ខែ​កន្លះ។ មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​រួម​មាន ស្រោម​អនាម័យ ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក ជាដើម ប៉ុន្តែ​មុនប្រើ​វិធី​ណា​មួយ យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម