backup og meta

៥ចំណុចនេះ ជា​ឃាតករលាក់មុខ សម្លាប់ចំណង់ផ្លូវភេទបុរស-ស្រ្តី

៥ចំណុចនេះ ជា​ឃាតករលាក់មុខ សម្លាប់ចំណង់ផ្លូវភេទបុរស-ស្រ្តី

គ្នា​យើង​កុំ​ចេះ​តែ​គិត​ថា​មិន​អី ចំណុច​តូចៗ​មួយ​ចំនួន អាច​ជា​ឃាតករ​លាក់​មុខ​សម្លាប់​ចំណង់​ផ្លូវ​ភេទ​របស់​យើង​។ ចំណុច​តូចៗ​ទាំងនោះ​មើល​ទៅ​ មាន​ខ្លះ​អាច​ថា​ធម្មតា តែ​ការពិត​វា​អាច​រំខាន​ដល់​អារម្មណ៍​លើ​គ្រែ​របស់​យើង​បាន​យ៉ាង​ពិត​ប្រាកដ។

. ស្ត្រេស​

គ្នា​យើង​ដឹង​ហើយ​ ការ​កើត​មាន​ស្រ្តេស​មិន​ល្អ​ចំពោះ​សុខភាព​យើង​នោះ​ទេ។ ដូច​គ្នា​ដែរ ការ​មាន​បញ្ហា​ស្ត្រេច​ក៏​ប៉ះពាល់​ដល់​អារម្មណ៍​លើ​គ្រែ​យើង​ដូចគ្នា អាច​ធ្វើ​ឲ្យ​យើង​មិន​នឹកនា​ដល់​រឿង​រូម​ភេទ។

ដូច​នេះ ការ​គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ មិន​ថាស្រ្តេស​ដោយសារ​ការងារ ឬស្រ្តេស​រឿង​ដៃគូ​នោះ​ទេ គឺ​ជា​ការ​សំខាន់​ដែល​ត្រូវ​គ្រប់​គ្រង​ឲ្យបាន។ ក្នុង​ករណី​ ស្រ្តេស​រំខាន​យើង​ខ្លាំង យើង​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ​។

. មាន​បញ្ហា​ជាមួយ​ដៃ​គូមិន​ដោះស្រាយ​

ការ​មាន​បញ្ហា​នឹង​គ្នា​រវាង​ដៃគូ គឺ​ជា​ឃាតករ​សម្លាប់​ចំណង់​ផ្លូវ​ភេទ​ធំ​បំផុត​មួយ​។ សម្រាប់​​មនុស្ស​ស្រី ការ​ស្និទ្ធស្នាល​ជាមួយ​ដៃ​គូ​បាន​ល្អ គឺ​ជា​គន្លឹះ​នាំឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ។ បើ​អ្នក​ទាំង​ពីរ​មិន​ចុះសម្រុង​គ្នា មិន​សូវ​មាន​ទំនាក់​ទំនង​ល្អ បាត់​បង់​ភាព​ជឿជាក់​លើ​គ្នា នោះ​មិន​ចំលែក​ទេ​បើ​គ្មាន​ចំណង់​ផ្លូវ​ភេទ​កើត​ឡើង​នោះ​។

ផ្លូវភេទ

. គេង​មិន​គ្រប់​គ្រាន់​

ពេល​ខ្លះ​នៅ​សុខៗ​ស្រាប់​តែ​អារម្មណ៍​ផ្លូវ​ភេទ​មិន​សូវ​ស្វាហាប់​ដូច​មុន នេះ​ក៏​អាច​មក​ពី​យើង​គេង​មិន​គ្រប់​គ្រាន់​ដែរ​។ ចូលគេង​យឺត ហើយ​ឆាប់​ក្រោក ឬ​ក៏​មាន​បញ្ហា​ពិបាក​គេង សុទ្ធ​តែ​ជា​ផល​រំខាន​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​។ បើ​សិន​ជា​គ្នា​យើង​ចេះ​តែ​​ជួប​បញ្ហា​ពិបាក​គេង អស់​កម្លាំង គួរ​ពិគ្រោះ​ជាមួយ​គ្រោះ​ពេទ្យ​ដើម្បី​បាន​ដំណោះស្រាយ​ល្អ។​

. មិន​ពេញ​ចិត្ត​រូបរាង​ខ្លួនឯង

រឿង​មិន​ពេញ​ចិត្ត​រូប​រាង​ខ្លួន​ឯង​នេះ​ហើយ ធ្វើ​ឲ្យ​ស្រីៗ​មួយ​ចំនួន​មិន​សូវ​គិត​គូ ឬ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ ដោយ​គិត​ថា​ខ្លួន​មិន​ស្អាត មិន​ស៊ិច​ស៊ី​គ្រប់​គ្រាន់​សម្រាប់​ដៃគូ​ជា​ដើម។ យ៉ាងណា គ្នា​យើង​ត្រូវ​រៀន​ទទួល​ស្គាល់​ពី​រូប​រាង​ពិត​របស់​យើង ដូច​គ្នា​ដែរ បើ​ដៃគូ​យើង​ចេះ​តែ​គិត​បែប​នេះ យើង​ក៏​ត្រូវ​លើក​ទឹក​ចិត្ត​ និង​ពន្យល់​ថា​យើង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​គាត់​មាន។ ការ​ធ្វើ​ដូច​នេះ ទើប​អាច​ទាញ​ទំនុក​ចិត្ត​ឲ្យ​ដៃគូ​ដែល​មាន​បញ្ហា​លើ​រូបរាង​ខ្លួន​ឯងវិល​​​មក​វិញ​បាន​​។​

. ខ្វះ​ភាព​ស្និទ្ធស្នាល​

ការ​រួមភេទ​ដោយ​គ្មាន​ភាព​ស្និទ្ធស្នាល អាច​ធ្វើ​ឲ្យ​ដៃគូ​អស់​អារម្មណ៍​បាន​។ អារម្មណ៍​ស្រើប​ស្រាល​ជាមួយ​ដៃគូ គឺ​ជា​រឿង​សំខាន់​ក្នុង​ប្រតិបត្តិ​ការ​លើគ្រែ​។ បើ​យើងមិន​ស្និទ្ធ​គ្នា​ទេ វា​នឹង​បាត់​អារម្មណ៍​ទៅ​តាម​ហ្នឹង​ដែរ។ ដូច​នេះ ដៃគូ​គួរ​ចេះ​បង្ហាញ​អារម្មណ៍​ស្និទ្ធស្នាល មិន​ថា​ស្ថិត​ក្នុង​សកម្មភា​ព​ផ្លូវភេទ ឬ​អត់​នោះទេ​។​ ភាពស្និទ្ធស្នាល អាច​កសាង​ចំណង់​ផ្លូវ​ភេ​ទ​មួយ​បាន​យ៉ាង​ល្អ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/sexual-conditions/ss/slideshow-sex-drive-killers

កំណែ​ប្រែបច្ចុប្បន្ន

03/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិកមួយចំនួន និយាយរឿងលើគ្រែជាមួយដៃគូ

ពិតអត់? វ័យកាន់តែចាស់ រឿងលើគ្រែកាន់តែប្រសើរ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម